កីឡា

ក្រោយបញ្ចប់កូវីដ-១៩ កម្ពុជាជឿជាក់ថា នឹងទទួលបានការវិនិយោគបន្ថែម ជាពិសេសអ្នកវិនិយោគចិន

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងការជឿជាក់ថា ក្រោយពីបញ្ចប់វិបត្តិកូវីដ-១៩ កម្ពុជានឹងទទួលបាន ការវិនិយោគបន្ថែមទៀត ជាពិសេស អ្នកវិនិយោគមកពីប្រទេសចិន។

ក្នុងពិធីប្រកួតកីឡា វាយកូនគោលមិត្តភាព ជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២០ សម្ដេច ក្រឡាហោម ស ខេង មានប្រសាសន៍ថា “ក្រោយពីបញ្ចប់វិបត្តិកូនវីដ១៩ ប្រទេសកម្ពុជា នឹងទទួលបានការវិនិយោគបន្ថែមទៀត ពីសំណាក់ក្រុមអ្នកវិនិយោគ មកពីសាធារណរដ្ឋប្រជាមានិតចិន និងមកពីបណ្ដាប្រទេសផ្សេងៗ ជាច្រើនទៀត”។

ឆ្លៀតឱកាស នោះ សម្ដេច ស ខេង បានលើកឡើងថា តាមរយៈព្រឹត្តិការណ៍ កីឡាវាយកូនគោលមិត្តភាពនៅថ្ងៃនេះ ជាមួយឯកអគ្គរដ្ឋទូតចិន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងស្ថានទូតចិន បានបង្កើនភាពជិតស្និទ្ធ ប្រកបដោយមិត្តភាពជាមួយគ្នា និងក៏បានផ្លាស់ប្ដូរយោបល់គ្នា ប្រកបដោយភាតរភាព។

សម្ដេចបន្ដថា នេះក៏ជាឱកាសដ៏ល្អ សម្រាប់ការផ្លាស់ប្ដូរ យោបល់គ្នាទៅវិញទៅមក រវាងក្រុមអ្នកវិនិយោគប្រទេសទាំងពីរ ផងដែរ៕ ដោយ៖ អេង ប៊ូ ឆេង

To Top