កីឡា

សម្តេចពិជ័យសេនា ទៀ បាញ់ ចូលរួមពិធីប្រកាស ជ័យលាភីស្នាដៃ និងរាប់ថយក្រោយ១០០០ថ្ងៃ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាល្ងាចនេះ

ភ្នំពេញ៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ CAMSOCនាល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នឹងអញ្ជើញអធិបតីចូលរួមកម្មវិធីដ៏ធំប្រកាសពានរង្វាន់ជូនជ័យលាភីស្លាកសញ្ញា-និមិត្តសញ្ញា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ និងពិធីរាប់ថយក្រោយ ១០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយគ្រោងនឹងធ្វើឡើងនៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សន្ទរកថាស្វាគមន៍ដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC និងមតិសំណេះសំណាល និងការផ្តល់អនុសាសន៍ណែនាំសម្តេចពិជ័យសេនា ទៀ បាញ់ ពិធីប្រកាសបេក្ខជន បេក្ខនារី ដែលជាម្ចាស់ជ័យលាភី ស្លាកសញ្ញា-និមិត្តសញ្ញា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងជូនរង្វាន់លើកទឹកចិត្ត។

ចំណាប់អារម្មណ៍របស់ជ័យលាភី ការសម្តែងសិល្បៈ និងពិធីរាប់ថយក្រោយ ១០០០ថ្ងៃ សន្ធឹកស្គរជ័យ។ ចំពោះបាវចនារបស់សីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺ «កីឡារស់ក្នុងសន្តិភាព-SPORT LIVE IN PEACE»៕

This image has an empty alt attribute; its file name is photo_2020-08-07_11-45-29-1024x694.jpg
To Top