ភ្នំពេញ ៖ រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) អញ្ជើញជាអធិបតីភាពដ៏ខ្ពងខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ នៅអាងហែលទឹក រៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹក ។
សហព័ន្ធបានធ្វើការស្តារអាងទឹកនេះឡើងវិញ ឲ្យស្របទៅតាមស្តង់ដារអន្តរជាតិថ្មី ដែលមានបណ្តោយ ៥០ម៉ែត្រ ទទឹង ២៥ម៉ែត្រ និងមានខ្សែបន្ទាត់ ចំនួន១០ ហើយចំពោះខាងលោតទឹកវិញ គឺបានពង្រីក ២៥ម៉ែត្រX ២០ម៉ែត្រ ដើម្បីឲ្យកីឡាករ-កីឡាការរិនី មានទីតាំងហាត់បន្ថែមទៀត ឲ្យមានភាពងាយស្រួលជាងមុន ។ ការជួសជុសអាងទឹកនេះ ត្រូវប្រើប្រាស់ថវិកា ប្រហែល៣លានដុល្លារអាមេរិក ដោយមិនទាន់គិតទៅលើសម្ភារៈផ្សេងៗ ត្រូវទិញដាក់បន្ថែមនៅកន្លែងហាត់ប្រាណ នៅលើគោកនោះទេ ហើយចំពោះកន្លែងហាត់ប្រាណ នៅលើគោកនេះ ដែល មានទទឹង១២ម៉ែត្រ និងបណ្តោយ ១៨ម៉ែត្រ ដែលដាក់សម្រាប់តែកីឡាករ-កីឡាការរិនី ហែលទឹកតែប៉ុណ្ណោះ ដូចនេះត្រូវតែមានការហាត់ នៅលើគោកបន្ថែមទៀត ។
ក្រៅពីនោះទៀត ក៏មានបន្ទប់ស្នាក់នៅសម្រាប់ កីឡាករ-កីឡាការរិនី អាចស្នាក់នៅបាន និងមានរៀបចំជាកន្លែង ទទួលទានអាហារត្រឹមត្រូវផងដែរ ពីព្រោះកីឡាករ-កីឡាការរិនី ហែលទឹក គឺពិតជាត្រូវការកម្លាំងខ្លាំងណាស់ ដើម្បីយកឈ្នះគួរប្រកួតរបស់ខ្លួន ។ នៅប្រទេសគេកីឡាករ- កីឡាការិនី ហែលទឹកនេះ គឺហាត់នៅលើគោក ច្រើនជាងហាត់នៅក្នុងទឹក ដែលការហាត់នៅលើគោក គឺសំដៅទៅដល់កន្លែងលើកសាច់ដុំនេះឯង ។
ចំពោះថវិកាដែលចំនាយលើកការស្តារអាងទឹក ពហុកីឡាដ្ឋានជាតិអូឡាំពិកកម្ពុជានេះ គឺសុទ្ធតែជាជំនួយទាំងអស់ ដោយសហព័ន្ធកីឡាហែលទឹក បានសហការជាមួយខាងផ្នែកឯកជន ហើយជាពិសេសនោះ គឺក្រុមហ៊ុន ឈៀងហៃ ខន់ត្រាក់សិន ជាក្រុមហ៊ុនសាងសង់ផ្លូវ ច្រើននៅកម្ពុជា ហើយក៏ជាក្រុមហ៊ុន ដែលមានបទ ពិសោធន៍ច្រើន ក្នុងការក៏សាងអាងហែលទឹក អន្តរជាតិ នៅទូទាំពិភពលោកផងដែរ ដូច្នេះហើយសហព័ន្ធកីឡាហែលទឹក ក៏បានស្នើឱ្យក្រុមហ៊ុនជួយស្តារ អាងទឹកនេះឡើង ហើយលោកនឹងសហការជាមួយ ផ្នែកឯកជនផ្សេងៗទៀត ដើម្បីស្នើថវិការមកទិញសម្ភារៈមួយចំនួន ដាក់នៅកន្លែងកន្លែងហាត់ប្រាណ នៅលើគោកនេះតែម្តង ៕