កីឡា

ស្ថានីយ៍ទូរទស្សន៍ MYTV ប្រកាសបើក ការប្រកួតបាល់ទាត់ Futsal ដណ្តើមពានរង្វាន់ GANZBERG CUP រដូវកាលទី៥

ភ្នំពេញ៖ស្ថានីយ៍ទូរទស្សន៍ MYTV នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០បានធ្វើសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ Futsal ដណ្តើមពានរង្វាន់ GANZBERG CUP រដូវកាលទី៥ ក្រោមសហការជាមួយ សហព័ន្ធបាល់ទាត់កម្ពុជា ដែលប្រព្រឹត្តចាប់ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១តទៅ។

ក្នុងឳកាសប្រកាសបើកការប្រកួតជាផ្លូវការនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក តែ រតនៈ ប្រធានទីផ្សារនិងជាតំណាង អគ្គនាយកស្ថានីយ៍ទូរទស្សន៍ MYTV លោក ថោង ប្រសើរ តំណាងប្រធានផ្នែកកីឡា របស់ក្រុមហ៊ុន CBS។

លោក តែ រតនៈ បាននិយាយថា ការប្រកួតរដូវកាលទី៥មានការខុសប្លែកពីឆ្នាំមុនៗ ខ្ញុំសង្កេតឃើញមានក្រុមប្លែកៗជាច្រើនដោយចូលរួមចំនួន៣២ក្រុមសបញ្ជាក់ឲ្យឃើញពីការរីកចម្រើនក្នុងវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជារបស់យើងបើទោះជាកំពុងស្ថិតនៅក្នុងគ្រាហ៍លំបាកគឺជារាតត្បាតដោយមេរោគCOVID-19 ក៏ដោយ។ ទំរាំតែធ្វើឲ្យកម្មវិធីមួយនេះសម្រេចឆ្ពោះទៅមុខបាន MYTV និងក្រុមហ៊ុនបានសហការណ៍ គ្នាយ៉ាងស្អិតរមួត ក្រោមការជួយជ្រោមជ្រែងពីសហព័ន្ធបាល់ទាត់កម្ពុជា ពុះពារឧបសគ្គនិងខិតខំកែច្នៃអោយ ការប្រកួតមួយនេះអាចជ្រើសរើសបានក្រុមជើងឯកដែលពោរពេញដោយសមត្ថភាព។

លោកបានបន្តថា ជាមួយគ្នានេះយើងទាំងអស់គ្នា ត្រូវតែប្តេជ្ញាអនុវត្តន៍តាមការផ្តល់ដំបូន្មានពីក្រសួងសុខាភិបាលរួមគ្នាកាត់បន្ថយ ការរីករាលដាលមេរោគCOVID-19 ដោយរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួនមិនថានៅមុនការប្រកួត កំពុងប្រកួត ឬក្រោយការប្រកួតនោះទេ។

យើងពួតដៃគ្នាសហការបន្ថែមទៀតដើម្បីជួយរុញច្រាន ឲ្យសកម្មភាពកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជាកាន់តែមានសន្ទុះអភិវឌ្ឍន៍កាន់តែខ្លាំង ជាងនេះថែមទៀត និងស្របទៅតាមអនុសាសន៍របស់សម្តេចតេជោ ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

To Top