កីឡា

លោក ប៉ាន សូរស័ក្តិអញ្ជើញចូលរួម ពិធីបីទការប្រកួត កីឡាទូកជើងឯក ថ្នាក់ជាតិឆ្នាំ២០២០

ខេត្តកណ្តាល៖ លោក ប៉ាន សូរស័ក្តិ អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាតំណាងឲ្យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាទូកជើងឯកថ្នាក់ជាតិឆ្នាំ២០២០នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាលនារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។

ការប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនីមានចំនួន២៩៨នាក់ក្នុងកីឡាការិនី ៥៧ កីឡាករ២៤១នាក់ គ្រូបង្វឹក២៤ នាក់ និងគណៈប្រតិភូ២៤នាក់មកពី២១សមាគមគឺសមាគមកីឡាទូកក្រសួងមហាផ្ទៃ សមាគមកីឡាទូកក្រសួងពាណិជ្ជកម្ម ស្នងការនគរបាលជាតិ អង្គភាពកីឡាកីឡានគរបាលជាតិកម្ពុជា សមាគមកីឡាទូកបញ្ជាការដ្ឋានកងទ័ពជើងទឹក សមាគមកីឡាទូករាជធានីភ្នំពេញ សមាគមកីឡាទូកខេត្តកណ្តាល សមាគមកីឡាទូកខេត្តព្រះវិហារ សមាគមកីឡាទូកខេត្តក្រចេះ និងសមាគមកីឡាទូកខេត្តកំពង់់ចាម។

សមាគមកីឡាទូកខេត្តបាត់ដំបង សមាគមកីឡាទូកខេត្តឧត្តរមានជ័យ សមាគមកីឡាទូកខេត្តបន្ទាយមានជ័យ សមាគមកីឡាទូកខេត្តស្វាយរៀង សមាគមកីឡាទូកខេត្តកោះកុង សមាគមកីឡាទូកខេត្តព្រៃវែង សមាគមកីឡាទូកខេត្តកំពង់ស្ពឺ សមាគមកីឡាទូកខេត្តត្បូងឃ្មុំ សមាគមកីឡាទូកសហភាពសហព័ន្ធយុវជនកម្ពុជា សមាគមកីឡាទូកខេត្តកំពង់ឆ្នាំង និងសមាគមកីឡាទូកសន្តិសុខលម្ហសមុទ្រខេត្តព្រះសីហនុ៕

ដោយ៖លី ភីលីព

To Top