កីឡា

Manny Pacquia ថា នឹងធ្វេីយុទ្ធនាការប្រឆាំងនឹងភាពក្រីក្រ បូករួមទាំងអំពេីពុករលួយ

ម៉ានីល៖ ទូរទស្សន៍ BBC បានផ្សsព្វផ្សាយកាលពីរាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ថា កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao លើកឡើងថា គាត់នឹងឈរឈ្មោះជាប្រធានាធិបតី ក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ ។
គាត់ត្រូវបានតែងតាំងជាបេក្ខជនដោយក្រុមនៃគណបក្សកាន់អំណាច PDP-Laban ។

ក្រៅពីអាជីពដ៏ត្រចះត្រចង់ ក្នុងនាមជាអ្នកប្រដាល់ លោក Manny Pacquiao អាយុ៤២ឆ្នាំគឺជាសមាជិកព្រឹទ្ធសភានៅក្នុងសភាហ្វីលីពីន ។

លោក Rodrigo Duterte ដែលកំពុងកាន់តំណែងត្រូវបានរារាំងមិនឱ្យកាន់តំណែងមួយអាណត្តិទៀត ប៉ុន្តែត្រូវបានជ្រើសរើសដោយក្រុមបក្សប្រឆាំងដើម្បីឈរឈ្មោះជាអនុប្រធានាធិបតី ។

លោក Manny Pacquiao បានសន្យាធ្វើយុទ្ធនាការប្រឆាំងភាពក្រីក្រ និងអំពើពុករលួយ ។

គាត់គឺជាឥស្សរជនដ៏មានប្រជាប្រិយម្នាក់នៅក្នុងប្រទេសកំណើតរបស់គាត់ ប៉ុន្តែត្រូវប្រឈមមុខនឹងការតស៊ូមតិគ្នានៅពីក្រោយការស្ទង់មតិមតិជាប់ជានិច្ចដោយ Sara Duterte-Carpio ។

វាមិនច្បាស់ទេថា បក្ស PDP-Laban មួយណាត្រូវបានទទួលស្គាល់ដោយគណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសនេះសម្រាប់ការបោះឆ្នោតឆ្នាំ២០២២ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top