កីឡា

កន្លែងជិះស្គីទឹកកកនេះ Shougang ដែលនឹងរក្សាទុកជាអចិន្ត្រៃយ៍ លើកដំបូង នៅលើពិភពលោក បានដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ

ទីតាំងជិះស្គីទឹកកក Shougang ដែលនឹងរក្សាទុកជាអចិន្ត្រៃយ៍ លើកដំបូង នៅលើពិភពលោក បានដាក់ឱ្យប្រើប្រាស់ ជាផ្លូវការប្រវែងសរុប នៃផ្លូវរត់ជិះស្គី Shougang មានប្រវែងសរុប ១៦៤ ម៉ែត្រ ទទឹងធំបំផុត គឺ ៣៤ ម៉ែត្រ ចំណុចខ្ពស់បំផុតគឺ ៦០ ម៉ែត្រ ។ កម្ពស់នៃចំណុចចេញ ដំណើររបស់អត្តពលិកគឺ ៤៨ ម៉ែត្រ ។

ការរចនាកន្លែងជិះស្គីទឹកកកនេះ ត្រូវបានបំផុសគំនិត ដោយរូប” Feitian” នៅក្នុងផ្ទាំងគំនូរ បុរាណចិន Dunhuang ។ រូបរាងរបស់ខ្សែបូ ដែលរសាត់នៅលើអាកាសដូចគ្នា នឹងខ្សែកោង នៃកន្លែង លោតជិះស្គី ។ ការរចនាពណ៌ផ្ទៃខាងក្រៅ បានបំផុសគំនិតដោយសញ្ញា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាដែលមាន ២៤ ពណ៌ចាប់ពីពណ៌ខៀវ ដល់ពណ៌លឿង ។

រយៈពេលជាង ៣០០ ថ្ងៃ ស្ថាបនាករទាំងឡាយ បានប្រែក្លាយគំនិត រចនាឱ្យក្លាយជាការពិត ការកសាងកន្លែងជិះស្គីទឹកកកនេះ បានចាប់ផ្តើមសាងសង់ នៅខែធ្នូ ឆ្នាំ ២០១៨ និងបញ្ចប់នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩ ។ ក្នុងរយៈពេលជាង ៣០០ ថ្ងៃ ស្ថាបនាករទាំងឡាយ បានប្រែក្លាយគំនិតរចនា ឱ្យក្លាយជាការពិត ដោយបានសាងសង់ កន្លែងជិះស្គី ដែលអាចរក្សាទុកជាអចិន្ត្រៃយ៍ និង អាចប្រើប្រាស់ សម្រាប់ជិះស្គី ក្លាយជាទីតាំងប្រកួត ដែលទើបសាងសង់ថ្មី ដំបូងគេ នៅក្នុងតំបន់រៀបចំការប្រកួត នៅក្រុងប៉េកាំង នៃព្រឹត្តិការណ៍ កីឡាអូឡាំពិក រដូវរងាឆ្នាំ ២០២២ ។

ការផ្លាស់ប្តូរដ៏ល្អ ឥតខ្ចោះ នៃទីសំណល់ឧស្សាហកម្ម ប្រកាន់ខ្ជាប់ នូវទស្សនៈ នៃ កីឡាអូឡាំពិក ជាប់ជានិច្ច ការប្រកួត កីឡា អូឡាំពិក រដូវរងាក្រុងប៉េកាំង ប្រកាន់ខ្ជាប់នូវទស្សនៈ “ការអភិវឌ្ឍប្រកបដោយនិរន្តរភាព” ជួសជុលនិងប្រើប្រាស់ឡើងវិញ នូវអតីតរោងចក្រឧស្សាហកម្ម របស់ក្រុមហ៊ុនដែកថែប Shougang ដើម ហើយរចនាយ៉ាងប្រណីត និងសាងសង់ទៅជាកន្លែង សម្រាប់ប្រកួតកីឡាអូឡាំពិក រដូវរងា ក្រុងប៉េកាំង ដោយសម្រេចបានការផ្លាស់ប្តូរ ប្រកបដោយប្រសិទ្ធភាព និងការរួមបញ្ចូលគ្នាដ៏ល្អ ឥតខ្ចោះនៃទីសំណល់ ឧស្សាហកម្ម និង ទីតាំងនៃការប្រកួត កីឡាអូឡាំពិករដូវរងា ។

ការច្នៃប្រឌិតថ្មីនិង បច្ចេកវិទ្យា ធ្វើឱ្យទីនេះអាចប្រើប្រាស់ បានគ្រប់រដូវកាល ក្នុងការប្រកួតកីឡា អូឡាំពិក រដូវរងាក្រុងប៉េកាំង មានការប្រកួតចំនួនពីរគឺ(Freestyle and Snowboard Big Air)នឹងធ្វើឡើង នៅកន្លែងជិះស្គីទឹកកកនេះ ដែលមានមេដាយមាសចំនួនបួនគ្រឿង ។ ទន្ទឹមនឹងនេះ មិនដូចទម្លាប់ លើអន្តរជាតិទេ កន្លែងជិះស្គីទឹកកកនេះ នឹងក្លាយជាកន្លែងជិះស្គីដែលអាចរក្សាទុក និងប្រើប្រាស់ជាអចិន្ត្រៃយ៍ លើកដំបូងនៅលើពិភពលោក ហើយក្លាយជាកន្លែងប្រកួត កីឡាអាជីព និងកន្លែងហ្វឹកហាត់ ។

ការប្រកួតកីឡាអូឡាំពិក រដូវរងាជំរុញការអភិវឌ្ឍទីក្រុង ហើយទីតាំងប្រកួតនឹងក្លាយ “សួនកម្សាន្តកីឡា” សម្រាប់សាធារណជន បន្ទាប់ពីបញ្ចប់ការប្រកួត
បន្ទាប់ពីបញ្ចប់ការប្រកួត កីឡាអូឡាំពិករដូវរងា កន្លែង ជិះស្គីទឹកកក Shougang នឹងក្លាយជាកីឡដ្ឋាន ជិះស្គី ដែលអាចរក្សាទុក និងប្រើប្រាស់ជាអចិន្ត្រៃយ៍ ដំបូងគេ នៅលើពិភពលោក ដែលជាកីឡដ្ឋានប្រកួតកីឡាអាជីព និងកន្លែងហ្វឹកហាត់ ព្រមទាំងសម្រាប់ផ្សព្វផ្សាយ កីឡាព្រិលទឹកកក របស់ប្រទេសចិន ហើយបើកជាសាធារណៈ សម្រាប់សកម្មភាពកម្សាន្ត របស់មហាជន ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top