ថ្ងៃទី១៤ខែធ្នូ កាសែត«The Straits Times»របស់សិង្ហបុរីបានចេញផ្សាយអត្ថបទ ដែលមានចំណងជើង «កុំឱ្យនយោបាយរំខាន ដល់វិស័យកីឡា» ថា នាពេលថ្មីៗនេះ ទង្វើដែលទីក្រុងវ៉ាស៊ីនតោន បានសម្រេចចិត្ត មិនបញ្ជូនមន្ត្រីទៅចូលរួម ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង វាជារឿងគួរឱ្យខកចិត្ត ពីព្រោះដំណើរ ទស្សនកិច្ច របស់មន្ត្រីជាន់ខ្ពស់ នៅក្នុងអំឡុងពេលប្រកួតកីឡាអូឡាំពិក អាចជំរុញការបន្ធូរភាពតានតឹង នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនថែមទៀត ។
ទង្វើរបស់ប្រទេសមួយចំនួន គឺមានចេតនា បង្វែរចំណាប់អារម្មណ៍ចេញពីទីក្រុងប៉េកាំង ។
ជាការពិតទៅ ទំនាក់ទំនង ដោយមេត្រីភាព និងការប្រកួតប្រជែង របស់អត្តពលិក នៅទីក្រុងប៉េកាំង អាចផ្តល់បទពិសោធន៍ ដ៏មានប្រយោជន៍ សម្រាប់អ្នកនយោបាយ និងអ្នកការទូតអំពី របៀបប្រាស្រ័យទាក់ទង ៕
