ថ្ងៃទី ១០ ខែកុម្ភៈ ក្នុងសន្និសីទសារព័ត៌មាន ក្រុមហ៊ុនសេវាផ្សាយបន្តផ្ទាល់កីឡា អូឡាំពិកបានប្រកាសថា ការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំងបានក្លាយ ជាការប្រកួតកីឡា អូឡាំពិករដូវរងា ដែលមានទូរទស្សនិកជន ទស្សនាច្រើនបំផុត ក្នុងប្រវិត្តសាស្ត្ររួចហើយ ដែលបានបំបែក កំណត់ត្រាថ្មី លើវិស័យជាច្រើន ដូចជាពេលវេលាផ្សាយបន្តផ្ទាល់ បច្ចេកទេសនិងវិធីសាស្ត្រ ផលិតកម្មវិធីជាដើម ។

លោក Yiannis Exarchos ប្រធានប្រតិបតិ្ត នៃក្រុមហ៊ុននេះបានថ្លែងថា តាមទិន្នន័យពាក់ព័ន្ធបានឱ្យដឹងថា ការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង បានក្លាយ ជាការប្រកួតកីឡាអូឡាំពិករដូវរងា មួយលើកដែលមានទូរទស្សនិកជន ទស្សនាច្រើនបំផុតក្នុង ប្រវិត្តសាស្ត្រ នៅលើវេទិកា ឌីជីចល នៃក្រុមហ៊ុនវិទ្យុផ្សាយ សំឡេងទូទាំង ប្រទេសអាមេរិក ការប្រកួតកីឡា អូឡាំពិក រដូវរងាក្រុងប៉េកាំង ក៏បានក្លាយជាការប្រកួតកីឡាអូឡាំពិក រដូវរងាមួយលើក ដែលមានអត្រាអ្នកចូលទស្សនាខ្ពស់ បំផុតផងដែរ ។

លោក Exarchos បានថ្លែងទៀតថា ការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំងបានប្រើប្រាស់ជាលើកដំបូង នូវបច្ចេកទេសរូបភាពភ្លឺច្បាស់ទម្រង់4K សម្រាប់ផ្សាយបន្តផ្ទាល់ និងផលិតកម្មវិធី ។ លោកបានបន្តថា “នេះគឺដោយមកពីប្រទេសចិនបាននាំមុខគេលើ ការប្រើប្រាស់បច្ចេកទេស5G នៅលើពិភពលោក ” ៕
