កីឡា

កីឡាករចិន Wu Dajin បរាជ័យ ក្នុងការគ្រងតំណែងជើងឯក ការប្រកួតនៃវិញ្ញាសា ជាច្រើន ត្រូវបានលើកពេល ដោយសារធ្លាក់ព្រិល

ថ្ងៃទី ១៣ ខែកុម្ភៈ កីឡាករចិន Wu Dajin ដែលឈ្នះមេដាយមាស តែមួយគត់ សម្រាប់គណៈប្រតិភូអត្តពលិកចិន ក្នុងការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុង Pyeongchang មិនបានចូលវគ្គផ្តាច់ព្រ័ត្រ នៃវិញ្ញាសាជិះ ស្គីល្បឿនលឿនចម្ងាយ ៥០០ ម៉ែត្រប្រភេទ បុរសក្នុងពូល Aនោះទេ មានន័យថា លោកមិនអាចបន្តគ្រងតំណែងជើងឯក ក្នុងការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង នេះឡើយ ។

ចំណែកក្រុមអត្តពលិកនារីចិន ដណ្តើមបានមេដាយសំរឹទ្ធ ក្នុងការប្រកួតជិះស្គី បណ្តាក់ ចម្ងាយ ៣០០០ ម៉ែត្រ ។ នាថ្ងៃដដែល មានព្រិលធ្លាក់ នៅតំបន់ក្រុងប៉េកាំង ក្រុងធានជីននិងខេត្តហឺប៉ី បានជា ការប្រកួតជម្រុះ នៃវិញ្ញាសា Ladies Slopestyle នៃវិញ្ញសាជិះក្តារស្គីព្រិល បែបសេរីបានលើកពេលទៅធ្វើនៅថ្ងៃទី ១៤ ខែកុម្ភៈវិញ ដោយសារអាកាសធាតុមិនអំណោយផល ចំណែកការប្រកួតវគ្គផ្តាច់ព្រ័ត្រ លើកពេលទៅធ្វើនៅថ្ងៃទី ១៥ ខែកុម្ភៈ។ ចំណែកការប្រកួតវគ្គជម្រុះ នៃវិញ្ញាសា Ladies Aerials នៃវិញ្ញាសាជិះក្តារស្គីព្រិល បែបសេរីក៏លើកពេលទៅធ្វើនៅថ្ងៃទី ១៤ ខែកុម្ភៈផងដែរ។ លើសពីនេះ ការហ្វឹកហាត់ជាផ្លូវការលើកទី២ នៃវិញ្ញសាជិះស្គីចុះជម្រាលប្រភេទ នារីនៃវិញ្ញាសាជិះក្តារស្គីព្រិល ចុះពីលើភ្នំក៏ត្រូវលុបចោលដែរ ៕

To Top