កីឡា

ការប្រកួតជិះសេះផ្លោះរបារ ជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ ២0២១ ដោយជោគជ័យ

ភ្នំពេញ៖សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានសហការជាមួយក្លិបកីឡា Cambodia Country Club ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២0២២ បានរៀបចំព្រឹត្តិការណ៍ការប្រកួតជិះសេះផ្លោះរបារ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២0២១របស់ខ្លួនរយៈពេលពេញមួយថ្ងៃនៅក្លិបកីឡា Cambodia Country Club ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឳកាសពិធីបិទការប្រកួតជាផ្លូវការដោយមានការយោងចូលរួម ពីអ្នកអង្គម្ចាស់ នរោត្តម ណានដាទេវី ជាអគ្គលេខាធិការនៃសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ លោកស្រី ទេព ម៉ូណា ជាប្រធានសហព័ន្ធកម្ជុជាបង្ហាត់ជិះសេះ និងលោក សុខ វណ្ណា ប្រធានការិយាល័យរដ្ឋបាលនៃនាយកដ្ឋានអប់រំកាយ និងកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា។

សម្រាប់វិញ្ញាសាជិះសេះផ្លោះរបារកម្ពស់៩0សង់ទីម៉ែត្រ៖ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករ គីរី ចាន់តុលា ជិះសេះឈ្មោះព្រីនសេស៍មកពីក្លិបកីឡា CEF ចំណាត់ថ្នាក់លេខ២បានទៅលើអ្នកអង្គម្ចាស់ នរោត្តម អម្រិតា ជិះសេះឈ្មោះព្រីនសេស៍មកពីក្លិបកីឡា CEF ចំណាត់ថ្នាក់លេខ៣បានទៅលើកីឡាករ គ្រី សារឿន ជិះសេះឈ្មោះ កាហ្វេ មកពីក្លិបកីឡានៅប្រទេស ថៃ និងចំណាត់ថ្នាក់លេខ៣ផ្ទួនបានទៅលើកីឡាករ គង់ រតនះ ជិះសេះឈ្មោះ កាហ្វេមកពីក្លិបកីឡា CCC។ ការប្រកួតនេះមានអ្នកចូលរួមសរុបចំនួន ២៣ ក្នុងនោះ មានស្រ្តី ៥នាក់ និងប្រុស ១៨នាក់ ៕

To Top