ទោះបីការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង បានបិទបញ្ចប់ទៅហើយ ភ្លើងគប់បានរលត់ក៏ដោយ តែភាពកក់ក្តៅ និងភាពអស្ចារ្យមិនបញ្ចប់ទេ ស្មារតីអូឡាំពិកមុខ ជានឹងបន្តរក្សា ទ្រព្យស្មារតីដ៏មានតម្លៃ និងបេតកភ័ណ្ឌកីឡាអូឡាំពិក បានបន្សល់ទុកឱ្យពិភពលោក ក៏នឹងបន្ដរក្សាជាយូរអង្វែង ។
ជាង២០០០ឆ្នាំមុន ប្រទេសចិន បានលើកឡើងគំនិត “ពិភពលោកតែមួយ” គម្ពីរលទ្ធិខុងជឺ ដូចជាលីជិ《礼记》 បានអធិប្បាយ នូវឧត្តមគតិសង្គម ដ៏អស្ចារ្យនេះ គឺមនុស្ស នៅទូទាំងពិភពលោករស់នៅ ដោយសុខដុមរមនា ដូចគ្រួសារតែមួយ នេះជាចំណុចសំខាន់ នៃវប្បធម៌ប្រពៃណីចិន ក៏ជាពិភពលោកស្រស់ស្អាត ដែលជនជាតិចិន រំពឹងទុកអស់ រយៈពេលរាប់ពាន់ឆ្នាំ ។
ការប្រកួតកីឡាអូឡាំពិក រដូវរងា ក្រុងប៉េកាំង ដែលរៀបចំ ក្រោមបរិបទការ រីករាលដាល នៃជំងឺកូវីដ១៩បានផ្សព្វផ្សាយគំនិត ដ៏ល្អប្រសើរនេះទៅកាន់ពិភពលោក ពីពិធីបើកនិងបិទដល់កន្លែង ប្រកួត ពីការរចនាមេដាយរហូត ដល់ការកសាង កីឡដ្ឋាន ។ នេះក៏ជាទ្រព្យសម្បត្តិ ខាងស្មារតី ដ៏មានតម្លៃបំផុត ដែលការប្រកួតកីឡាអូឡាំពិក រដូវរងក្រុងប៉េកាំងបានបន្សល់ទុកឱ្យពិភពលោក ។
នៅក្នុងពិធីបិទនៃការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង កាំជ្រួចបានបង្ហាញពាក្យថា “ពិភពលោកតែមួយ”និង “ONE WORLD ONE FAMILY”ជាភាសាចិននិងអង់គ្លេស នៅលើកីឡដ្ឋានជាតិNiaochao ដោយបានបង្ហាញពី ប្រធានបទ “ពិភពលោកតែមួយ”និងស្មារតីអូឡាំពិក “កាន់តែសាមគ្គី”បានរួមបញ្ចូលគ្នា ។
ការបំផុសគំនិតសម្រាប់ការ បង្កើតមេដាយអូឡាំពិករដូវរងាគឺបានមកពីយក់រង្វង់ រួមផ្ចិតរបស់ចិនបុរាណ ដែលបង្ហាញពីអត្ថន័យវប្បធម៌ចិន គឺមេឃាធរណីរួមបញ្ចូលគ្នា ចិត្តមនុស្សរួបរួមគ្នា ហើយក៏ជានិមិត្តរូបនៃស្មារតីអូឡាំពិកដែលនាំមនុស្សប្រមូ លផ្តុំគ្នា ដើម្បីចែករំលែករួមគ្នា និងសាមគ្គីគ្នាវិវឌ្ឍរីកចម្រើន ។
បាច់ផ្កាពានរង្វាន់ នៃការប្រកួតកីឡាអូឡាំពិក រដូវរងាទីក្រុងប៉េកាំង “The Everlasting Olympic Flower” គឺជាបាច់ផ្កាដែលធ្វើពីអំបោះចាក់ ដោយប្រើប្រាស់បេតិកភណ្ឌវប្បធម៌អរូបី “បច្ចេកទេសត្បាញ អំបោះតាមរចនាបទហៃ” មិនដូចបាច់ផ្កាស្រស់ ដែលត្រូវដឹកជញ្ជូនពីភាគខាងត្បូងទេ វាជួយកាត់បន្ថយថ្លៃ សោហ៊ុយដឹកជញ្ជូន មិនត្រឹមតែរក្សាបាននូវរូបរាងបាច់ផ្កាក្នុងពិធីប្រគល់រង្វាន់អូឡាំពិកប៉ុណ្ណោះទេ ក៏អនុវត្តគោលគំនិត នៃការប្រកួតកីឡាអូឡាំពិក ដែលសន្សំសំចៃនិងនិរន្តរភាពផងដែរ ដោយតំណាង ក្តីសង្ឃឹមនិងបំណងប្រាថ្នារបស់យើងសម្រាប់អនាគតដ៏ល្អប្រសើរ ក៏ជាសកម្មភាពជាក់ស្តែងរបស់យើង ក្នុងការកសាងមាតុភូមិដ៏ស្រស់បំព្រង សម្រាប់មនុស្សជាតិផងដែរ៕