មហាសន្និបាតបូក សរុបលទ្ធផល ការងារនិងសម្តែងការ កោតសរសើរ ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំងបានបើកធ្វើឡើង នៅវិមានសភា ប្រជាជនចិន នៅថ្ងៃទី៨ខែមេសា ។ លោក Xi Jinping ប្រធានរដ្ឋចិនបាន អញ្ជើញចូលរួមនិងថ្លែង សុន្ទរកថាគន្លឹះ ។

លោក Xi Jinping បានថ្លែងថា៖ ជនជាតិចិនតែងនិយាយ ម៉ាត់ណា ម៉ាត់ហ្នឹង ហើយធ្វើ រហូតដល់ទទួលបានផ្លែផ្កា ។ ការដែលធានាជាក់លាក់ ឱ្យការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ប្រារព្ធឡើងប្រកបដោយ សុវត្ថិភាពនិងរលូនល្អ ធ្វើឱ្យ “កីឡាអូឡាំពិកទាំងពីរ ”ប្រកបដោយភាពអស្ចារ្យដូចគ្នា គឺជាពាក្យសន្យាដ៏ម៉ឺងម៉ាត់ របស់ប្រជាជនចិន ចំពោះសហគមន៍អន្តរជាតិ ។

រយៈពេល៧ឆ្នាំកន្លងមក ក្រោមការដឹកនាំដ៏រឹងមាំ នៃមជ្ឈិមបក្សកុម្មុយនិស្តចិន ក្រសួង-ស្ថាប័ន បណ្តាខេត្ត-ក្រុង-ខ័ណ្ឌ-តំបន់នានាបានសាមគ្គីនិង សម្របសម្រួលគ្នា រួមគ្នាពុះពារបញ្ហាលំបាកក្រុងប៉េកាំង បានចាប់ដៃគ្នាជាមួយក្រុងZhangjiakou ក្នុងនាមជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួត ធ្វើការងារត្រៀមរៀបចំដោយពេញទំហឹង បានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការកីឡា អន្តរជាតិដូចជាគណៈកម្មាធិការកីឡា អូឡាំពិកអន្តរជាតិ គណៈកម្មាធិការកីឡាអូឡាំពិក ជនពិការអន្តរជាតិជាដើម បានពុះពារបញ្ហាលំបាក គ្រប់បែបយ៉ាងដូចជាការរីករាលដាល នៃជំងឺកូវីដ១៩ជាដើម នៅទីបំផុតបានផ្តល់ជូនពិភពលោក នូវព្រឹត្តិការណ៍កីឡាអូឡាំពិក ប្រកបដោយភាពសន្សំសំចៃ សុវត្ថិភាពនិងភាព អស្ចារ្យ ដែលបានអនុវត្តតាមពាក្យសន្យា ដ៏ម៉ឺងម៉ាត់ចំពោះសហគមន៍ អន្តរជាតិ ដោយគ្រប់ជ្រុងជ្រោយ ហើយទីក្រុងប៉េកាំង បានក្លាយជាទីក្រុងទីមួយលើលោក ដែលបានរៀបចំទាំងព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវក្តៅនិងរដូវរងា។

លោក Xi Jinping បានបន្តទៀតថា បន្ទាប់ពីបានធ្វើកិច្ចខិតខំប្រឹង ប្រែងអស់រយៈពេល ៧ ឆ្នាំ ព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង បានប្រារព្ធធ្វើដោយជោគជ័យ ដែលទាញចំណាប់ អារម្មណ៍ ប្រជាជនចិននិងពិភពលោក ។ ប្រជាជនចិននិង ប្រជាជនបណ្តាប្រទេសរួមគ្នា ពុះពារក្តីលំបាកគ្រប់បែបយ៉ាង និងបានរួមគ្នារៀបចំព្រឹត្តិការណ៍ កីឡាអូឡាពិកដ៏អស្ចារ្យ ដែលត្រូវបានកត់ត្រា ក្នុងប្រវត្តិសាស្ត្រ ក៏ដូចជាបានរួមគ្នាចែករំលែកម្តងទៀតនូវភាពរុងរឿងនៃកីឡាអូឡាំពិក។

ការពិតបានបញ្ជាក់ម្តងទៀតថា ប្រជាជនចិនមានឆន្ទៈ ក៏មានការតាំងចិត្តក្នុង ការរួមចំណែកដល់ការជំរុញ ការអភិវឌ្ឍកីឡាអូឡាំពិក និងពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រជាជន លើពិភពលោក ហើយក៏មានសមត្ថភាព និងទឹកចិត្តកក់ក្តៅក្នុង ការបន្តរួម ចំណែកថ្មីកាន់តែច្រើនទៀត ក្នុងបុព្វហេតុនេះផងដែរ !
