កីឡា

ពានបាល់ទាត់ពិភពលោក បានមកដល់កម្ពុជាហើយ

ភ្នំពេញ ៖ ពានបាល់ទាត់ពិភពលោក (FIFA WORLD CUP) បានមកដល់ប្រទេសកម្ពុជា ជាលើកដំបូងហើយ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

ក្នុងឱកាសមកដល់នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទទួលស្វាគមន៍ ដោយផ្ទាល់នៅវិមានសន្តិភាព នៅថ្ងៃដដែល។

ក្រោយពីការដាក់ដង្ហែ នឹងមានការដាក់តាំង ដើម្បីស្វាគមន៍ភ្ញៀវចូលទស្សនា និងថត រូបជាមួយពានរង្វាន់ បាល់ទាត់ ពិភពលោកនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សូមរំលឹកថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន ៥១ ដែលមានឱកាសនាំយក ពានបាល់ទាត់ពិភពលោក (FIFA WORLD CUP) ពិតប្រាកដមកបង្ហាញប្រជាជនកម្ពុជាជាពិសេសអ្នកស្នេហា វិស័យបាល់ទាត់ ។

ដំណើរទេសចរណ៍ពានរង្វាន់ FIFA World Cup™ នេះនឹងឈប់ក្នុងប្រទេសចំនួន ៥១ បូករួមជាមួយប្រទេសទាំង ៣២ ដែលត្រូវចូលរួមប្រកួត FIFA World Cup 2022 ខាងមុខផងដែរដែលនាំឲ្យ FIFA កាន់តែខិតជិតដល់គោលដៅ នៃការយកពានផ្លូវការទៅដាក់បង្ហាញនៅប្រទេសជាសមាជិកទាំង ២១១ របស់ FIFA នៅមុនឆ្នាំ២០២៣៕

To Top