ភ្នំពេញ ៖ ក្រុមកីឡាករបាល់ទាត់ឥណ្ឌូនេស៊ីដែលបានប្រកួតឈ្នះប្រទេសថៃ នារាត្រីថ្ងៃ១៦ ឧសភា លទ្ធផល៥ទល់២នោះ បានគេងពាក់មេដាយ និងឱបតុក្កតាតំណាងស៊ីហ្គេម បន្ទាប់ពីដណ្តើមបានមេដាយមាស និងសម្រេចជោគជ័យប្រវត្តិសាស្ត្រ ក្រោយការរង់ចាំអស់រយៈពេល៣២ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩១មក ។ នេះតាមប្រភពហ្វេសប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី(PSSI)។
ការគេងពាក់មេដាយ និងឱបតុក្កតាតំណាងស៊ីហ្គេមនេះ ខុសប្លែកពីកីឡាករថៃ១រូប ក្រោយចាញ់ ឥណ្ឌូនេស៊ីហើយ បានយកតុក្កតា និងមេដាយគប់ទៅលើអ្នកគាំទ្រខ្លួនទៅវិញដែលទង្វើរបស់កីឡាកររូបនេះបានទទួលការរិះគន់យ៉ាងខ្លាំង ពីពលរដ្ឋខ្មែរដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ៕











