កីឡា

The Goal អះអាងថា PSG ទទួលយកសំណើរពី Al Hilal សម្រាប់​ Neymar

រូបភាពពី៖​ AFP

យោងតាមការចេញផ្សាយរបស់ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបារាំង PSG បានឈានទៅដល់ការសម្រេចចិត្តចុងក្រោយមួយ ដែលនឹងយល់ព្រមឲ្យកីឡាករប្រេស៊ីល Neymar ចាកចេញពីបារាំងជាមួយនឹងកញ្ចប់តម្លៃខ្លួនដ៏ថ្លៃកប់ពពកមួយ។

ប្រភពដដែលបានសរសេរទៀតថា កីឡាកររូបនេះនឹងត្រូវក្លឹបបារាំង លក់ទៅឲ្យក្លឹបនៅលីគកំពូលអារ៉ាប៊ីសាអូឌីត Al Hilal ជាមួយនឹងតម្លៃខ្លួនយ៉ាងហោចណាស់១៥០លានផោនដែលធ្វើឲ្យ PSG ពិបាកក្នុងការបដិសេធចំណែកឯកីឡាករក៏ នឹងទទួលបានប្រាក់កម្រៃយ៉ាងក្រាស់មួយផងដែរ។

កីឡាករ Neymar បានបញ្ជាក់ច្បាស់ហើយថា ពិតជាចង់ចាកចេញពី PSG បំផុតនៅរដូវក្តៅនេះបន្ទាប់ពីបានបង្ហាញខ្លួនឲ្យក្លឹបប្រមាណជា១៧៣ប្រកួតនិងជួយរកគ្រាប់់បាល់បានទៅដល់១១៨គ្រាប់។

គួរឲ្យដឹងដែរថាក្លឹប Al Hilal ក៏ធ្លាប់បានធ្វើការស្នើសុំទិញកីឡាករ Mbappe ក្នុងតម្លៃខ្លួនដល់ទៅ៣០០លានផោនផងដែរ កាលពីខែមុនប៉ុន្តែត្រូវបានបដិសេធដោយកីឡាករនិងក្លឹប PSG ៕ ប្រែសម្រួល៖ស៊ុនលី

To Top