កីឡា

ពិធីសម្ពោធបើក នៃការប្រកួតកីឡាអាស៊ីក្រុង Hangzhou នឹងដុតបំភ្លឺភ្លើងគប់ធំឌីជីថល ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៃការប្រកួតកីឡាអាស៊ី

ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៣ ក្រុមការងាររៀបចំពិធីសម្ពោធ បើកនៃការប្រកួតកីឡា អាស៊ីក្រុង Hangzhou បានថ្លែងថានឹងរៀបចំការដុតបំភ្លឺភ្លើង គប់ធំឌីជីថលជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ នៃការប្រកួតកីឡាអាស៊ី ។

ពិធីសម្ពោធបើក នៃការប្រកួតកីឡា អាស៊ីក្រុង Hangzhou នឹង បើកធ្វើនៅល្ងាចថ្ងៃទី២៣ ខែកញ្ញាខាងមុខនេះអ្នកដឹកនាំ នៃពិធីសម្ពោធបើកបានថ្លែងថា ដើម្បីធ្វើឱ្យមនុស្សកាន់ តែច្រើនចូលរួមក្នុង ពិធីដុតបំភ្លឺភ្លើងគប់ធំ ក្រុមការងារបានច្នៃប្រឌិតរបៀប ដុតបំភ្លឺភ្លើងគប់ធំឌីជីថល សម្រាប់មនុស្សកាន់តែច្រើន អាចចូលរួមដុតបំភ្លឺភ្លើងគប់ធំ ។ រហូតមមកដល់ពេលនេះ ចំនួនមនុស្សស្នើសុំចូលរួមដុតបំភ្លឺភ្លើង គប់ធំឌីជីថល បានលើសពី១០៤លាននាក់ហើយ ។
ពិធីសម្ពោធបើក នៃការប្រកួតកីឡា អាស៊ីក្រុង Hangzhou នឹងមាន៣វគ្គ ដើម្បីឆ្លងតាមការរស់ នៅដោយស្បាយរីករាយ មកបង្ហាញទិដ្ឋភាពដ៏ល្អបវរ នៃទំនើបកម្មតាមបែបផែនចិន បង្ហាញពីប្រទេសចិនរួមដំណើរ ជាមួយបណ្តាប្រទេសអាស៊ី និងបង្ហាញ ពីនវានុវត្តន៍បច្ចេកវិទ្យាចិន ក្នុងយុគសម័យឆ្លាតវៃ ។ ពិធីសម្ពោធបើកនឹងសន្សំ សំចៃដែលគ្រប់គ្រង ដោយមានប្រសិទ្ធភាព ចំពោះគ្រឿងសម្ភារៈ និងសម្លៀកបំពាក់ជាដើម របស់អ្នកសម្តែងសិល្បៈ ។ អ្នកសម្តែងសិល្បៈចូលរួម ដោយអ្នកស្ម័គ្រចិត្តនិស្សិត នៃបណ្តាសកលវិទ្យាល័យ នៅទីក្រុងHangzhou ។

តាមការផ្សាយដំណឹង ឱ្យដឹងថា ការហាត់សម ពិធីសម្ពោធបើក នៃការប្រកួតកីឡា អាស៊ីក្រុងHangzhou បានរៀបចំចំនួន៥ ដងរួចមកហើយ ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top