កីឡា

ឥណ្ឌា មានបំណងចង់ធ្វើជាម្ចាស់ផ្ទះ ព្រឹត្ដិការណ៍កីឡាអូឡាំពិក នៅឆ្នាំ២០៣៦

Kyodo

ញូវដេលី៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា មូឌី បានឲ្យដឹងក្នុងពិធីបើកសម័យប្រជុំគណៈកម្មាធិការអូឡាំពិកអន្តរជាតិលើកទី១៤១ នៅទីក្រុងបុមបៃ ដែលថាប្រទេសឥណ្ឌាចាប់អារម្មណ៍ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកនៅឆ្នាំ ២០៣៦។

ឥណ្ឌា​មិន​ធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អូឡាំពិក​នោះទេ ហើយសម្រាប់ឆ្នាំ២០៣៦ ប្រទេសជាង ១០ បានបង្ហាញចំណាប់អារម្មណ៍ រួមទាំងម៉ិកស៊ិក និងឥណ្ឌូនេស៊ីផងដែរ ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក។

លោក មូឌី បានលើកឡើងថា “ឥណ្ឌានឹងមិនទុកដុំថ្មចោលក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការរៀបចំកីឡាអូឡាំពិកនៅឆ្នាំ២០៣៦ នេះ​គឺ​ជា​សុបិន​ដែល​មាន​អាយុ​កាល និង​ជា​ក្តី​ប្រាថ្នា​របស់​ប្រជាជន​ឥណ្ឌា ១,៤ ពាន់​លាន​នាក់”។

លោក​បាន​បន្ថែម​ថា ប្រទេស​ឥណ្ឌា​ក៏​មាន​ឆន្ទៈ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​អូឡាំពិក​យុវជន​នៅ​ឆ្នាំ២០២៩។ លោកក៏បានបញ្ជាក់ផងដែរថា “ខ្ញុំ​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ថា ប្រទេស​ឥណ្ឌា​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី IOC ជាប់​លាប់”

ប្រែសម្រួល ឈូក បូរ៉ា

To Top