កីឡា

ស្តេចប្រដាល់មីយ៉ាន់ម៉ា Davel Leduc បាននិងកំពុងធ្វើដំណើរមកកម្ពុជា

ភ្នំពេញ ៖ ស្តេចប្រដាល់របស់ប្រទេសមីយ៉ាន់ម៉ា Davel Leduc បាននិងកំពុងធ្វើដំណើរមកកម្ពុជាហើយ ដើម្បីត្រៀមខ្លួនប្រកួតមិត្តភាពរវាងមីយ៉ាន់ម៉ា-កម្ពុជាជាមួយកីឡាករល្បីឈ្មោះកម្ពុជា ព្រំ សំណាង នាថ្ងៃ៥ វិច្ឆិកា ខាងមុខ ។ នេះបើតាមហ្វេសប៊ុករបស់ស្តេចប្រដាល់រូបនេះ ។

មុនការប្រកួតស្តេចប្រដាល់មីយ៉ានម៉ាបានលើកសរសើរព្រំ សំណាងថា “ខ្ញុំនឹងប្រកួតជាមួយកីឡាករ ព្រំ សំណាង ដែលជាម្ចាស់ជើងឯកបច្ចុប្បន្ន និងជាកីឡាករប្រដាល់កម្ពុជាដែលមានប្រជាប្រិយភាពជាងគេបង្អស់នៅថ្ងៃទី៥ ខែវិច្ឆិកា នាទីក្រុងភ្នំពេញ។ វានឹងក្លាយជាការប្រកួតដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា នឹងមានមនុស្សម្នារាប់លាននាក់ទស្សនាជុំវិញពិភពលោក” ។

បើតាមគម្រោងដូច Davel Leduc និយាយទុកមុន គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អាចនឹងអនុញ្ញាតឲ្យរូបគេចូលជួបសម្តែងការគួរសមមុនការប្រកួតដែលមិនធ្លាប់មានពីមុនមកនេះ។

Davel Leduc ថា នេះគឺជាការប្រកួតដែលនឹងមានលក្ខណៈធំមហិមា។

សូមបញ្ជាក់ថា កីឡាករ ព្រំ សំណាងគឺជាម្ចាស់ជើងឯក Thai Fight 2023 ហើយឈ្នះមេដាយមាសនៅស៊ីហ្គេមផងដែរ ៕

To Top