កីឡា

ខ្លាចាស់ ធន់ អៀងឡេង ក្លាយជាម្ចាស់ជើងឯក គុនខ្មែរប៉ុស្តិ៍លេខ៥ ប្រចាំសប្តាហ៍ លើសង្វៀន TV5 ព្រែកកំពឹស

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរ មានរហ័សនាម “ការប្រកួតកីឡា ប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរកឃើញអ្នកប្រដាល់គុនខ្មែរ ក្លាយជាម្ចាស់ជើងឯក គុនខ្មែរប៉ុស្តិ៍លេខ៥ គឺអ្នកប្រដាល់គុនខ្មែរខ្លាចាស់ ធន់ អៀងឡេង មកពីមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ យកឈ្នះលើអ្នកប្រដាល់គុនខ្មែរ បាន លីម មកពីក្លិបបញ្ជាការដ្ឋាន ទ័ពពិសេសេដោយពិន្ទុ ។

ការប្រកួតរវាង អ្នកប្រដាល់គុនខ្មែរ បាន លីម មកពីក្លិបបញ្ជាការដ្ឋាន ទ័ពពិសេសេ និង អ្នកប្រដាល់គុនខ្មែរខ្លាចាស់ ធន់ អៀងឡេង មកពីមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ មានការស្វិតស្វាងយ៉ាងខ្លាំង លើសង្វៀនប្រកួត ដោយអ្នកប្រដាល់គុនខ្មែរ ទំាង២នាក់ប្រើកណ្តាប់ដៃរៀងៗខ្លួន ដើម្បីផ្តួលគូប្រកួត មុនទឹកទី៥ និងប្រើស្នៀតពិសេស ដើម្បីត្រៀមខ្លួនប្រកួតជាមួយ អ្នកប្រដាល់បរទេស ។

ការប្រកួតអូសបន្លាយ រហូតដល់ ទឹកទី៥ ក៏គ្មានអ្នកប្រដាល់គុនខ្មែរណាមួយ ត្រូវសន្លប់ឡើយ ធ្វើការប្រកួតពិបាករកឃើញ ជើងខ្លាំងក្លាយជាម្ចាស់ជើងឯក គុនខ្មែរប៉ុស្តិ៍លេខ៥ ឡើយ ក្រោយចៅក្រមទាំង៥រូប សម្រេចឲ្យអ្នកប្រដាល់គុនខ្មែរ ខ្លាចាស់ ធន់ អៀងឡេងឈ្នះតែម្តង ។
ចំណែកអ្នកប្រដាល់ថៃ FaVanmey បានប្រើកណ្តាប់ដៃ វាយអ្នកប្រដាល់កម្ពុជា ឃន សុម៉ាលី ក្លិបមេសថ្ងកវាយឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី២ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
ចំពោះអ្នកប្រដាល់ សូត្រ ខេវិន របស់ក្លិបបក្សីស្លាបដែកប្រកួតចាញ់អ្នកប្រដាល់ថៃ Chhuok Mongkhun ដោយពិន្ទុពួកគេប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ អ្នកប្រដាល់ ខេវិន ជាអ្នកប្រដាល់ ដែលរហ័សជង្គង់ និងកែងដែលអាវុធទាំង២នេះបើគេបញ្ចេញហើយមិនសូវ គ្មានប្រយោជន៍នោះទេ គ្រាន់តែគេជាអ្នកប្រដាល់ ចិត្តមិនសូវធំ បើគូប្រកួតខ្លាំងគេវ៉ៃ លែងចេញតែម្ដង តែបើគូប្រកួតខ្សោយ គេក្លាហាននិងវ៉ៃចេញ មានប្រសិទ្ធិភាពល្អ ។

រីឯអ្នកប្រដាល់ រិន សារដ្ឋ ក្លិបនាគនាំសំណាង បានយកឈ្នះអ្នកប្រដាល់ថៃ Vithiya Vin Uobun ដោយពិន្ទុ ពួកគេប្រកួតគ្នា ក្នុងប្រភេទ ទម្ងន់៦៣,៥០ គីឡូក្រាម ។ សារដ្ឋមិនមែនជាអ្នកប្រដាល់ អស្ចារ្យណាស់ណាទេ រូបគេមានប្រវត្តិប្រកួតចំនួន៧៩ ដងឈ្នះ៥៦ដងចាញ់១៦ដងស្មើពិន្ទុ៧ដង និងវាយគូប្រកួតឲ្យសន្លប់បាន២០ដង ។

ចំពោះ Vithiya Vin Uobun វិញនេះជាលើកដំបូង ហើយដែលគេឆ្លងដែន មកប្រកួតនៅសង្វៀនស្រុកខ្មែរ ។ គេមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៦០ដងចាញ់២០ដង ស្មើពិន្ទុ៥ដងនិងវាយគូប្រកួត ឲ្យសន្លប់បាន១២ដង ៕
ដោយ៖លី ភីលីព

To Top