កីឡា

រុស្សីចោទប្រកាន់ គណកម្មការ អូឡាំពិកIOC ថា តែងតែមានភាព រើសអើង

AFP

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT អ្នកនាំពាក្យក្រសួង ការបរទេសលោកស្រី Maria Zakharova បាន
និយាយកាលពីថ្ងៃពុធថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិIOC តែងតែបានអំពាវនាវ ឱ្យអត្តពលិកធ្វើពហិការមិនចូលរួមការប្រកួតមិត្តភាព នាពេលខាងមុខនៅប្រទេសរុស្ស៊ី ទាក់ទងនឹងការរើសអើង ជាតិសាសន៍។

ហ្គេមមិត្តភាពពិភពលោក ដែលប្រារព្ធឡើង ជាលើកដំបូងក្នុងឆ្នាំ២០២២ ត្រូវបានរៀបចំជាជម្រើស មួយសម្រាប់កីឡាអូឡាំពិក បន្ទាប់ពីអត្តពលិករុស្ស៊ី និងបេឡារុស្សត្រូវបានហាមឃាត់ ពីការប្រកួតអន្តរជាតិផ្សេងៗ ដោយសារជម្លោះអ៊ុយក្រែន។

នៅឆ្នាំនេះ ហ្គេមគ្រោងនឹងប្រារព្ធឡើង នៅទីក្រុងមូស្គូ និង Ekaterinburg នៅថ្ងៃទី ១៥ដល់ថ្ងៃទី២៩ ខែកញ្ញា ហើយ
នឹងមានការប្រកួតក្នុងវិញ្ញាសាកីឡារ ដូវក្តៅចំនួន៣៣រួម ទាំងព្រឹត្តិការណ៍អូឡាំពិក និងមិនមែនអូឡាំពិកផង។

នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារ IOC បានជំរុញប្រទេសជាសមាជិករបស់ខ្លួន កុំឱ្យបញ្ជូនអត្តពលិកទៅចូលរួម
ដោយចោទប្រកាន់រុស្ស៊ីថាបានប្រើប្រាស់ ការប្រកួតនេះដើម្បី ធ្វើនយោបាយនិង ដើម្បីជៀសវាង ការហាមឃាត់អន្តរជាតិ៕

ប្រែសម្រួល៖ស៊ុនលី

To Top