ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ ថោន បានសហការជាមួយ សហពន្ធ័កីឡា ប្រដាល់គុនខ្មែរ បានបង្កើតសង្វៀនការ ប្រកួតគុនខែ្មរមួយទៀត ដែលមាន រហ័សនាមថា ផោវើរេម គុនខ្មែរ ប្រព្រឹត្តទៅជារៀង រាល់យប់ថ្ងៃពុធ ដោយនាំយកអ្នក ប្រដាល់គុនខ្មែរល្បីៗ រួមមានអ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា និង អ្នកប្រដាល់គុនខ្មែរ ឃីម ឌីម៉ា ក្រោមការឧបត្ថម្ភដោយ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងផោវើរេម ។

នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងពិធីសន្និសីទកាសែត ស្តីពីការប្រកួតកីឡាប្រដាល់គុនខ្មែរ “ផោវើរេម គុនខ្មែរ “ POWARAM KUN នៅ ស្ថានីយទូរទស្សន៍ថោនហ្វូលអេចឌីធីវី ដោយមានការចូលរួមលោក ខូវ ឆាយ ប្រធានសហពន្ធ័កីឡាកប្រដាល់គុនខ្មែរ លោកស្រី វ៉ា នីតា នាយិកាប្រតិបត្តិ ក្រុមហ៊ុនថោនគ្រុបលោក មាស វុត្ថា នាយកផ្នែកពាណិជ្ជកម្ម លោក ថៃ ជូឡាយ ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកម៉ាក និងលោក ហាក់ សុខហេង នាយកគ្រប់គ្រងការផ្សាយទូរទស្សន៍ថោន។

សម្រាប់ការប្រកួតនៅថ្ងៃពុធនេះ អ្នកប្រដាល់រស្មី គុនខ្មែរ ប្រកួតជាមួយ អ្នកប្រដាល់ KHUNDET NAKAGYM អ្នកប្រដាល់ ឡុង ពិសិដ្ឋប៉ះអ្នកប្រដាល់ ANANT CHAI អ្នកប្រដាល់ អេ អាំម៉ារីនភូថងជួបនឹង JONEL BORBON អ្នកប្រដាល់ ឃីម ឌីម៉ាប៉ះជាមួយ DENG FANGZHEN និងអ្នកប្រដាល់ ធឿន ធារ៉ា ប៉ះជាមួយ ZENG DONGHUI ។

ក្នុងកម្មវិធីប្រកាសពីភាព ជាដៃគូដ៏អស្ចារ្យ ដែលនឹងបញ្ឆេះចំណូលចិត្ត អ្នកស្រឡាញ់វិស័យកីឡា និងភេសជ្ជៈប៉ូវកម្លាំង។

ក្រុមហ៊ុនមានមោទនភាព ក្នុងការបង្ហាញពីការសហការ ឧបត្ថម្ភរបស់យើង ចំពោះផោវើរេម គុនខ្មែរ នាពេលខាងមុខនេះ។

ភាពជាដៃគូរនេះ មិនត្រឹមតែផ្តល់ នូវអារម្មណ៍ រំភើប ចំពោះផោវើរេម គុនខ្មែរ ប៉ុណ្ណោះទេប៉ុន្តែថែម ទាំងណែនាំ នូវភេសជ្ជៈប៉ូវកម្លាំង ទៅកាន់អ្នកដែលចូលចិត្តកីឡា និងអតិថិជន គោលដៅទៀតផង។ ជាមួយគ្នានេះ វានឹងបង្កើតនូវបទ ពិសោធន៍ដែលបំភ្លេចមិនបាន ក្នុងការប្រារព្ធការប្រកួតដ៏ជក់ចិត្តនិង អានុភាព ឆ្ពោះទៅភាពជោគជ័យ៕

