កីឡា

រឿងអាស្រូវ​ផ្លូវភេទ ថតវីដេអូទុករបស់ Diddy និង Jennifer Lopez ផ្ទុះ​ឡើង​ជា​ថ្មី​ បាន​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍ ​របស់​នាង​ទៅ​នឹងតួឯករឿង Bat Man អន្តរាយ និង​ធ្វើ​ឲ្យ​ប្ដី​ទី​ពីរ​ របស់​នាង​មាន​ស្នាម​របួស

បរទេស៖ P Diddy ត្រូវបានគេនិយាយថា មានកន្លែងផ្ទុកនូវ ខ្សែអាត់វីដេអូ សិច ដែលថតនៅក្នុងវិមាន របស់គាត់ដូចជាផ្ទះរបស់ Jeffrey Epstein ដូច្នេះដែរ ។

ហើយឥឡូវនេះ វែបសាយកំសាន្ត RadarOnline.com របស់អាមេរិក អាចលាតត្រដាងរឿងអាស្រូវលើ តារារ៉េប និងជាមហាសេដ្ឋី គឺ Sean ‘Diddy’ Combs ដែលត្រូវបានចោទប្រកាន់ថា បានថតវីដេអូរួមភេទ (X) ជាមួយតារាចម្រៀងអ្នកនាង Jennifer Lopez បានលេចចេញជាថ្មី ខណៈដែលគាត់កំពុងញាំញី ជាមួយនឹងការចោទប្រកាន់ ពីបទជួញដូរផ្លូវភេទសហព័ន្ធ។

ប្រភពបាននិយាយថា រឿងនេះ វាបានធ្វើឱ្យបាត់បង់ទាំងស្រុងផងដែរដល់ការរៀបការរបស់ Lopez ទាំងពីរជាមួយ Ben Affleck ដែលជាតួសម្តែងរឿង Bat Man ហើយបានចាកចេញពីអាពាហ៍ពិពាហ៍ទីពីររបស់នាងជាមួយ Cris Judd ជាតារាសម្តែង និងជាអ្នករាំ។

អ្នកដឹងរឿងម្នាក់ នៅពេលដែលតារាចម្រៀង និង Judd បែកគ្នាក្នុងឆ្នាំ ២០០២ បាននិយាយថា “Diddy ឈ្លក់វង្វេងនឹង Jennifer ហើយគាត់សមនឹងទទួលបានការ ស្តីបន្ទោសច្រើនចំពោះការបំផ្លាញអាពាហ៍ពិពាហ៍ របស់នាង ជាមួយ Judd ។ “អ្នកដែលស្និទ្ធស្នាលនឹង Diddy បាននិយាយថា ពេលពួកគេកំពុងទាក់ទងគ្នា Diddy បានថតវីដេអូបង្ហាញពីភាព ក្តៅគគុកនៃស្នេហា”ពួកគេផងដែរ។

អ្នកស្និទនោះបានបន្តទៀតថា “មិត្តភក្តិរបស់ Diddy អនុញ្ញាតឱ្យវាដឹងថា Diddy នៅតែថតវីដេអូទុក។ បន្តិចម្ដងៗ ពាក្យនេះបានរីករាលដាលតាមរយៈក្រុមអ្នកចម្រៀងបម្រុង អ្នករាំ និងតន្ត្រីករដែលធ្វើការឱ្យកំពូលតារា”។

យោងតាមប្រភពបានឱ្យដឹងថា Judd ដែលឥឡូវនេះមាន អាយុ ៥៥ ឆ្នាំបាន “ឆ្កួត” នៅពេលដែលគាត់បានដឹង ជាលើកដំបូងអំពីវីដេអូសិច ដែលត្រូវបានអះអាងថា ជាវីដេអូរួមភេទរវាង Lopez និង Diddy ។

ពួកគេបាននិយាយថា “Cris បានខឹងយ៉ាងខ្លាំង ជាមួយនឹង Jennifer ដោយសួរនាងថា ‘តើ Diddy ជាគូស្នេហ៍ល្អជាង ខ្ញុំប៉ុណ្ណា?’ បន្ទាប់​មក​គាត់​និយាយ​ថា ‘សារភាព​ចុះ – អ្នក​នៅ​តែ​ស្រឡាញ់​គាត់!’។

“Jennifer ដែល​កំពុង​សម្ដែង​ក្នុង​រឿង Enough នៅ​ពេល​នោះ ពេលលឺសំឡេងស្រែក​យំ​របស់ Cris ។ ទីបំផុត​នាង​បាន​ប្រាប់​ Cris ថា ‘អាពាហ៍ពិពាហ៍​នេះ​បាន​ចប់​ហើយ!’ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top