កីឡា

លោក Shaharuddin Bin Onn អញ្ជើញចូលរួមពិធី​ បើកការប្រកួតបាល់ទាត់ពានរង្វាន់ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី លើកទី៣ ឆ្នាំ២០២៦ “Malaysian Ambassador’s Football Shield 2026”

ភ្នំពេញ ៖ លោក Shaharuddin Bin Onn ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី ប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ និងអ្នកតំណាង ក្រុមទំាង ២៤ បានអញ្ជើញចូលរួមពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលើកទី២ ឆ្នាំ២០២៦ “Malaysian Ambassador’s Football Shield 2026 ” ជាផ្លូវការ នៅវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ ។

លោក Shaharuddin Bin Onn បានមានប្រសាសន៍ថា ខ្ញុំពិតជារីករាយណាស់ដែលបានឃើញអ្នកទាំងអស់គ្នានៅទីនេះតាំងពីព្រឹកព្រលឹម លោកពិតជាមានកិត្តិយសណាស់ដែលមានឱកាសនេះក្នុងការធ្វើជាម្ចាស់ផ្ទះ និងរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលើកទី៣ ឆ្នាំ២០២៣ “Malaysian Ambassa dor’s Football Shield 2026 ” ម្តងទៀត។
នៅពេលយើងចាប់ផ្តើមប្រកួតពានរង្វាន់ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីជាលើកដំបូងកាលពីឆ្នាំមុន វាគ្រាន់តែជាការនាំមិត្តភក្តិម៉ាឡេស៊ី និងកម្ពុជារបស់យើងរួមគ្នាតាមរយៈព្រឹត្តិការណ៍កីឡាមួយ។

លោកឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី បាននបន្តថា វាជាគំនិតផ្តួចផ្តើមមួយដើម្បីនាំប្រជាជនម៉ាឡេស៊ី និងកម្ពុជាចូលរួមតាមរយៈការទូតកីឡា ក្នុងព្រឹត្តិការណ៍បាល់ទាត់នេះ ខ្ញុំពិតជាជឿថា ទិដ្ឋភាពរវាងប្រជាជន និងប្រជាជនមានសារសំខាន់ដូចគ្នា ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរ មានស្រាប់រវាងម៉ាឡេស៊ី និងកម្ពុជា ។

លោកបានសម្តែងការអរគុណដោយស្មោះ ចំពោះក្រុមចូលរួមទាំងអស់សម្រាប់ការបន្តការគាំទ្រសម្រាប់ Football Shield 2026 ហើយលោកក៏មានការកោតសរសើរយ៉ាងខ្លាំងចំពោះការចូលរួមរបស់អ្នកតំណាងក្រុម ប្រធានក្រុម និងអ្នកគ្រប់គ្រងសម្រាប់ព្រឹត្តិការណ៍ថ្ងៃនេះ។ លោកទទួលស្គាល់ថា កីឡាបាល់ទាត់ជាកីឡាដែលចូលចិត្តនៅគ្រប់វប្បធម៌ និងគ្រប់មជ្ឈដ្ឋានផ្តល់នូវវេទិកាដ៏មានអត្ថន័យមួយដើម្បីនាំសហគមន៍រួមគ្នា និងកសាងមិត្តភាព។ នេះឆ្លុះបញ្ចាំងពីភាពសាទរ និងការគាំទ្រកាន់តែច្រើនឡើងពីសហគមន៍ម៉ាឡេស៊ី និងកម្ពុជា រួមទាំងដៃគូដ៏គួរឱ្យគោរពជាច្រើនរបស់យើងពីវិស័យឯកជន សង្គមស៊ីវិល និងស្ថាប័នរដ្ឋាភិបាល។

ការប្រកួតខាងលើកនេះមាន ២៤ ក្រុមចែកចេញពី ៤ ពូល ក្នុងពូលនីមួយៗមាន ៦ ក្រុម។ ពូល A ក្រុមបាល់ទាត់ Hong Leong BANK ក្រុមបាល់ទាត់ស្ថានទូតម៉ាឡេស៊ី ក្រុមបាល់ទាត់ CAMBODIA Airway ក្រុមបាល់ទាត់ RHB BANK ក្រុមបាល់ទាត់ Sunway Medical Center និងក្រុមបាល់ទាត់ CIMB ។ ពូល B ក្រុមបាល់ទាត់ NAGAW ORLD ក្រុមបាល់ទាត់ CIH ក្រុមបាល់ទាត់ HUAWEI ក្រុមបាល់ទាត់ GXF ក្រុមបាល់ទាត់ MFAIC និងក្រុមបាល់ទាត់ BAKER TILLY ។
ចំណែកពូល C ក្រុមបាល់ទាត់ MAY BANK ក្រុមបាល់ទាត់ MIDEA ក្រុមបាល់ទាត់ TNB REMACO ក្រុមបាល់ទាត់ KHMER TIMES ក្រុមបាល់ទាត់ CELLCARD និងក្រុមបាល់ទាត់ BRIDGE BANK។ ពូល D ក្រុមបាល់ទាត់ CAMPU BANK ក្រុមបាល់ទាត់ OCICAA ក្រុមបាល់ទាត់ SMART AXIATA ក្រុមបាល់ទាត់ ASIA EURO UNIVERSITY ក្រុមបាល់ទាត់ Oriental BANK និងក្រុមបាល់ទាត់ Harta Packaging ៕

To Top