កីឡា

ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដ៏កក្រើកដែល បារាំង ប្រកួតនឹងអេស្ប៉ាញ ហើយអង់គ្លេស ប៉ះអាហ្សង់ទីន

តើក្រុមជម្រើសជាតិលំដាប់កំពូលៗរបស់ពិភពលោកបានត្រៀមខ្លួនរួចរាល់កម្រិតណាមុនពេលឈានចូលដល់ការប្រកួត​កាត់សេចក្តីនៃព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតនេះ? ស្វែងយល់បន្ថែមនៅក្នុងអត្ថបទវិភាគរបស់ 1xBet

ថ្ងៃទី 14 ខែកក្កដា, ទីក្រុង Dallas៖ បារាំងប្រកួតនឹងអេស្ប៉ាញ

បារាំងហាក់កំពុងតែសាងកំណត់ត្រាយុទ្ធនាការប្រកួតដ៏ល្អបំផុតរបស់ពួកគេ ក្រោមការដឹកនាំរយៈពេល 14 ឆ្នាំរបស់​លោក​​ Didier Deschamps។ បន្ទាប់ពីឈរនៅកំពូលតារាងពូល I ក្រុមមាន់គក​បារាំង​បាន​វាយទម្លុះ​ឆ្លងកាត់​វគ្គ​ជម្រុះ​យ៉ាង​រលូន ដោយស្ទើរតែមិនខ្ចីខ្វល់ពីមុខមាត់គូប្រកួតឡើយ៖ នោះគឺការលត់ស៊ុយអែតយ៉ាងចាស់ដៃ 3-0, យកឈ្នះ​ប៉ារ៉ាហ្គាយ​យ៉ាងប្រផិតប្រផើយ 1-0, និងផ្តួលក្រុមដ៏រឹងមាំម៉ារ៉ុកក្នុងលទ្ធផល 2-0 យ៉ាងងាយស្រួល។

តំបន់ការពាររបស់បារាំងមើលទៅហាក់ដូចជារឹងមាំមិនអាចទម្លុះបានទាល់តែសោះ ខណៈដែលតំបន់ប្រយុទ្ធរបស់ពួកគេ​ពោរ​ពេញ​ទៅដោយកម្លាំងស៊ុតយ៉ាងកក្រើកតាមរយៈកីឡាករ Michael Olise, Ousmane Dembélé, និង Kylian Mbappé។ ប្រធានក្រុមបារាំងរូបនេះបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ដោយរកបានប្រាំបីគ្រាប់ និងបញ្ជូនបាល់ឱ្យ​មិត្ត​រួមក្រុមស៊ុតបីដងរួចមកហើយ។ តារាឆ្នើមរបស់ក្រុម Real Madrid រូបនេះ ហាក់កំពុងតែប្តេជ្ញាចិត្តយ៉ាង​មុតមាំក្នុងការ​ចាក​ចេញពីសហរដ្ឋអាមេរិក ដោយមិនត្រឹមតែពាំនាំយកពានរង្វាន់ធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្តោបក្តាប់ពានរង្វាន់​ឯកត្តជន​ជាកីឡាករល្អបំផុត និងជាអ្នកទាត់បញ្ចូលទីច្រើនជាងគេបំផុតផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមានក្រុមដែលអាចបញ្ឈប់ភាពខ្លាំងរបស់បារាំងបាន នោះច្បាស់ណាស់គឺជាក្រុម​ម្ចាស់​ជើងឯកអឺរ៉ុប។ ទោះបីជាអេស្ប៉ាញបច្ចុប្បន្ន មិនអាចលេងទម្រង់គ្រប់គ្រងបាល់បានល្អឥតខ្ចោះដូចជំនាន់ Xavi និង Iniesta កាលឈ្នះពានឆ្នាំ 2010 ក៏ដោយ ប៉ុន្តែកូនក្រុមរបស់លោក Luis de la Fuente នាពេលនេះ បាន​វិវឌ្ឍន៍​ខ្លួន​ទៅ​ជា​​ក្រុមដែលមានការវាយសម្រុកកាន់តែខ្លាំងក្លា និងមុតស្រួចជាងមុនទៅទៀត។

អេស្ប៉ាញទើបតែរបូតគ្រាប់បាល់ទីមួយរបស់ពួកគេតែប៉ុណ្ណោះនៅក្នុងវគ្គប្រាំបីក្រុមចុងក្រោយ ខណៈឈ្នះក្នុងវគ្គជម្រុះ​លើ​ក្រុម​អូទ្រីស (3-0), ព័រទុយហ្គាល់ (1-0), និងបែលហ្ស៊ិក (2-1) បានបង្ហាញយ៉ាងច្បាស់​ពី​គុណភាព​នៃ​តំបន់​ប្រយុទ្ធ​របស់​ពួកគេ។ សមាសភាពក្រុមរបស់លោក De la Fuente គឺសំបូរទៅដោយកីឡាករមានសមត្ថភាពខ្ពស់ រហូត​ដល់​ថ្នាក់​កីឡាករកម្រិតកំពូលដូចជា Pedri និង Mikel Merino អាចត្រឹមតែជាកីឡាករបម្រុងប៉ុណ្ណោះ។ ជាពិសេស កីឡាករ Merino បានស៊ុតបាល់យកជ័យជម្នះក្នុងនាមជាកីឡាករបម្រុងសម្រាប់ការប្រកួតពីរលើកចុងក្រោយរបស់អេស្ប៉ាញ។

ហាងឆេង៖

បារាំងឈ្នះ – 2.385

ស្មើ – 3.305

អេស្ប៉ាញឈ្នះ – 3.405

ថ្ងៃទី 15 ខែកក្កដា, ទីក្រុង Atlanta៖ អង់គ្លេស ប៉ះ អាហ្សង់ទីន

ក្រុមការពារតំណែងជើងឯកពិភពលោកមួយនេះ នៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើ Lionel Messi។ ក្នុងវ័យ 39 ឆ្នាំ កំពូល​វីរបុរស​បាល់ទាត់អាហ្សង់ទីនរូបនេះនៅតែបន្តយកឈ្នះលើពេលវេលា ដោយរកបានប្រាំបី​គ្រាប់រួច​មកហើយ​នៅក្នុង​យុទ្ធនាការ​នេះ ព្រមទាំងបានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍នេះ​ដោយមាន​កំណត់​ត្រា 21 គ្រាប់។

ដំណើរឆ្ពោះទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់អាហ្សង់ទីនគឺមិនមែនជារឿងងាយស្រួលនោះទេ។ ក្រុម La Albiceleste ទទួលបានជ័យជម្នះយ៉ាងស្វិតស្វាញ និងព្រឺព្រួចក្នុងម៉ោងបន្ថែមចំនួនពីរលើក ទៅលើក្រុមកាបវែរ (3-2) និង​ ស្វីស (3-1) ព្រមទាំងការវាយបកដ៏កក្រើកយកឈ្នះអេហ្ស៊ីប (3-2) ក្នុងម៉ោងធម្មតាផងដែរ។ ទោះបីជាអាហ្សង់ទីន​អាច​​ស៊ុត​បញ្ចូលទីបានបីគ្រាប់ក្នុងការប្រកួតនៃវគ្គជម្រុះក៏ដោយ ក៏បញ្ហានៅតំបន់ការពាររបស់ពួកគេ​នៅតែ​ផ្តល់​ក្តី​សង្ឃឹម​ឱ្យ​គូ​ប្រកួតក្នុងការស្វែងរកជ័យជម្នះដដែល។

អង់គ្លេសបានឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទីបួនរបស់ខ្លួន តាមរយៈការបង្ហាញភាពរឹងមាំ និងតស៊ូ​យ៉ាង​ខ្លាំង​ពេញមួយវគ្គចាញ់ធ្លាក់។ ទល់នឹងក្រុមកុងហ្គោ និងន័រវែស ក្រុមតោកំណាចអង់គ្លេសបានរបូតគ្រាប់បាល់មុន ប៉ុន្តែ​ចុងក្រោយនៅតែអាចវាយបកយកជ័យជម្នះបាន ខណៈការប្រកួតទល់នឹងម៉ិកស៊ិក ពួកគេបានលេងស្ទើរតែ​ពេញ​មួយ​តង់​ទី​ពីរ​ដោយនៅសល់កីឡាករតែដប់នាក់ប៉ុណ្ណោះ តែពួកគេនៅតែអាចរក្សា​គ្រាប់បាល់​នាំមុខ​បាន​រហូត​ដល់​ចប់​ការ​ប្រកួត។​

ក្នុងកំឡុងពេលព្រឹត្តិការណ៍នេះ លោក Thomas Tuchel បានប្រើប្រាស់កីឡាករ​ខុសៗគ្នា​ចំនួន​បួន​នាក់​នៅ​តំបន់​ការពារ​ស្លាប​ស្តាំ ប៉ុន្តែការបង្ហាញខ្លួនក្នុងនាមជាកីឡាករបម្រុងរបស់ Reece James នៅក្នុងវគ្គប្រាំបីក្រុមចុងក្រោយ បានស​បញ្ជាក់​ឱ្យឃើញថា ខ្សែការពារជម្រើសដំបូងរូបនេះបានជាសះស្បើយពេញលេញហើយ។ ក្តីសង្ឃឹមដ៏ធំបំផុត​របស់​អង់គ្លេស​គឺពឹងផ្អែកទៅលើ Jude Bellingham និង Harry Kane ដែលម្នាក់ៗរក​បានប្រាំមួយ​គ្រាប់​រួច​មក​ហើយ​រហូត​មក​ដល់​​ពេលនេះ។ សំណួរដ៏ធំបំផុតគឺថាតើ Declan Rice មានកាយសម្បទាគ្រប់គ្រាន់អាចចូល​លេង​ជម្រើស​ដំបូង​បាន​ដែរ​ឬ​ទេ? ខ្សែបម្រើរបស់ក្រុម Arsenal រូបនេះ ដែលកម្រនឹងត្រូវគេប្តូរចេញណាស់ទាំងនៅក្លឹប និងជម្រើសជាតិ បានធ្លាក់​ខ្លួន​​ឈឺមុនការប្រកួតវគ្គប្រាំបីក្រុមចុងក្រោយមកម្ល៉េះ។ លោក Tuchel ត្រូវបានបង្ខំចិត្តប្តូររូបគេចេញ​នៅពេល​សម្រាក​តង់​កំឡុងការប្រកួតទល់នឹងន័រវែស ដែលបន្ទាប់ពីនោះមក អង់គ្លេសបានរបូត​ការគ្រប់គ្រង​បាល់​នៅតំបន់​បម្រើ​អស់​មួយ​រយៈ។​

ហាងឆេង៖

អង់គ្លេសឈ្នះ – 2.703

ស្មើ – 3.08

អាហ្សង់ទីនឈ្នះ – 3.115

ការទស្សន៍ទាយលទ្ធផលនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬព្រឹត្តិការណ៍ទាំងមូល គឺជារឿងដ៏លំបាកបំផុត។ បារាំង​​ដែលគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អ អេស្ប៉ាញដែលមានការរៀបចំទម្រង់លេងយ៉ាងអស្ចារ្យ អាហ្សង់ទីន​ដែល​ពោរ​ពេញ​ដោយមហិច្ឆតា និងអង់គ្លេសដែលពោរពេញដោយភាពរឹងមាំតស៊ូ – ក្រុមនីមួយៗ​សុទ្ធ​តែសក្តិសម​នឹង​ទទួល​បាន​ជ័យជម្នះ។ កុំរំលងការប្រកួតកាត់សេចក្តីដ៏កក្រើកនៅសហរដ្ឋអាមេរិកនេះជាមួយ 1xBet!

To Top