កីឡា

ព្រឹត្តិការណ៍រត់ប្រណាំង អបអរសាទរ ខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា-ឡាវ

ស្ទឹងត្រែង ៖ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៦ ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយមិត្តភាព ខេត្តស្ទឹងត្រែងបានរៀបចំ «ព្រឹត្តិការណ៍រត់អបអរសាទរខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ» ដើម្បីរំលឹក និងពង្រឹងចំណងមិត្តភាព ជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ ។

ព្រឹត្តិការណ៍នេះ បានទាក់ទាញការចូលរួមយ៉ាងច្រើន កកកុញពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ (កម្ពុជា-ឡាវ) ដោយស្តែងចេញយ៉ាងច្បាស់ពីស្មារតី «អ្នកជិតខាងល្អ មិត្តភាពរឹងមាំ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ» ៕ ដោយ គឹម លាង ដើមអំពិលស្ទឹងត្រែង

To Top