ព័ត៌មានអន្តរជាតិ
កងកម្លាំងអ៊ីស្រាអែល សម្លាប់ក្រុមសកម្មប្រយុទ្ធហាម៉ាសរាប់សិបនាក់ នៅក្នុងក្រុងហ្គាហ្សា
ហ្គាហ្សា៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា កងទ័ពជើងគោកអ៊ីស្រាអែល ដែលគាំទ្រដោយយន្តហោះ បានសម្លាប់ភេរវករ រាប់សិបនាក់ ក្នុងអំឡុងពេលប្រតិបត្តិការនៅទីក្រុងហ្គាហ្សា ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ IDF បានឲ្យដឹងថា កងកម្លាំងអាកាសដែលដឹកនាំដោយកងទ័ពជើងគោក បានវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធជាង ១៥នាក់នៅក្នុងទីក្រុងហ្គាហ្សា ក្នុងរយៈពេល ៣ម៉ោង។ បន្ថែមពីលើនេះ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងបានកើតឡើង ហើយពួកសកម្មប្រយុទ្ធហាម៉ាសជាច្រើនទៀតត្រូវបានសម្លាប់។ សេចក្តីថ្លែងការណ៍បានបន្ថែមថា...