បរទេស៖ រដ្ឋាភិបាលទីក្រុងសេអ៊ូល កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសថាប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើការបង្កើនចំនួនសមយុទ្ធយោធារបស់ខ្លួន ឲ្យមានការកើនឡើងនៅពាក់កណ្តាល ដំបូងឆ្នាំក្រោយនេះដោយសារតែការកើនឡើងនៃ ភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ។ ការប្រកាសដោយក្រសួងការពារជាតិ របស់ប្រទេសកូរ៉េខាងត្បូង នៅក្រោយពេលដែលមានជំនួបជាប្រចាំឆ្នាំមួយ រវាងមេបញ្ជាការពារយោធារបស់ អាមេរិកនិងកូរ៉េខាងត្បូងរួចមក។ ការសម្រេចចិត្តត្រូវបានធ្វើឡើង ក្នុងគោលបំណងសំខាន់ ដើម្បីអាចពង្រីកទំហំ និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក៏ដើម្បីផ្តោតលើការបង្កើត សេណារីយ៉ូហ្វឹកហ្វឺនជាក់ស្តែង ក្រោមពន្លឺនៃការជំរុញការ គំរាមកំហែងនុយក្លេអ៊ែរ...
សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ថា យោធាទីក្រុងសេអ៊ូលបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង រយៈចម្ងាយខ្លីចំនួន២គ្រាប់ នៅថ្ងៃសុក្រនេះ ដែលជាការបាញ់សាកល្បងអាវុធ នុយក្លេអ៊ែរ ចុងក្រោយបង្អស់ ដែលប្រឆាំងនឹងការដាក់ ទណ្ឌកម្មនាពេលថ្មីៗនេះ ។ គួររំលឹកថា...
បរទេស៖ ទីក្រុងសេអ៊ូល និងទីក្រុងប្រ៊ុចសែល គួរតែសម្របសម្រួលការឆ្លើយតប ចំពោះកញ្ចប់ឧបត្ថម្ភធនទ្រង់ទ្រាយធំ ដែលត្រូវបានអនុម័តដោយសហរដ្ឋអាមេរិក, នេះបើតាមរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោក Dukgeun Ahn បាននិយាយកាលពីថ្ងៃសុក្រ នៅក្នុងបទសម្ភាសន៍ជាមួយ EURACTIV ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ច្បាប់កាត់បន្ថយអតិផរណា (IRA)...
បរទេស៖ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមរបស់ប្រទេសកូរ៉េខាងត្បូង លោក Kwon Young-se បាននិយាយថា កូរ៉េខាងត្បូងប្រហែលជាត្រូវពិចារណាទិញអាវុធនុយក្លេអ៊ែរ ឬដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់អាមេរិកនៅលើទឹកដីរបស់ខ្លួន ប្រសិនបើភាពតានតឹងជាមួយកូរ៉េខាងជើងកាន់តែកើនឡើងថែមទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Kwon ដែលជាមន្ត្រីកំពូលរបស់ទីក្រុងសេអ៊ូល ទទួលបន្ទុកទំនាក់ទំនងជាមួយកូរ៉េខាងជើង បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhap កាលពីថ្ងៃព្រហស្បតិ៍ថា...
ភ្នំពេញ៖ លោក Yoon Suk Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានសម្តែងនូវសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា ដែលមានប្រសិទ្ធភាពអនុវត្តចាប់តាំងពីខែមករា ឆ្នាំ២០២២ នឹងជំរុញឱ្យមានការវិនិយោគ របស់កូរ៉េច្រើន ថែមទៀតនៅកម្ពុជា។ នៅក្នុងជំនួប រវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង លោក...
បរទេស ៖ យោធា កូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃពុធថា មីស៊ីលរបស់កូរ៉េខាងជើង ដែលបានហោះកាត់ព្រំដែន ដែនសមុទ្រ ពិតប្រាកដជាមួយកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ត្រូវបានគេរកឃើញថា ជាប្រភេទ “SA-5” ស្រដៀងទៅនឹងមីស៊ីល ដែលរុស្ស៊ីបានប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែន។ យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ការអះអាងដោយសហរដ្ឋអាមេរិកថា ក្រុងព្យុងយ៉ាងកំពុងផ្គត់ផ្គង់គ្រាប់កាំភ្លើងធំដល់ក្រុងម៉ូស្គូសម្រាប់សង្គ្រាមរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន គឺគ្មានមូលដ្ឋានច្បាស់លាស់ឡើយ ។ គួរបញ្ជាក់ថា ការស្តីបន្ទោសនេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីមានការសាកល្បងអាវុធរបស់កូរ៉េខាងជើង កាលពីសប្តាហ៍មុន...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់ទីក្រុងសេអ៊ូលបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចពិភាក្សារបស់លោក ជាមួយប្រធានមន្ទីរបញ្ចកោណថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានយល់ព្រមបន្តធ្វើ សមយុទ្ធដែនអាកាសរួមគ្នាទ្រង់ទ្រាយធំ របស់ពួកគេរហូតដល់ថ្ងៃសៅរ៍។ យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ព័ន្ធមិត្តត្រូវបានគេគ្រោងនឹង បញ្ចប់ការអនុវត្តសមយុទ្ធ Vigilant Storm រយៈពេលប្រាំថ្ងៃនៅថ្ងៃសុក្រ...
កូរ៉េខាងត្បូង ៖ អាជ្ញាធរការពារជាតិ របស់ទីក្រុងសេអ៊ូល បាននិយាយថា កូរ៉េខាងត្បូងបានបញ្ចេញភ្លាមៗ នូវយន្តហោះចម្បាំង បំបាំងកាយរាប់សិបគ្រឿង និងយន្តហោះចម្បាំង ផ្សេងទៀត នៅថ្ងៃសុក្រនេះ បន្ទាប់ពីបានរកឃើញសកម្មភាព យន្តហោះយោធាកូរ៉េខាងជើងជាង ១៨០ នៅទីតាំងផ្សេងៗគ្នា តាមរយៈរ៉ាដា ។ យោងតាមសារព័ត៌មាន Yonhap News ចេញផ្សាយ នៅថ្ងៃទី៤...
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលយ៉ាងតិចចំនួន ១០ គ្រាប់ពីឆ្នេរសមុទ្រភាគខាងកើត និងខាងលិចរបស់ខ្លួន នៅព្រឹកថ្ងៃពុធនេះ ដោយមួយគ្រាប់បានធ្លាក់នៅផ្នែកខាងត្បូង នៃព្រំដែនសមុទ្រ de facto ជាលើកដំបូងចាប់តាំងពី ឧបទ្វីបកូរ៉េត្រូវបានបែងចែក។ ប្រភពពីយោធាបានឲ្យដឹងថា ការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសមួយត្រូវបានបន្លឺឡើង នៅម៉ោងប្រហែល ៨ និង៥៥នាទី ព្រឹកនៅលើកោះ Ulleung របស់ប្រទេសកូរ៉េខាងត្បូង...