បរទេស៖ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកកំពុងស្វែងរក ការកែទម្រង់ប្រព័ន្ធការពារ របស់កោះតៃវ៉ាន់ ដោយផ្អែកលើបទពិសោធន៍ ដែលទទួលបានពីការបញ្ជូនជំនួយយោធា ទៅឱ្យអ៊ុយក្រែន ដែលបច្ចុប្បន្នកំពុងជាប់គាំង នៅក្នុងជម្លោះជាមួយរុស្ស៊ី ។ នេះបើយោងតាមការលើកឡើង របស់មន្ត្រីអាមេរិក ដែលមិនបញ្ចេញឈ្មោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី25 ខែឧសភា...
បរទេស៖ អ្នកនាំពាក្យយោធាបាននិយាយនៅថ្ងៃពុធថា ប្រទេសចិនបានធ្វើសមយុទ្ធយោធា ជាបន្តបន្ទាប់ នៅជិតកោះតៃវ៉ាន់ គឺដើម្បីបង្ហាញដល់សហរដ្ឋអាមេរិក នូវការប្តេជ្ញាចិត្តរបស់ខ្លួនទាក់ទង នឹងកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ។ យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី25 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា បញ្ជាការ Theater ភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធត្រៀមប្រយុទ្ធ និងប្រតិបត្តិការហ្វឹកហ្វឺន ផ្សេងទៀត នៅ ក្នុងសមុទ្រ...
បរទេស ៖ មន្ត្រីជាន់ខ្ពស់មួយរូប របស់កោះតៃវ៉ាន់ បានជំរុញឱ្យអូស្ត្រាលី និងប្រទេស ដែលមានគំនិតដូចគ្នាផ្សេងទៀត ប្រុងប្រយ័ត្នចំពោះមហិច្ឆតាយោធា របស់ចិននៅក្នុង តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយលើកឡើងពីកិច្ចព្រមព្រៀង សន្តិសុខថ្មីៗនេះ ដែលបានចុះហត្ថលេខាជាមួយកោះសូឡូម៉ុន និងការចោទប្រកាន់របស់ទីក្រុងប៉េកាំងថា កំពុងលូកដៃ “អំណាចផ្តាច់ការ” នៅក្នុងតំបន់ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃសុក្រ ដោយដកស្រង់ឯកសារ ដែលបង្ហាញជូនសភាក្នុងសប្តាហ៍នេះដោយវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ Chung-Shan (NCSIST) ដែលជាអ្នកបង្កើតអាវុធកំពូលរបស់កោះនេះថា កោះតៃវ៉ាន់កំពុងធ្វើការលើកាំជ្រួច កម្ទេចលេណដ្ឋាន និងយន្តហោះគ្មានមនុស្សបើកវាយប្រហារថ្មី ដំណឹងនេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំង ជាមួយក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមរបាយការណ៍...
បរទេស៖ យោធារបស់កោះតៃវ៉ាន់បានបោះពុម្ពសៀវភៅណែនាំមួយ កាលពីថ្ងៃអង្គារ ផ្តល់ដំបូន្មានដល់ជនស៊ីវិលអំពីរបៀបរៀបចំខ្លួនសម្រាប់ការលុកលុយរបស់ចិនដែលមានសក្តានុពល (ដែលអាចកើតឡើង) រួមទាំងកន្លែងដែលត្រូវស្វែងរកជម្រកពីគ្រាប់បែក និងរបៀបស្តុកទុកការផ្គត់ផ្គង់គ្រាអាសន្ន។ យោងតាមសារព័ត៌មាន France24 ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា បក្សកុម្មុយនិស្តចិនមិនដែលគ្រប់គ្រងកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងនោះទេ ប៉ុន្តែខ្លួននៅតែចាត់ទុកកោះនេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាថា នឹងរឹបអូសយកកោះនេះនៅថ្ងៃណាមួយដោយកម្លាំងប្រសិនបើចាំបាច់។ ការគម្រាមកំហែងទាំងនោះបានប្រែក្លាយកាន់តែអាក្រក់ឡើងក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Xi Jinping ដែលជាមេដឹកនាំផ្តាច់ការបំផុតរបស់ប្រទេសចិនក្នុងមួយជំនាន់។ ចំណែកឯការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននាពេលថ្មីៗនេះ...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ថា ការនាំចេញរបស់តៃវ៉ាន់បានកើនឡើងក្នុងរយៈពេល២១ខែជាប់ៗគ្នាគិតមកដល់ក្នុងខែមីនា ដល់កំណត់ត្រាថ្មីមួយ ស្របតាមការព្យាករណ៍ ដែលត្រូវបានជំរុញដោយតម្រូវការបច្ចេកវិទ្យាបន្តរឹងមាំ ទោះបីជារដ្ឋាភិបាលបានព្រមានពី ភាពមិនច្បាស់លាស់នៃខ្សែសង្វាក់ផ្គត់ផ្គង់បន្ត និងឥទ្ធិពលនៃសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ ។ ក្រសួងហិរញ្ញវត្ថុបានលើកឡើងនៅថ្ងៃសុក្រនេះថា ការនាំចេញកាលពីខែមុនបានកើនឡើង ២១,៣ភាគរយធៀបនឹងឆ្នាំមុនដល់៤៣,៥ពាន់លានដុល្លារដែលជាតួលេខ ប្រចាំខែខ្ពស់បំផុតក្នុងកំណត់ត្រា ។ ការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទបានធ្វើការ បញ្ជូនក្រុមគណៈប្រតិភូមួយក្រុមដែលជាមនុស្សជំនាញខាងយោធា និងសន្តិសុខជាតិផងទៅកាន់កោះតៃវ៉ាន់ ដើម្បីជួបជាមួយនឹង មន្ត្រីរដ្ឋាភិបាលជាច្រើននាក់រួមទាំងលោកស្រីប្រធានាធីបតី Tsai Ing-wen ផងដែរ ។ ដំណើរទស្សនកិច្ចរបស់ ក្រុមការងារជំនាញអាមេរិក លើកនេះត្រូវបានធ្វើឡើង នៅក្រោយពេលដែលមាន ការកើនឡើងនៃការព្រួយបារម្ភថារដ្ឋាភិបាលប៉េកាំង អាចនឹងបើកការវាយប្រហារ លុកលុយចូលទៅកាន់កោះមួយនេះ ស្រដៀងទៅនឹងហេតុការណ៍ នៅអ៊ុយក្រែនដែរ។...
បរទេស៖ កងទ័ពអាកាសរបស់កោះតៃវ៉ាន់បានប្រញាប់ប្រញាល់ហោះប្រដេញព្រមានយន្តហោះយោធាចិនចំនួន ៩គ្រឿង ដែលបានចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន (ADIZ) ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែន ដោយទីក្រុងតៃប៉ិមានការភ័យខ្លាចថា វិបត្តិនេះអាចជំរុញទីក្រុងប៉េកាំងឱ្យបង្កើនសម្ពាធលើឬសូម្បីតែនឹងអាចវាយប្រហារកោះនេះ។ យោងតាមសារព័ត៌មាន The Independent ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសចិនដែលអះអាងថា ដែលជាកោះតៃវ៉ាន់គ្រប់គ្រងដោយខ្លួនឯងថាជាទឹកដីរបស់ខ្លួន គឺបានបង្កើនយុទ្ធនាការបំភិតបំភ័យយោធាប្រឆាំងនឹងកោះនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយតែងតែហោះហើរយន្តហោះចូលទៅក្នុង ADIZ...
បរទេស៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានថ្កោលទោសយ៉ាងខ្លាំង ចំពោះកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ ១០០លានដុល្លារ រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ក្នុងគោលបំណងកែលម្អ និងទ្រទ្រង់ប្រព័ន្ធមីស៊ីលរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក...
ទីក្រុងប៉េកាំង៖ មន្ត្រីអូឡាំពិកនៅតៃវ៉ាន់បានច្រានចោលការសម្រេចចិត្ត មួយក្នុងការរំលងពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េងកាំង “Beijing Games “ ដោយនិយាយថា ពួកគេត្រូវបានសម្ពាធឲ្យធ្វើដូច្នេះដោយ IOC យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អត្តពលិកតៃវ៉ាន់ចូលរួមប្រកួតប្រជែង ក្នុងនាមជាចិនតៃប៉ិក្នុងព្រឹត្តិការណ៍អូឡាំពិក ជាផ្នែកមួយនៃកិច្ចព្រមព្រៀង មានអាយុកាលរាប់ទសវត្សរ៍ ជាមួយប្រទេសចិនដែលសម្របសម្រួលដោយគណៈ កម្មាធិការអូឡាំពិកអន្តរជាតិ។ ចិនបានទាមទារកោះតៃវ៉ាន់ ដែលគ្រប់ គ្រងដោយខ្លួនឯងថា ជាទឹកដីរបស់ខ្លួន ហើយមានគោលនយោបាយបន្តនៃការគំរាមកំហែងផ្នែកការទូត និងយោធា។...