បរទេស៖ កោះតៃវ៉ាន់នឹងពន្លឿនការអភិវឌ្ឍន៍ និងផលិតយន្តហោះគ្មានមនុស្សបើកយោធា ដោយមានជំនួយពីក្រុមហ៊ុនស៊ីវិល ចំពេលមានភាពតានតឹង កើនឡើងជាមួយចិនដីគោក, នេះបើតាមលោក Chi Li-ping អ្នកជំនាញនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារដ្ឋ Chung-Shan របស់កោះតៃវ៉ាន់បាននិយាយកាលពីថ្ងៃអង្គារ។ លោក Chi ដែលជាប្រធាននាយកដ្ឋានស្រាវជ្រាវ ប្រព័ន្ធអាកាសចរណ៍របស់វិទ្យាស្ថាន ត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារព័ត៌មាន Military Newsរបស់ក្រសួងថា “ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង...
បរទេស៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃសុក្រថា កងកម្លាំងប្រដាប់អាវុធ របស់កោះនេះបានចុះបញ្ជីយន្តហោះចំនួន ៣១ គ្រឿង និងកប៉ាល់ចំនួន ៤គ្រឿង របស់កងទ័ពរំដោះប្រជាជនចិន (PLA) ដែលចូលមកជិតកោះនេះក្នុងអំឡុងពេលថ្ងៃ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅលើ Twitter ថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃកោះតៃវ៉ាន់លោក Joseph Wu កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា រដ្ឋាភិបាល ទីក្រុងប៉េកាំងទំនងជានឹងអាចវាយប្រហារមកលើកោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ខាងមុខនេះដោយសារតែចិនតែងតែ ចាត់ទុកថាកោះតៃវ៉ាន់គឺជាពពែ ដែលរងចាំតែទទួលទោស មួយក្បាលប៉ុណ្ណោះscapegoat។ ការព្រមានេះបានធ្វើឡើងដោយ លោករដ្ឋមន្ត្រីបានអះអាងទៀតថាចិន នឹងធ្វើវាក្នុងគ្រាណាមួយដែលរដ្ឋាភិបាលក្រុង ប៉េកាំងចង់ឲ្យសាធារៈជននិងពិភពលោក ទាំងមូលបញ្ឈប់ការតាមដាន បញ្ហាផ្ទៃក្នុងរបស់ ខ្លួនទាំងឡាយហើយ ងាកមកមើលការវាយប្រហារ លើកោះតៃវ៉ាន់ជំនួសវិញ។...
បរទេស ៖ អតីតអគ្គលេខាធិការ អង្គការណាតូ លោក Anders Fogh Rasmussen បានធ្វើដំណើរទៅដល់កោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ ជាកន្លែងដែលលោកនឹង ជួបជាមួយប្រធានាធិបតីកោះនេះ គឺលោកស្រី Tsai Ing-wen ។ ដំណើរទស្សនកិច្ចនេះធ្វើឡើង ចំពេលមានជម្លោះរវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន ដែលចោទគ្នាទៅវិញទៅមកពីការបង្កភាព តានតឹងក្នុងតំបន់ ។...
បរទេស៖ ក្រសួងការបរទេសបរទេស កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់កោះតៃវ៉ាន់ ក្នុងការបង្កើនពេលវេលា សម្រាប់កាតព្វកិច្ចយោធា ពី៤ខែទៅដល់១២ខែដែលលោក បានហៅសកម្មភាពនេះគឺជា ការប្រើប្រាស់ពលរដ្ឋរបស់ខ្លួន ដើម្បីអនុវត្តយុទ្ធសាស្ត្រ Cannon Fodder ប៉ុណ្ណោះ។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន បានបន្តពន្យល់ទៀតថាកោះតៃវ៉ាន់ ធ្វើបែបនេះបានជុំរុញឲ្យក្រុមជាតិនិយម របស់កោះតៃវ៉ាន់ជាច្រើននឹងស្ម័គ្រចិត្ត ក្នុងការចូលរួមអនុវត្តនូវយុទ្ធសាស្ត្រ Cannon Fodder ដែលជាយុទ្ធសាស្ត្រប្រើប្រាស់ពលរដ្ឋ...
បរទេស ៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយ នៅថ្ងៃអង្គារថា កោះតៃវ៉ាន់បានត្រៀមខ្លួនរួច ជាស្រេចក្នុងការបន្តការបំពេញ កាតព្វកិច្ចយោធាពីបួនខែ ទៅមួយឆ្នាំ ដោយហៅការផ្លាស់ប្តូរនេះថា “ពិបាកមិនគួរឱ្យជឿ” ប៉ុន្តែចាំបាច់ចំពេលមាន ភាពតានតឹងកាន់តែខ្លាំងឡើង រវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ថា មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូប បានលើកឡើងថា ផែនការពង្រីកការបំពេញកាតព្វកិច្ច យោធានៅកោះតៃវ៉ាន់ដល់១ឆ្នាំ ចាប់ពីរយៈពេល៤ខែនាពេលបច្ចុប្បន្ននេះ នឹងត្រូវប្រកាសនៅថ្ងៃអង្គារនេះ ខណៈដែលកោះនេះធ្វើការដោះស្រាយ ជាមួយនឹងការកើនឡើងសម្ពាធយោធា របស់ប្រទេសចិន ។ ការិយាល័យរបស់ប្រធានាធិបតីកោះតៃវ៉ាន់ Tsai Ing-wen បានឲ្យដឹងថា...
ប៉េកាំង៖ អ្នកនាំពាក្យរដ្ឋាភិបាលចិន បានសម្តែងការប្រឆាំង យ៉ាងម៉ឺងម៉ាត់របស់ប្រទេសនេះ ចំពោះផែនការលក់អាវុធ របស់សហរដ្ឋអាមេរិក ទៅកាន់តំបន់តៃវ៉ាន់ របស់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកស្តី Zhu Fenglian អ្នកនាំពាក្យការិយាល័យ កិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានធ្វើការ កត់សម្គាល់នៅពេលត្រូវបាន សួរអំពីផែនការថ្មីៗរបស់សហរដ្ឋអាមេរិក ទាំងពីរក្នុងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់។ ការលក់អាវុធរបស់អាមេរិក ដែលបានគ្រោងទុកនោះបានរំលោភ យ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ...
បរទេស៖ កាសែត Washington Post បានរាយការណ៍នៅមុនថ្ងៃ នៃកិច្ចប្រជុំទល់មុខគ្នាដែល គ្រោងទុករបស់ប្រធានាធិបតី Joe Biden ជាមួយសមភាគីចិនលោក Xi Jinping ថា សមាជិកសភាអាមេរិកកំពុងស្វែងរក ការបញ្ជូនសព្វាវុធកាន់ តែច្រើនឱ្យកោះតៃវ៉ាន់ និងការហ្វឹកហ្វឺនយោធាឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា...
បរទេស៖ រដ្ឋាភិបាលចិនបានជំរុញមន្ត្រីអាមេរិក ឱ្យប្រឆាំងនឹងការចែករំលែក ព័ត៌មានលម្អិតជាមួយកោះតៃវ៉ាន់ អំពីកិច្ចប្រជុំនាពេលខាងមុខ រវាងប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតីអាមេរិក Joe Biden ដោយនិយាយថា ទង្វើបែបនេះនឹងជាការ រំលោភលើពិធីការការទូត និងកិច្ចព្រមព្រៀងទ្វេភាគី រវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា...