ព័ត៌មានជាតិ
កម្ពុជា ប្រកាសបើកទទួលទេសចរណ៍វ៉ាក់សាំង លើកដំបូងនៅក្រុងព្រះសីហនុ-កោះរ៉ុង និងតារាសាគរ
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា កម្ពុជានឹងចាប់ផ្ដើមបើកទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ដោយចាប់ផ្ដើមដំបូងនៅក្រុងព្រះសីហនុ , ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរ នៃខេត្តកោះកុង ព្រមទាំង បន្ទាប់មកទៀតនៅខេត្តសៀមរាបនៅខែមករា ឆ្នាំ២០២២។ ក្នុងនោះ អនុញ្ញាតឲ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល៥ថ្ងៃ...