ភ្នំពេញ ៖ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំ២០២៤នេះ នៅតាមវិទ្យាស្ថានបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនានា ដែលស្ថិតនៅក្រោម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រារព្ធកម្មវិធីបុណ្យសង្ក្រាន្ត ប្រចាំសាលារបស់ខ្លួន ជាបន្តបន្ទាប់ចាប់តាំងពី ថ្ងៃទី២៣ ខែមីនា ២០២៤ ។ ការរៀបចំកម្មវិធីបុណ្យ សង្ក្រាន្តរបស់វិទ្យាស្ថានបណ្តុះបណ្តាល បច្ចេកទេសនេះ...
ភ្នំពេញ ៖ មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តសម្របសម្រួលពលករខ្មែរ ដែលបាននិងកំពុងត្រលប់ មកស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ខណៈអជ្ញាធរនឹងបន្ត សម្របសម្រួល រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃចុងក្រោយ នៃការលើកលែងតម្លៃទិដ្ឋាការ ។ នេះបើតាមលោក សាន គីមហុង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹ...
ភ្នំពេញ៖ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តនីតិវិធីចាត់ចែងរក្សាការពារ និងនីតិវិធីក្ស័យធន” ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពី ការអនុវត្តនីតិវិធីទាំងនេះ ដើម្បីចូលរួមដោះស្រាយផលប៉ះពាល់ ដែលកើតចេញពីការបិទសហគ្រាស គ្រឹះស្ថាន មិនដំណើរការ និងនៅពេលមានករណីក្ស័យធន ដើម្បីការពារផលប្រយោជន៍ជូន បងប្អូនកម្មករនិយោជិតឱ្យបានទាន់ពេលវេលា។ លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការ...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីសុវត្ថិភាពអគ្គិភ័យ នៅតាមសហគ្រាស គ្រឹះស្ថាន ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពអគ្គិភ័យ អគ្គិសនី ការងារ ដែលមានហានិភ័យ និងការងារផ្សារ ដល់តំណាងសហគ្រាស គ្រឹះស្ថាន និងក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសជូនដំណឹង ដល់បងប្អូនកម្មករ នៅរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ៕
ភ្នំពេញ ៖ កម្មករនិយោជិតនៃរោងចក្រ Y & W ផ្ទុះការកោតសរសើរ ចំពោះរាជរដ្ឋាភិបាល ដែលមានក្រសួងការងារជាសេនាធិការ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ដែលបានយកចិត្ត ទុកដាក់យ៉ាងខ្លាំង ចំពោះកម្មករនិយោជិតនៃក្រុមហ៊ុន Y & Wដែលកំពុងសម្រុក មកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅសាលាខណ្ឌដង្កោ។ អ្នកនាង យី សោភា...
ភ្នំពេញ៖ ចាប់ពីម៉ោង១រសៀលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤នេះតទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិតនៅរោងចក្រ Y & W ដោយធ្វើឡើង នៅសាលាខណ្ឌដង្កោក្នុងរាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីលោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រីទទួលបន្ទុកសម្របសម្រួល បើកប្រាក់ឈ្នួល និងអាជ្ញាធរពាក់ព័ន្ធ...
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កម្មករនិយោជិត នៃក្រុមហ៊ុនវាយ & ដាប់បែលយូ ហ្គាមេន(Y & W GARMENT CO., LTD.) អាចបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ របស់ខ្លួន ដែលក្រុមហ៊ុនជំពាក់ នៅរសៀលម៉ោង២ ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ...