(ភ្នំពេញ)៖ មោទនភាពលើផលិតផលខ្មែរ ដែលបន្តរីកចម្រើនឥតឈប់ឈរ រហូតដល់អាចផលិតបាននូវគ្រប់ប្រភេទភេសជ្ជៈ ស្របតាមស្តង់ដាអន្តរជាតិ ថែមទាំងអាចប្រឡូកចូលទីផ្សារដែលមានការប្រកួតប្រជែងខ្លាំងក្នុងតំបន់អាស៊ី។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាស្នាដៃបង្កើតឡើងដោយសហគ្រិនខ្មែរសុទ្ធសាធ បានបន្តជំរុញផលិតផល ផលិតដោយរោងចក្រធំក្នុងស្រុកមួយនេះ មិនថាជាស្រាបៀរ ទឹកក្រូច និងភេសជ្ជៈប៉ូវកម្លាំងទៅកាន់ទីផ្សារបរទេស តាមរយៈការចុះអនុស្សារណៈយោគយល់លើការសហការនាំចេញជាមួយក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុនចិន SHANGHAI DRINK NOD CO.LTD, ក្រុមហ៊ុនម៉ាឡេស៊ី Kingsman Holding SDN. BHD, ក្រុមហ៊ុនសិង្ហបុរី DC Logistic & Trading, ក្រុមហ៊ុនវៀតណាម BAO CHAU Import Export Company, ក្រុមហ៊ុនប្រទេសកូរ៉េខាងត្បូង HanwolBiz Co.,Ltd រួមទាំងសហការនាំចេញទៅកាន់ប្រទេសថៃដោយក្រុមហ៊ុន Galaxy Music (Thailand)...
(ភ្នំពេញ)៖ ជាអ្នកនៅពីក្រោយ ចាំជំរុញវិស័យកីឡាកម្ពុជាពិត ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សហការជាមួយក្រសួងមហាផ្ទៃ បានចូលរួមឧបត្ថម្ភគាំទ្រលើដំណើរការបញ្ជូនកីឡាករ-កីឡាការនីខ្មែរសរុប ៥២ រូប ទៅប្រកួតដណ្តើមយកជើងឯកក្នុង «ព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យ លើកទី ២១» លើទឹកដីសហរដ្ឋអាមេរិក។ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ក្នុងសន្និសីតសារព័ត៌មាននៃ «ព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យ លើកទី ២១» ថា៖ “ទាំងខ្ញុំ ក៏ដូចជាឯកឧត្តមផ្ទាល់ យើងសុទ្ធតែមានគោលដៅរួមមួយ គឺធ្វើយ៉ាងណានៅពេលដែលគេលឺកម្ពុជាចូលរួមប្រកួត កីឡាករប្រទេសដទៃដឹងច្បាស់ថា កីឡាករខ្មែរយើងបានផ្លាស់ប្តូរច្រើនជាងមុន សមត្ថភាពយើងក៏ខ្លាំង តិចនិចយើងក៏ច្រើន ដូចផលិតផលខ្មែរយើង ពីមុនស្រុកយើងនៅខ្សោយ យើងពឹងផលិតគេនាំចូល តែឥឡូវ ដូចផលិតផល ខ្មែរ ប៊ែវើរីជីស យើងនាំចេញទៅស្រុកគេម្តង គេសឹងមិនជឿយើងអាចធ្វើបាន ហើយការប្រែប្រួលរីកចម្រើនបែបនេះ សុទ្ធតែជាអ្វីដែលខ្មែរយើងគ្រប់រូបចង់លឺជាងគេ”។ នេះជាព្រឹត្តិការណ៍លំដាប់អន្តរជាតិមួយទៀតហើយ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភគាំទ្រ ដើម្បីជួយជាកម្លាំងចលករក្នុងការជំរុញវិស័យកីឡានៅកម្ពុជា ឱ្យកាន់តែលេចធ្លោលើឆាកអន្តរជាតិ។ ជាក់ស្តែង អ្នកឧកញ៉ា លាង ម៉េង ដែលជាសហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផ្ទាល់ តែងចូលរួមយ៉ាងសកម្មក្នុងការជួយជ្រោមជ្រែងវិស័យកីឡាគ្រប់ប្រភេទ តាមរយៈការឧបត្ថម្ភគាំទ្រលើព្រឹត្តិការណ៍ប្រកួតទាំងថ្នាក់ជាតិ និង អន្តរជាតិ ដូចជា៖ ព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង, ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្តើមប្រាក់រង្វាន់ សម្តេចមហាបវរធិបតី-SEA V. League Challenge ឆ្នាំ ២០២៤, ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស, ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់ Win+Streak Volleyball Invitational Tournament ឆ្នាំ ២០២៥ នៅតៃវ៉ាន់, ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ Soccer League លើកទី ៨ ដែលកំពុងដំណើរការប្រកួត និងព្រឹត្តិការណ៍ការប្រកួតមិត្តភាពអន្តរជាតិ អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាព្រឹត្តិការណ៍ប្រកួតផ្សេងៗទៀតផងដែរ។ សម្រាប់ «ព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យ លើកទី ២១» កីឡាករ-កីឡាការនីតំណាងកម្ពុជា នឹងត្រូវធ្វើដំណើរហោះចេញទៅប្រកួតនៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២៧ មិថុនា ដល់ថ្ងៃទី ០៦ កក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ។ វើក ជាអ្នកជំរុញវិស័យកីឡាកម្ពុជា ឱ្យឈ្នះមេដាយមាសគ្រប់ព្រឹត្តិការណ៍ប្រកួតកីឡាខ្នាតអន្តរជាតិ! វើក បង្កើនថាមពលឥតឈប់ឈរ!
ពីមុនបើនិយាយពីភេសជ្ជៈ ឬសូម្បីតែទឹកបរិសុទ្ធក៏យើងនាំចូលពីប្រទេសជិតខាងមកប្រើប្រាស់ដែរ ដោយសារតែការផលិតនៅក្នុងស្រុកមិនទាន់មាន ដែលត្រូវចំណាយប្រាក់រាប់លានដុល្លារនៅក្នុង១ឆ្នាំៗទៅប្រទេសដទៃ។ ប៉ុន្ដែឥឡូវនេះកម្ពុជាយើងគឺមានសមត្ថភាពក្នុងការផលិត ផលិតផលទាំងនេះដោយខ្លួនឯងហើយ ហើយមានគុណភាពខ្ពស់ថែមទៀតផងដែរ។ ជាក់ស្ដែងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនមេ បច្ចុប្បន្នបាននឹងកំពុងផលិតភេសជ្ជៈជាច្រើនប្រភេទដូចជា៖ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង WURKZ, ទឹកក្រូចអាយស៍, ភេសជ្ជៈប៉ូវកម្លាំងដាហ្ស, ភេសជ្ជៈ EXPREZ...
(ឧត្តរមានជ័យ មិថុនា ២០២៥)៖ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានដឹកនាំក្រុមកីឡាករ តារាកំប្លែង ពែក មី និង ពិធីករលោក រ៉ា ស៊ី ចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយផ្ទាល់ ឱ្យកាន់តែកក់ក្តៅ ជូនដល់កងទ័ពជួរមុខដែលកំពុងឈរជើងនៅសមរភូមិទិស៣...
(ភ្នំពេញ)៖ ឱកាសមាសឱកាសប្រាក់បានមកដល់ទៀតហើយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅតែបន្ដចាប់ឆ្នោតផ្សងសំណាងជូនអតិថិជនដែលតែងតែគាំទ្រផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពីកម្មវិធី «មហាសំណាងនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សរុបជាទឹកប្រាក់ $ 1,000,000» ដែលជាការចាប់ឆ្នោតផ្សងសំណាងពីការកាត់សំបកកេសជាលើកទី ៣ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ហើយក៏បានរកឃើញអតិថិជនមហាសំណាងឈ្នះ ម៉ូតូ Vespa ចំនួន៣រង្វាន់ និងទូរស័ព្ទដៃ Samsung ៧៥០រង្វាន់។ ...
(ភ្នំពេញ)៖ បំផុសស្មារតីសាមគ្គីគ្នាក្នុងសង្គមពិត! សរុប ៥០ ម៉ឺនដុល្លារ លើកនេះ ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង បានរៀបចំព្រឹត្តិការណ៍ប្រកួត គុនខ្មែរ ប្រមូលថវិកាឧបត្ថម្ភបន្ថែមសរុប ១០ ម៉ឺនដុល្លារ ជូនវីរៈកងទ័ពជួរមុខ ដែលនៅប្រចាំការក្នុងខេត្តឧត្តរមានជ័យ នាថ្ងៃទី ១១ មិថុនា ២០២៥ ខាងមុខនេះ។ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ០៨ មិថុនា ២០២៥ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសបង្គ្រប់ចំណាយសរុប ១០ ម៉ឺនដុល្លារ ពីលើការសហការចូលរួមបរិច្ចាគតម្លៃខ្លួនរបស់កីឡាករទាំង ១០រូប និងការបរិច្ចាគតម្លៃ Live Broadcast ពីស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ដើម្បីផ្តល់ជាថវិកា និងយកទៅឧបត្ថម្ភផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ចាំបាច់ដល់កងទ័ពដែលឈរជើងនៅខេត្តឧត្តរមានជ័យ។ កាលពីពេលថ្មីៗនេះ សហស្ថាបនិកទាំងពីររបស់ក្រុមហ៊ុន ជីប ម៉ុង គឺ លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង បានចុះទៅប្រគល់ថវិកាឧបត្ថម្ភ ៤០ ម៉ឺនដុល្លារផ្ទាល់ រួមទាំងទឹកពិសាកម្ពុជា និងភេសជ្ជៈសរុប ៥០០០ កេសរួចមកហើយដល់តំបន់ព្រំដែនខេត្តព្រះវិហារ។ ជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរសុទ្ធសាធ ខ្មែរ ប៊ែវើរីជីស តែងតែវិនិយោគឥតឈប់ឈរលើទំនើបកម្ម បច្ចេកទេសថ្មី ដើម្បីធានាបាននូវផលិតផលគុណភាពស្តង់ដារពិភពលោក ចូលរួមបណ្តុះមនសិការខ្មែរ ប្រើប្រាស់ផលិតផលខ្មែរ និងតែងចូលរួមឧបត្ថម្ភគាំទ្រទៅសង្គមវិញស្ទើរគ្រប់ទម្រង់។ ជាក់ស្តែងដូចជា ទឹកពិសាកម្ពុជា ដែលតែងតែមានវត្តមានគ្រប់សកម្មភាពសង្គម ទទួលបានមេដាយមាសធំបំផុត Grand Gold ពីស្ថាប័នវាយតម្លៃគុណភាពពិភពលោក Monde Selection ទៀតផង។ ខ្មែរ ស្រលាញ់ ខ្មែរ! ខ្មែរ...
(ភ្នំពេញ ឧសភា ២០២៥)៖ ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនបង្កើតដោយសហគ្រិនខ្មែរ ពីមួយឆ្នាំទៅមួយឆ្នាំៗ ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏ធំនៅកម្ពុជានេះ តែងតែវិនិយោគលើយុទ្ធសាស្ត្រគោល គឺធ្វើយ៉ាងណាអភិវឌ្ឍផលិតផល «Made in Cambodia» ឱ្យដើរតាមស្តង់ដារគុណភាពខ្ពស់ រហូតទទួលបាន មេដាយលំដាប់កំពូល Crystal Prestige Trophy ដ៏កម្រ មានដាប់ឈ្មោះក្រុមហ៊ុន ខ្មែរ...
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនផលិតស្រាបៀរ ភេសជ្ជៈ និងទឹកពិសា ធំជាងគេនៅក្នុងប្រទេសកម្ពុជា។ អ្វីដែលពិសេសក្រុមហ៊ុននេះត្រូវបានគ្រប់គ្រងដោយសហគ្រិនខ្មែរ ១០០ ភាគរយតែម្ដង។ កាន់តែអស្ចារ្យទៀតនោះ ខ្មែរ ប៊ែវើរីជីស ក៏ជាក្រុមហ៊ុនមួយដែលមានកម្រិតស្ដង់ដារដូចទៅនឹងក្រុមហ៊ុនផលិតភេសជ្ជៈល្បីៗនៅតំបន់អឺរ៉ុបផងដែរ ដោយផ្អែកទៅលើចំណុចពិសេសៗដូចខាងក្រោម៖ ១. គ្រឿងចក្រ និងបច្ចេកទេសផលិត ត្បិតថារោងចក្រ ខ្មែរ ប៊ែវើរីជីស ស្ថិតនៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែសម្រាប់គ្រឿងចក្រ និងបច្ចេសទេសក្នុងការផលិត គឺក្រុមហ៊ុនបាននាំចូលពីដៃគូផ្គត់ផ្ដង់ល្បីៗនៅតំបន់អឺរ៉ុប ដែលមានបទពិសោធន៍រាប់រយឆ្នាំនៅក្នុងឧស្សាហកម្មផលិតភេសជ្ជៈនេះ។...
(ភ្នំពេញ)៖ ជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរ ខ្មែរ ប៊ែវើរីជីស បន្តសាងស្នាដៃលើឆាកអន្តរជាតិ ដោយគណៈគ្រប់គ្រងជាន់ខ្ពស់ជិត ២០ រូប មកពីផ្នែកផ្សេងៗ បានរួមដំណើរទៅប្រទេសក្នុងសហគមន៍អ៊ឺរ៉ុប ដើម្បីទទួលយកមេដាយមាស និង មាសកំពូល (Gold and Grand Gold Awards) ពីស្ថាប័នវាយតម្លៃលើគុណភាពពិភពលោក Monde Selection។ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងមានជំនួបជាមួយដៃគូសហការណ៍នៅសហគមន៍អ៊ឺរ៉ុបផ្ទាល់ ដែលសុទ្ធសឹងតែជាក្រុមហ៊ុនធំៗលំដាប់ពិភពលោក ឈរជើងជាយូរឆ្នាំលើឆាកអន្តរជាតិ ក្នុងការផ្គត់ផ្គង់ផ្កាហឹបសម្រាប់ឧស្សាហកម្មផលិតស្រាបៀរ ក៏ដូចជាជំនាញលើបច្ចេកទេស និងគ្រឿងផ្សំលើរសជាតិភេសជ្ជៈផងដែរ។ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសផ្សេងៗនៅទ្វីបអ៊ឺរ៉ុបលើកនេះ មិនត្រឹមតែទៅទទួលស្នាដៃថ្មីរបស់ខ្មែរ និងពង្រឹងភាពស៊ីសង្វាក់ជាមួយដៃគូអាជីវកម្មក្រៅប្រទេសនោះទេ តែក៏ជាឱកាសដ៏ល្អមួយ សម្រាប់ឱ្យបុគ្គលិករបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានយល់ដឹងច្បាស់ពីដំណើរការផលិត និងផ្គត់ផ្គង់វត្ថុធាតុដើមនានា ពីដៃគូក្រៅប្រទេស ក៏ដូចជាចាប់យកបទពិសោធន៍ថ្មីៗ ពីគ្រប់ប្រទេសអភិវឌ្ឍន៍ ដើម្បីពង្រឹងសមត្ថភាពស្តង់ដារបស់ក្រុមហ៊ុនខ្មែរ ឱ្យកាន់តែខ្លាំង៕
(ភ្នំពេញ)៖ នេះគឺជារឿងដ៏មោទនភាពខ្លាំងមែនទែន ដែលក្រុមហ៊ុនរបស់កូនខ្មែរ គឺក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានវិនិយោគលើស្តង់ដាររាប់រយលានដុល្លារ ដើម្បីផលិតផល Made In Cambodia ដែលជាស្តង់ដារអន្តរជាតិរហូតទទួលបានសុទ្ធតែស្តង់ដារធំៗដែលក្រុមហ៊ុនផ្សេងៗពិបាកយក។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជារោងចក្រប្រកបដោយស្តង់ដារអន្តរជាតិ ដែលបានកំពុងតែផលិតស្រាបៀរ និងភេសជ្ជៈដូចជា៖ស្រាបៀរកម្ពុជា, ទឹកក្រូចអាយស៍កូឡា, ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈប៉ូវកម្លាំង ឃីស រសជាតិម៉ុងតុល,...