តាមគន្លងជោគជ័យរបស់ក្រុមហ៊ុន ជីប ម៉ុង តាំងពីឆ្នាំ១៩៨២ ដែលជាក្រុមហ៊ុនខ្មែរដ៏ធំ មានបទពិសោធន៍ និងការរីកចម្រើនលើពហុវិស័យជាច្រើន នៅកម្ពុជា ជាង ៤ ទសវត្សរ៍ ធនាគារ ជីប ម៉ុង បានបន្តពង្រឹងសមត្ថភាព និងពង្រីកសេវាកម្មរបស់ខ្លួនជាធនាគារពាណិជ្ជដែលមានភាពរឹងមាំ និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីអតិថិជន និងដៃគូអាជីវកម្មនៅទូទាំងប្រទេស។ ដោយផ្អែកលើមូលដ្ឋានហិរញ្ញវត្ថុដែលមានស្ថិរភាព ការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍យូរឆ្នាំរបស់ក្រុមហ៊ុនមេ ធនាគារ...
(ភ្នំពេញ)៖ ក្រោមស្មារតីរួបរួមគ្នា កម្មវិធីដើរដើម្បីសន្តិភាព ដើម្បីបង្ហាញពីស្មារតីស្រឡាញ់សន្តិភាពរបស់កម្ពុជា ក្រុមហ៊ុន ជីប ម៉ុង បានចូលរួមជាមួយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងព្រឹត្តិការណ៍ ដើរដើម្បីសន្តិភាពយូរអង្វែងសម្រាប់យើងទាំងអស់គ្នា ក្រោមមូលបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្នុងគោលបំណងរំលេចពីសារៈសំខាន់នៃសន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ និងការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងកសាង និងថែរក្សាសន្តិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព...
(ភ្នំពេញ)៖ ជាសហគ្រិនខ្មែរ ដែលតែងតែចូលរួមទ្រទ្រង់វិស័យសុខាភិបាល និងយកចិត្តទុកដាក់ដល់សុខុមាលភាពរបស់ប្រជាជន ជីប ម៉ុង បានប្រគល់សម្ភារៈបរិក្ខារពេទ្យចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសៈនាព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៦ ក្រោមវត្តមានលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា លាង...
ក្រោយពីបានរកឃើញម្ចាស់ឡាន Ford Ranger និងរង្វាន់ជាច្រើនក្នុងរដូវកាលទី០១ ទី០២ និងទី៣ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ជីប ម៉ុង បានធ្វើឱ្យកក្រើកស្រទាប់អតិថិជនទូទាំងប្រទេសជាថ្មីម្តងទៀត ជាមួយនឹងការប្រកាសបង្កើនរង្វាន់ដ៏មហាសាលសម្រាប់ រដូវកាលទី០៤។ក្នុងឱកាសដ៏ពិសេស អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី ជីប...
(ភ្នំពេញ)៖ ជាផ្សារខ្មែរ ដែលតែងតែគាំទ្រគ្រប់សកម្មភាពលើកស្ទួយផលិតផលខ្មែរពិតប្រាកដ! ជីប ម៉ុង រីថែល បានក្លាយជាទីតាំងសម្ពោធផ្លូវការនូវ «យុទ្ធនាការផលិតផលជាតិ» ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ជីប ម៉ុង រីថែល ព្រមទាំងសិប្បករ-ផលិតករក្នុងស្រុក តំណាងវិស័យឯកជន សហគ្រាសធុនតូច-មធ្យម និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ កិច្ចសហប្រតិបត្តិការនេះ...
(ភ្នំពេញ)៖ ការបរិច្ចាគឈាម គឺជាការចូលរួមចែករំលែកក្តីស្រឡាញ់ដ៏មានន័យមួយ ព្រោះឈាមមួយចំណែកតូចរបស់យើងអាចជួយមនុស្សម្នាក់ បន្តរស់រានមានជីវិតបាន។ ក្នុងនាមជាឈាមខ្មែរតែមួយ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំកម្មវិធី បរិច្ចាគឈាម សង្គ្រោះជីវិត ម្តងទៀត ដើម្បីទំនុកបម្រុងដល់វីរៈកងទ័ព និងជួយសង្គ្រោះជីវិតបងប្អូនខ្មែរដែលកំពុងត្រូវការឈាមចាំបាច់នៅតាមមន្ទីរពេទ្យនានា។ ក្នុងបេសកកម្មបរិច្ចាគឈាមសង្គ្រោះជីវិត អ្នកស្ម័គ្រចិត្តជាច្រើនរូប រួមទាំងបុគ្គលិកក្រុមហ៊ុន ជីប ម៉ុង ដែលបានស្រុះគ្នាមកចូលរួមបរិច្ចាគឈាម ពេញដោយស្នាមញញឹម ក្រោមការរៀបចំរបស់ក្រុមហ៊ុន ជីប ម៉ុង សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីផ្តល់ក្តីសង្ឃឹមដល់អ្នកដែលត្រូវការឈាមចាំបាច់ និងត្រៀមសម្រាប់ទំនុកបម្រុងដល់វីរៈកងទ័ពជួរមុខកម្ពុជា។ ជានិមិត្តសញ្ញានៃសប្បុរសធម៌ ជីប...
ក្នុងនាមជាផលិតផលស៊ីម៉ងត៍របស់ខ្មែរ ដែលកើតឡើងលើទឹកដីខ្មែរ និងបម្រើសង្គមខ្មែរ ក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង មានមោទនភាពយ៉ាងខ្លាំងក្នុងការបង្ហាញសម្បកបាវថ្មី ស៊ីម៉ងត៍អូដ្ឋដ៏ពិសេសមួយ ដែលមិនមែនជាការរចនាធម្មតា ប៉ុន្តែជាការរួមបញ្ចូលនៃ ការដឹងគុណ ស្នេហាជាតិ និងអត្តសញ្ញាណខ្មែរ ដើម្បីឧទ្ទិសជូនដល់វីរកងទ័ពកម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការការពារសន្តិភាព និងអធិបតេយ្យភាពជាតិ។ការរចនាបានយកនិមិត្តរូបជាតិ កម្លាំងសាមគ្គី និងអត្តសញ្ញាណខ្មែរ មកបញ្ចូលយ៉ាងមានន័យ។ការរចនាសម្បកបាវនេះ ជាលទ្ធផលនៃ...
(ភ្នំពេញ)៖ ជាផ្សារទំនើបបង្កើតឡើងដោយកូនខ្មែរ ដើម្បីខ្មែរ និងការរីកចម្រើនរួមគ្នារបស់សង្គមកម្ពុជា ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បន្តពង្រីកខ្លួន ដើម្បីជំរុញផ្សារក្នុងស្រុក ឱ្យកាន់តែរីកចម្រើន និងឈានទៅមុខឥតឈប់ឈរ។ កាលពីថ្ងៃទី ០៧ ខែមករានេះ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានប្រកាសជាផ្លូវការនូវការបើកការដ្ឋានសាងសង់ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត...
អ្នកឧកញ៉ា លាង ពៅ អគ្គនាយក ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង បានឆ្លើយតបទៅតាមសន្យាចំពោះគ្រួសារ វីរកងទ័ព ប៊ុង តុងធៀន ក៏ដូចបំពេញក្តីបំណងចុងក្រោយ ដែលបានផ្តាំផ្ញើមុនពេលវីរកងទ័ព តុង ធៀន ពលីក្នុងបុព្វហេតុជាតិ ដោយផ្តាំទៅម្តាយអោយយកប្រាក់ខែទាហ៊ានរបស់ខ្លួនទាំងអស់ បង់រំលោះផ្ទះក្នុងក្តីស្រមៃបន្តដោយចង់ឲ្យគ្រួសាររស់នៅដោយផាសុខភាព និងសុវត្ថិភាព។ ទាំងនេះហើយដែលធ្វើអោយ អ្នកឧកញ៉ា សែនស្រណោះ...
(ភ្នំពេញ)៖ ស្របពេលដែលសក្តានុពលនៃវិស័យសេដ្ឋកិច្ចកម្ពុជាកាន់តែកើនឡើងជារៀងរាល់ឆ្នាំ និងទាក់ទាញវិនិយោគិនបរទេសច្រើនឡើងៗ ក្រុមហ៊ុន ជីប ម៉ុង បានចូលរួមជាដៃគូសហការក្នុងវេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន “ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជននិងប្រជាជន” ឆ្នាំ ២០២៥ ដើម្បីចូលរួមជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងបង្កើតកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតរវាងកម្ពុជា-ចិនលើគ្រប់វិស័យ។ ពិធីបើកវេទិកាដ៏ធំប្រចាំឆ្នាំនេះ បានប្រព្រឹត្តិឡើងដោយមានការអញ្ជើញចូលរួមជាប្រធានគណៈអធិបតីពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...