ប៉េកាំង ៖ ទីភ្នាក់ងារព័តមានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹង កាលពីពេលថ្មីៗនេះថា ប្រទេសចិន បានបង្ហាញពីផែនការមួយ ដែលគូសបញ្ជាក់ អំពីគោលដៅសំខាន់ៗ សម្រាប់ការអភិវឌ្ឍបណ្តាញ ដឹកជញ្ជូន ក្នុងដំណាក់កាលផែនការ ៥ឆ្នាំ លើកទី១៤ (២០២១-២០២៥) ។ ផ្លូវរថភ្លើងល្បឿនលឿន នឹងលាតសន្ធឹងដល់ប្រវែង សរុប៥០.០០០គីឡូម៉ែត្រ ក្នុងឆ្នាំ២០២៥ ពោលគឺកើនឡើងពី៣៨...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រារព្ធធ្វើកិច្ចប្រជុំអនឡាញដំបូង នៅថ្ងៃព្រហស្បតិ៍នេះ និងបានពិភាក្សាគ្នាអំពីប្រធានបទនានា ដោយរួមទាំងចំណងមិត្តភាពទ្វេភាគីរបស់ប្រទេសទាំងពីរ និងវិបត្តិពិភពលោក។ មន្ត្រីនាំពាក្យមួយរូបបាននិយាយយ៉ាងដូច្នេះថា “សហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយប្រទេសចិន គឺមានសារៈសំខាន់ក្នុងចំណុចជាច្រើន ហើយ (សហប្រតិបត្តិការ) នេះ ក៏មានពាក់ព័ន្ធនឹងគោលនយោបាយបរិស្ថាននិងអាកាសធាតុ។ ដោយគ្មានប្រទេសដែលមានប្រជាជនច្រើនបំផុតលើពិភពលោកទេនោះ...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ថា យោធារបស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងចិន បានតាមដាន និងព្រមានពីនាវាចម្បាំងអាមេរិក១គ្រឿង ដែលបានចូលដែនទឹកក្បែរកោះប៉ារ៉ាស៊ែល ក្នុងសមុទ្រចិនខាងត្បូង នៅក្នុងភាពតានតឹងចុងក្រោយបង្អស់នៅក្នុងផ្លូវទឹកដែលមានជម្លោះ ។ បញ្ជាការប្រចំាភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនបានលើកឡើងថា នាវា USS Benfold “ខុសច្បាប់”...
បរទេស ៖ ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ តាមរយៈការសារព័ត៌មានបរទេស បានចេញផ្សាយថា បានបង្ហាញនូវភាព ភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះផែនការ របស់ប្រទេសស្លូវ៉ានី ក្នុងការអនុញ្ញាតិឲ្យកោះតៃវ៉ាន់ អាចបើកដំណើរ ការការិយាល័យទូត តំណាងនៅក្នុងប្រទេស។ នៅក្នុងសេចក្តីថ្លែងការណ៍ ដដែល ក្រសួងការបរទេសចិន ក៏បានព្រមានដែរថា ការសម្រេចចិត្តលើកនេះ នឹងអាចធ្វើឲ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរ ចំពោះទំនាក់ទំនងការទូត រវាងប្រទេសចិន...
បច្ចុប្បន្នភាព ប្រទេសចិន បានប្រាប់សហរដ្ឋអាមេរិក អោយងាកបែរមករកមាគ៌ា សន្តិសហវិជ្ជមានដោយមនុស្សទាំងអស់ នៅលើពិភពលោក អាចរួមរស់ជាមួយគ្នា ក្នុងសន្តិភាព និងការអភិវឌ្ឍន៍ ដែលប្រសើរជាងការចាប់ យកផ្នត់គំនិតគាំពារនិយម និងអាត្មានិយម ។ នេះជាការលើកឡើងរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីរបស់ប្រទេសចិននៅក្នុងវេទិកា សេដ្ឋកិច្ចប្រចាំឆ្នាំជាលើកទី២ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃចន្ទ ទី១៧ ខែមករានេះ...
ប៉េកាំង ៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា ប្រទេសចិន និងហ្វីលីពីន គួរតែរក្សាមិត្តភាពរបស់ពួកគេ លុបបំបាត់ការរំខាន ធ្វើឱ្យកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ និងរួមគ្នាបើកចំហអនាគត ដ៏ល្អប្រសើរ សម្រាប់ទំនាក់ទំនងទ្វេភាគី។ លោក វ៉ាង បានធ្វើការកត់សម្គាល់ នៅពេលថ្លែងទៅកាន់វេទិកាទីក្រុងម៉ានីល សម្រាប់ទំនាក់ទំនងចិន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន នៅថ្ងៃចន្ទនេះ បាននិយាយថា ប្រទេសចិននឹងមិនប្រើប្រាស់ កម្លាំងខ្លួនសម្លុតគម្រាម ប្រទេសជិតខាងដែលតូចជាង ដោយរួមទាំងប្រទេសហ្វីលីពីន ផងដែរនោះទេ ក្នុងខណៈលោកបង្ហាញពីសារៈសំខាន់ នៃការដោះស្រាយជម្លោះ នៅដែនសមុទ្រចិនខាងត្បូង ដោយសន្តិវិធី។ លោក វ៉ាង យី បាននិយាយប្រាប់វេទិការៀបចំ ដោយស្ថានទូតចិនប្រចាំទីក្រុងម៉ានីល និងក្រុមគាំទ្រក្នុងតំបន់ថា “ការសង្កត់ធ្ងន់ទៅលើការអះអាងម្ខាង ហើយដាក់ឆន្ទៈផ្ទាល់ខ្លួនតែម្ខាង ទៅលើភាគីដទៃប៉ុណ្ណោះនោះ...
ប៉េកាំង ៖ ទីក្រុងមួយចំនួនរបស់ចិន បានស្ថិតនៅក្នុងសភាព ប្រុងជើងការខ្ពស់ អំពីជំងឺកូវីដ-១៩ ខណៈដែលរដូវកាលធ្វើដំណើរ ក្នុងពិធីបុណ្យចូលឆ្នាំចិន បានចាប់ផ្តើមនៅថ្ងៃច័ន្ទ (១៧ មករា) ដោយតម្រូវឱ្យអ្នកធ្វើដំណើរ រាយការណ៍អំពីការធ្វើដំណើរ របស់ពួកគេប៉ុន្មានថ្ងៃមុន ការមកដល់ នៃការធ្វើដំណើរ ដោយសារវីរុសបំលែងថ្មី Omicron បានកើតឡើងនៅតំបន់ជាច្រើនទៀត រួមទាំងទីក្រុងប៉េកាំងផងដែរ ។ យោងតាមសារព័ត៌មាន...
បរទេស៖ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន និងប្រទេសអ៊ីរ៉ង់ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រកន្លងមកដើម្បីអាច ប្រកាសជាផ្លូវការនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការ រយៈពេលដល់ទៅ២៥ឆ្នាំ រវាងគ្នាទាំងដែលអ៊ីរ៉ង់កំពុងទទួលរងទណ្ឌកម្មជាច្រើនពីសំណាក់សហរដ្ឋអាមេរិកក្តី។ ក្នុងជំនួបនិងឱកាសនេះផងដែរចិនក៏បានឆ្លៀត យកពេលវេលានេះដើម្បីធ្វើការរិះគន់ ចំៗទៅលើសហរដ្ឋអាមេរិក ផងដែរចំពោះវិធីសាស្ត្រនៃការដាក់ទណ្ឌកម្មដោយឯកតោភាគីរបស់ខ្លួន កន្លងមកប្រឆាំងទៅនឹងរដ្ឋាភិបាលក្រុងតេហរ៉ង់។ គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនេះ ត្រូវបានធ្វើឡើងដោយផ្តោតសំខាន់ទៅលើវិស័យ សំខាន់ៗដូចជាសេវាសុខាភិបាលវិស័យហេដ្ឋារចនាសម្ព័ន្ធ រប្រយុទ្ធប្រឆាំងទៅនឹង អសន្តិសុខអនឡាញនិងក៏ដូចជាវិស័យកសិកម្មផងដែរ។ ទោះបីជាអាមេរិកនិងសម្ព័ន្ធមិត្តតែងតែរិះគន់ និងបង្ហាញក្តីបារម្ភចំពោះកិច្ចព្រមព្រៀងនេះក្តីប៉ុន្តែកាន់តែទូលាយឡើងចំពោះអ៊ីរ៉ង់ ជាពិសេសគម្រោងផ្លូវសូត្ររបស់ចិនដែលនឹងធ្វើឲ្យប្រទេស នៅមជ្ឈឹមបូព៍ាមួយនេះកាន់តែមានភាពជិតស្និទ្ធឡើងរវាងគ្នា៕ ប្រែសម្រួល៖ស៊ុនលី
ថ្ងៃទី១៤ខែមករា តាមទិន្នន័យដែលអគ្គនាយកដ្ឋានគយចិន បានប្រកាស បើគិតតាមដុល្លារអាមេរិក នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មនាំចេញនាំចូលរបស់ចិន បានឡើងដល់ ៦.០៥ទ្រីលានដុល្លារអាមេរិក បានបំបែកកំណត់ត្រាខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រ ។ ក្នុងមួយឆ្នាំកន្លងទៅនេះ ទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ចិន បានកើនឡើងហួសពីតួលេខធំពីរ ពោលគឺ ៥ទ្រីលានដុល្លារអាមេរិក និង៦ទ្រីលានដុល្លារអាមេរិក ដូច្នេះ តួនាទីរបស់ចិន ដែលជាប្រទេសពាណិជ្ជកម្មធំជាងគេ កាន់តែមានភាពរឹងមាំថែមទៀត។ សមិទ្ធផលគួរឱ្យកត់សម្គាល់នេះ...