ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះបានប្រារព្ធខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្ត កំពុងកាន់អំណាច ដោយប្រធានាធិបតីលោក ស៊ី ជីនពីង បានសន្យាធ្វើឱ្យ ប្រទេសអាស៊ីមួយនេះ ក្លាយជាមហាអំណាចពិភពលោក នៅពាក់កណ្តាលសតវត្សរ៍នេះ។ មួយឆ្នាំក៏បានកន្លងផុត ទៅចាប់តាំងពីប្រទេសចិនដីគោក នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានប្រកាសជាផ្លូវការ នូវច្បាប់សន្តិសុខជាតិ ដ៏ចម្រូងចម្រាស សម្រាប់ទីក្រុងហុងកុង...
បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ការដែលមន្ត្រីជាន់ខ្ពស់មួយរូបរបស់ប្រទេសជប៉ុន ហៅកោះតៃវ៉ាន់ថា ជាប្រទេសនៅក្នុងពេលថ្មីៗនេះនោះ គឺជាការរំលោភបំពានដ៏ធំមហិមានិងធ្ងន់ធ្ងរ។ អនុរដ្ឋមន្រ្តីការពារជាតិជប៉ុន កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការព្រមានអំពី ការគម្រាមកំហែងកើនឡើង បង្កដោយកិច្ចសហការគ្នារវាងចិននិងរុស្ស៊ី និងបាននិយាយថា វាជារឿងដ៏ចាំបាច់ ដែលត្រូវភ្ញាក់ខ្លួនចំពោះសម្ពាធ របស់ទីក្រុងប៉េកាំងលើតៃវ៉ាន់ និងការពារកោះដែលជាប្រទេស លទ្ធិប្រជាធិបតេយ្យមួយនេះ។ កាលពីថ្ងៃទី៤ ខែមិថុនាកន្លងទៅ ប្រទេសជប៉ុន...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ថា លោក Gustavo Pinto វ័យ៧៣ឆ្នាំ ជាសាស្ត្រាចារ្យជនជាតិប្រេស៊ីល បានចំណាយពេលប្រចាំថ្ងៃដើម្បីទៅពិនិត្យសុខភាពនៅសាជីវកម្មអន្តរជាតិចិន-ប្រេស៊ីល ដែលផ្តោតសំខាន់លើការព្យាបាលជំងឺដោយប្រើផលិតផលតាមបែបបុរាណចិន នៅក្នុងក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល ។ ការចូលទៅពិនិត្យសុខភាពរបស់គាត់រៀងរាល់ព្រឹក ដើម្បីព្យាបាលរោគតាមប្រពៃណីចិន ដូចជា៖ ការចាក់ម្ជុរវិទ្យាសាស្ត្រ និងម៉ាស្សាជាដើម ទោះបីជា ប្រទេសនេះរងការាតត្បាតដោយសារជំងឺកូវីដ-១៩ក្តី...
ម៉ូស្គូ៖ អតីតអ្នកជំនាញរបស់អង្គការ សហប្រជាជាតិបានលើកឡើងថា នៅពីក្រោយការទាមទាររបស់សហរដ្ឋអាមេរិក សម្រាប់ការស៊ើបអង្កេតជាថ្មី ចំពោះប្រភពដើមនៃ ជំងឺកូវីដ-១៩ គឺជាការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ការប្រកួតប្រជែង ជាមួយទីក្រុងប៉េកាំង និងបង្វែរការយកចិត្តទុកដាក់ពីបញ្ហាក្នុងស្រុក តាមរយៈយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik ។ លោក Alfred de Zayas អតីតអ្នកជំនាញឯករាជ្យ របស់អង្គការសហប្រជាជាតិ ស្តីពីការជំរុញសណ្តាប់ធ្នាប់អន្តរជាតិ...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន ប្រឆាំងដាច់ខាត នឹងរាល់ទម្រង់នៃការផ្លាស់ប្តូរជាផ្លូវការ និងទំនាក់ទំនងយោធារវាង សហរដ្ឋអាមេរិក និងតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ លោក Ren Guoqiang អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះសហរដ្ឋអាមេរិកដោយប្រើបញ្ហា ដែលទាក់ទងនឹងកោះតៃវ៉ាន់ ដើម្បីធ្វើជាមធ្យោបាយទប់ស្កាត់ប្រទេសចិន។ លោក Ren ក៏បានសម្តែងការប្រឆាំងជំទាស់នឹងអាជ្ញាធរតៃវ៉ាន់...
ប៉េកាំង៖ នៅក្នុងវិធានការចុងក្រោយ ដើម្បីបង្ហាញអំពីបញ្ហាសិទ្ធិមនុស្សរបស់បណ្តាប្រទេសលោកខាងលិច ប្រទេសចិនបានឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការរំលោភសិទ្ធិរបស់ជនចំណាកស្រុកនិងជនភៀសខ្លួនដោយក្នុង ចំណោមប្រទេសផ្សេងទៀត រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អង់គ្លេស អូស្ត្រាលី និងកាណាដា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបញ្ជូនកាលពីថ្ងៃពុធដល់កិច្ចប្រជុំលើកទី ៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Jiang Duan រដ្ឋមន្រ្តីបេសកកម្មចិន ប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ...
បរទេស៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ខ្លួននឹងចាត់វិធានការដ៏ចាំបាច់នានា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិកបានចុះបញ្ជីខ្មៅលើក្រុមហ៊ុនចិនចំនួន៥ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RADIO PAKISTAN នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ។ នៅក្នុងសន្និសីទកាសែតតាមប្រក្រតីមួយ ដែលប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍នេះ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានដាក់មកលើក្រុមហ៊ុនរបស់ចិន។ គួរបញ្ជាក់ថា...
ប៉េកាំង ៖ ប្រទេសចិន បានបដិសេធការរិះគន់ របស់បណ្តាប្រទេសលោកខាងលិច មួយចំនួន ចំពោះគោលនយោបាយរបស់ខ្លួន ដែលពាក់ព័ន្ធនឹងហុងកុង ស៊ីនជាំង និងទីបេ ដោយជំទាស់នឹងការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ចិន ក្រោមលេស នៃសិទ្ធិមនុស្ស និងជំរុញឲ្យប្រទេសពាក់ព័ន្ធ ចាត់វិធានការជាក់ស្តែង ដើម្បីដោះស្រាយបញ្ហា សិទ្ធិមនុស្សធ្ងន់ធ្ងររបស់ពួកគេ ។ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក...
ប៉េកាំង៖ អ្នកការទូតជាន់ខ្ពស់ចិនម្នាក់ បានទទូចដល់ប្រទេសទាំងអស់ក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបកប្រែការប្តេជ្ញាចិត្តរបស់ពួក គេទៅជាសកម្មភាពនិងគាំទ្រដល់ការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ លោក Chen Xu តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំការិយាល័យអង្គការសហប្រជាជាតិ ប្រចាំនៅហ្សឺណែវ (UNOG) បានអំពាវនាវនៅក្នុងអំឡុងកិច្ច ពិភាក្សាស្តីពីជំងឺកូវីដ-១៩ ក្នុងនាមប្រទេសចំនួន ៦៣ ជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅទីនោះ។ លោកបានជំរុញឱ្យមានការលើកកម្ពស់ការចែកចាយវ៉ាក់សាំងកូវីដ- ១៩...