ពេលបច្ចុប្បន្ននេះ លោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិកកំពុងធ្វើទស្សនកិច្ចនៅប្រទេសចិន ។ កាលពីថ្ងៃទី ២៥ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Gavin Newsom នៅទីក្រុងប៉េកាំង ។ តាមការផ្សាយដំណឹងនៃកាសែត《Daily Mail》របស់អង់គ្លេសបានឱ្យដឹងថា លោក Gavin Newsom...
វ៉ាស៊ីនតោន៖ អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក និងចិន បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ លើតម្រូវការជំរុញការសន្ទនា ដោយមិនគិតពីការខ្វែងគំនិតគ្នាជាច្រើន ដើម្បីជួយកាត់បន្ថយការយល់ច្រឡំ និងស្ថិរភាពទំនាក់ទំនងទ្វេភាគី។ លោក វ៉ាង យី មន្ត្រីគោលនយោបាយការបរទេស ជាន់ខ្ពស់បំផុតនៅក្នុងបក្សកុម្មុយនិស្តចិន បានឲ្យដឹងថា ប្រទេសទាំងពីរ “ចែករំលែកផលប្រយោជន៍រួម និងបញ្ហាប្រឈមសំខាន់ៗ ដែលយើងត្រូវដោះស្រាយជាមួយគ្នា” នៅពេលដែលលោក បានចាប់ផ្តើមកិច្ចប្រជុំជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក...
បរទេស ៖ អ្នកវិភាគមួយចំនួនបាននិយាយថា ការដកតំណែងរដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu គឺជាសញ្ញា នៃភាពចលាចលកាន់តែខ្លាំងឡើង នៅក្នុងប្រព័ន្ធនយោបាយ របស់ប្រទេសចិន ក្រោមការដឹកនាំរបស់លោក ស៊ី ជិនពីង ។ ពួកគេក៏និយាយដែរថា ការដកតំណែងរបស់លោក Li Shangfu កាលពីថ្ងៃអង្គារ និងមន្ត្រីថ្នាក់កំពូលម្នាក់ទៀតក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈដែលលោក...
ប៉េកាង៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិកលោក Xie Feng បានឲ្យដឹងថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយប្រទេសចិន សហរដ្ឋអាមេរិក គួរតែបញ្ឈប់ការធ្វើនយោបាយលើបញ្ហាសេដ្ឋកិច្ច ឬការពង្រីកគំនិតសន្តិសុខ ដើម្បីឆ្លើយតបទៅនឹងបទបញ្ជាថ្មីរបស់រដ្ឋ Arkansas ដែលតម្រូវឱ្យក្រុមហ៊ុនចិន Syngenta លក់ដីស្រែក្នុងរដ្ឋនេះ។ វេទិកាពាណិជ្ជកម្មកសិកម្មប្រកបដោយនិរន្តរភាព និងពិធីចុះហត្ថលេខាលើកិច្ចសន្យា រវាងចិន និងអាមេរិក ដែលបានធ្វើឡើងនៅទីក្រុង Des Moines...
ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី មិនត្រូវបានផ្តោតលើភាគីទី៣ ណាមួយឡើយ ហើយក៏នឹងមិនមានការរំខានពីភាគីទី៣ ណាមួយដែរ ។ លោក លី បានលើកឡើងថា ភាគីទាំងពីរអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងគោលបំណងផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់ពួកគេ ជំរុញការអភិវឌ្ឍន៍សកលលោក និងលើកតម្កើងភាពយុត្តិធម៌ និងរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ។ លោក...
ពេលថ្មីៗកន្លងទៅនេះ កប៉ាល់ស៊ីវិលពីរគ្រឿងនិងនាវាឆ្មាំសមុទ្រពីរគ្រឿងរបស់ប្រទេសហ្វីលីពីន បានសម្រុកចូលទៅក្នុងដែនទឹកតាមតែទំនើងចិត្ត ដែលជាប់នឹងថ្មប៉ប្រះទឹក Ren’ai នៃប្រជុំកោះ Nansha របស់ប្រទេសចិន ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន ហើយបានបើកបុកនាវាឆ្មាំសមុទ្រចិន ដែលកំពុងអនុវត្តច្បាប់នៅកន្លែងកើតហេតុនិងទូកនេសាទចិន ដែលកំពុងដំណើរការជាប្រក្រតី ។ មិនត្រឹមតែប៉ុណ្ណោះទេ ភាគីហ្វីលីពីនថែមទាំងបានទម្លាក់កំហុសនិងស្ដីបន្ទោសប្រទេសចិនថា មានចេតនាបង្ករឿងហេតុ ។ ស្របពេលជាមួយគ្នានេះ ក្រសួងការបរទេសអាមេរិកក៏បានចេញផ្សាយសេចក្តីថ្លែងការណ៍ភ្លាម ដែលបានថ្កោលទោសសកម្មភាពអនុវត្តច្បាប់របស់ប្រទេសចិនសម្រាប់គាំពារសិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវនិងស្របច្បាប់របស់ខ្លួន អាមេរិកបានប្រើ«សន្ធិសញ្ញាស្តីពីការរួមគ្នាការពាររវាងអាមេរិក និងហ្វីលីពីន»ដើម្បីផ្តល់ការគាំទ្រដល់សកម្មភាពល្មើសច្បាប់...
ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារម្សិលមិញនេ ប្រទេសចិន បានប្រកាសដកលោក Li Shangfu ចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាទីប្រឹក្សារដ្ឋ ដែលនេះជាការទម្លាក់មុខតំណែងមេដឹកនាំជាន់ខ្ពស់ជាលើកទី២ក្នុងរយៈពេល៣ខែមកនេះ ។ គួរបញ្ជាក់ថា លោក Qin Gang ដែលត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រីការបរទេសកាលពីខែកក្កដា ក៏ត្រូវបានដកហូតតំណែងជាទីប្រឹក្សារដ្ឋរបស់គាត់ផងដែរកាលពីថ្ងៃអង្គារ ។...
ELSINKI៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ថា ការខូចខាតបំពង់បង្ហូរឧស្ម័ននៅសមុទ្របាល់ទិកកាលពីដើមខែនេះ ត្រូវបានគេជឿថា បណ្តាលមកពីនាវាដែលបានអូសយុថ្កាដ៏ធំមួយនៅតាមបាតសមុទ្រ ប៉ុន្តែវាលឿនពេកក្នុងការប្រាប់ឲ្យដឹង ថាតើនេះ ជាឧបទ្ទវហេតុ ឬជាទង្វើដោយចេតនា ។ ក្រុមអ្នកស៊ើបអង្កេតបានលើកឡើងថា ឥឡូវនេះពួកគេបានទាញយកយុថ្កាដែលបាត់ពីទីតាំងបាតសមុទ្រដែលបំពង់បង្ហូរប្រេងបានផ្ទុះកាលពីថ្ងៃទី៨ ខែតុលា ហើយកំពុងស៊ើបអង្កេត ថាតើ វាជារបស់នាវាកុងតឺន័ររបស់ប្រទេសចិនដែរឬទេ ។ ប៉ូលិសបានបញ្ជាក់ថា...
បរទេស៖ យោងតាមក្រសួងការបរទេសចិនបានឱ្យដឹងថា ប្រទេសចិននឹងបន្តគាំទ្រ “កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលអំណោយផលដល់ការលើកកម្ពស់ការសន្ទនា” សម្រាប់ដំណោះស្រាយរដ្ឋទាំងពីរ ចំពេលមានជម្លោះកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់របស់ក្រសួងការបរទេសចិនកាលពីថ្ងៃទី ២៣ ខែតុលា អ្នកនាំពាក្យលោកស្រី Mao Ning បាននិយាយថា “នៅពេលយើងនិយាយអំពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល...
តូក្យូ៖ ប្រទេសជប៉ុន និងចិនបានសន្យាជាថ្មី ក្នុងការលើកកម្ពស់ទំនាក់ទំនង បន្ថែមទៀតនៅខួបលើកទី៤៥ នៃសន្ធិសញ្ញាសន្តិភាព និងមិត្តភាពទ្វេភាគី ដែលចូលជាធរមានកាលពីថ្ងៃចន្ទ ខណៈដែលទីក្រុងតូក្យូ នៅតែបន្តស្វែងរកកិច្ចសន្ទនាកម្រិតខ្ពស់ជាមួយទីក្រុងប៉េកាំង ចំពេលមានភាពតានតឹង ក្នុងទំនាក់ទំនង។ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងនៅក្នុងសារមួយ ដែលបានអាននៅក្នុងពិធី មួយនៅទីក្រុងតូក្យូថា “វាមានសារៈសំខាន់ណាស់ ក្នុងការធ្វើការរួមគ្នា ដើម្បីកសាងទំនាក់ទំនងជប៉ុន-ចិន...