ប៉េកាំង៖ ប្រភពដែលស្គាល់ពី ទំនាក់ទំនងទ្វេភាគីបានឲ្យដឹងថា ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងសម្រេចចិត្តជាផ្លូវការថាតើ ត្រូវចាប់ខ្លួនអ្នកជំនួញជនជាតិជប៉ុន ដែលត្រូវបានឃុំខ្លួននៅក្នុងទីក្រុងប៉េកាំង ចាប់តាំងពីខែមីនា ពីបទសង្ស័យចារកម្មឬយ៉ាងណា។ ថ្មីៗនេះ រដ្ឋាភិបាលចិន បានជូនដំណឹងដល់ទីក្រុងតូក្យូថា ជនជាតិជប៉ុនរូបនេះ ត្រូវបានដាក់ក្នុងឃុំឃាំងព្រហ្មទណ្ឌ ដែលអនុញ្ញាតឱ្យមានការឃុំខ្លួនរហូតដល់ ៣៧ថ្ងៃ ខណៈដែលអាជ្ញាធរសម្រេច លើការចាប់ខ្លួនជាផ្លូវការ ក្រោមច្បាប់របស់ចិន។ ទីក្រុងប៉េកាំង មិនបានឆ្លើយតបទៅនឹងសំណើ...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាក់កាលពីថ្ងៃម្សិលមិញហើយថា លោកនឹងធ្វើដំណើរ ទៅកាន់ប្រទេសចិននៅខែក្រោយ ក្នុងដំណើរបំពេញទស្សនកិច្ច ក្រៅប្រទេសលើកដំបូង នៅឆ្នាំ២០២៣នេះ។ យោងតាមការចេញផ្សាយរបស់ RT លោក Nikolay Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ក៏បានបញ្ជាក់ដែរថា ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោកពូទីននឹងជួបសមភាគីចិនលោក Xi Jinping។...
ប៉េកាំង៖ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងជានាយកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រទេសចិន និងរុស្ស៊ីនឹងធ្វើការយ៉ាងជិតស្និទ្ធ លើកិច្ចសហប្រតិបត្តិការសន្តិសុខជាយុទ្ធសាស្ត្រ ការពារពហុភាគីនិយម និងជំរុញការអភិវឌ្ឍន៍ប្រព័ន្ធអភិបាល កិច្ចពិភពលោកក្នុងទិសដៅដ៏ត្រឹមត្រូវ និងសមហេតុផលជាងនេះ។ លោក វ៉ាង យី និងលោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ីបានធ្វើជា...
ប៉េកាំង៖ អ្នកនាំពាក្យនៃបេសកកម្ម អចិន្ត្រៃយ៍របស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងទៅនឹងទម្រង់នៃ ការធ្វើឱ្យស្របច្បាប់នៃគ្រឿងញៀន និងនយោបាយនៃបញ្ហាគ្រឿងញៀន។ អ្នកនាំពាក្យរូបនេះបានធ្វើការកត់សម្គាល់ កាលពីថ្ងៃចន្ទក្នុងការឆ្លើយតបទៅនឹង ការសាកសួរប្រព័ន្ធផ្សព្វផ្សាយ អំពីជំហររបស់ប្រទេសចិន លើថ្នាំសំយោគ ឬហៅថាគ្រឿងញៀន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ប្រទេសចិន ប្រឆាំងយ៉ាងខ្លាំង ចំពោះការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសផ្សេងទៀត...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា នៅចំពោះមុខការកើនឡើងនៃលទ្ធិឯកតោភាគី អនុត្តរភាព និងការប្រឈមមុខដាក់គ្នាក្នុងប្លុក ប្រទេសចិន និងរុស្ស៊ីគួរតែប្រកាន់ខ្ជាប់នូវលទ្ធិពហុភាគីនិយមពិតប្រាកដ ដោយលោកបានធ្វើការកត់សម្គាល់ក្នុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov។ លោក វ៉ាង យី ក៏ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ផងដែរនោះ បានឲ្យដឹងថា ប្រទេសទាំងពីរក៏គួរតែធ្វើតាមនិន្នាការនៃសម័យកាល ទំនួលខុសត្រូវក្នុងឋានៈជាប្រទេសធំៗ...
វ៉ាស៊ីនតោន ៖ ក្រសួងការបរទេស សហរដ្ឋអាមេរិកបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស អាមេរិកលោក Antony Blinken បានយល់ព្រមជា មួយ អនុប្រធានាធិបតីចិន លោក Han Zheng ដើម្បីរក្សាទំនាក់ ទំនងបើកចំហរ និងរៀបចំកិច្ចប្រជុំថ្នាក់ មន្រ្តីជាន់ ខ្ពស់នៅក្នុងសប្តាហ៍ ខាងមុខនេះ” ។ កិច្ចព្រមព្រៀងនេះ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT តាមរយៈការដកស្រង់របាយការណ៍ទិន្នន័យគយបានបង្ហាញកាលពីថ្ងៃចន្ទថា ការនាំចូលគ្រឿងសមុទ្ររបស់ប្រទេសចិន ពីប្រទេសជប៉ុនបានធ្លាក់ចុះជាង២ភាគ៣ នៅក្នុងខែសីហា បន្ទាប់ពីទីក្រុងប៉េកាំងបានណែនាំការហាមឃាត់ លើផលិតផលសមុទ្រពីប្រទេស ជិតខាងរបស់ខ្លួនថ្មីៗកន្លងមក។ ប្រភពដដែលបានសរសេរទៀតថាការនាំចេញ គ្រឿងសមុទ្រពីប្រទេសជប៉ុន បានធ្លាក់ចុះដល់ទៅ៦៧,៦ភាគរយ ធៀបនឹងឆ្នាំមុន ខណៈដែលល្បឿននៃការធ្លាក់ចុះនៃការនាំចូលបានកើនឡើងពី២៨,៥ភាគរយនៅក្នុងខែកក្កដា។ រំលឹកថារដ្ឋាភិបាលទីក្រុងប៉េកាំងបានដាក់បម្រាមភ្លាមៗលើការ នាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជប៉ុន ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ទីក្រុងតូក្យូក្នុង ការបញ្ចេញទឹកសំណល់វិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលអាចនឹងរងការប៉ះពាល់ទៅក្នុងមហាសមុទ្រ ហើយការអនុវត្តនោះបានចាប់ផ្តើមតាំងតែពីថ្ងៃទី២៤ខែសីហាមកម្ល៉េះ។ តាមរយៈនេះប្រទេសចិនបានរឹតបន្តឹងការត្រួតពិនិត្...
តូក្យូ៖ ប្រភពជិតស្និទ្ធនឹងបញ្ហានេះបានឲ្យដឹងថា ប្រទេសចិន បាននឹងកំពុងបង្កើនការឃ្លាំមើល ជនជាតិជប៉ុនរបស់ខ្លួន បន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងតូក្យូ ក្នុងការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលចេញពីរោងចក្រ ថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។ ទីក្រុងប៉េកាំង បានស៊ើបអង្កេតសាវតានៃបុគ្គល ដែលពាក់ព័ន្ធនឹងការចរចាលើការបង្ហូរទឹក ហើយច្បាប់ប្រឆាំងចារកម្ម ដែលបានកែប្រែបានចូលជាធរមាន នៅក្នុងខែកក្កដា ដោយពង្រីកវិសាលភាពនៃ អ្វីដែលបង្កើតជាចារកម្ម នៅក្រោមច្បាប់របស់ចិន។ អ្នកជំនាញនយោបាយមួយចំនួនបានឲ្យដឹងថា បក្សកុម្មុយនិស្ត ប្រហែលជាបានព្យាយាមឃុំខ្លួនពលរដ្ឋជប៉ុន ដែលរស់នៅក្នុងប្រទេសចិន...
ភ្នំពេញ៖ នៅក្នុងជំនួប រវាងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក លី ឈុន អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងអំឡុងកិច្ចប្រជុំគណៈកម្មការ បេតិកភណ្ឌពិភពលោកលើកទី៤៥ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ភាគីកម្ពុជា បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់មិត្តចិន ក្នុងគម្រោងសិក្សាស្រាវជ្រាវរាជវាំងនៅអង្គរ និងគម្រោងអភិរក្ស និងជួសជុលគោបុរៈទី១...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជឿជាក់ថា ប្រទេសសមាជិកអាសិបទាំងអស់ មានទស្សនៈរួមថា សេដ្ឋកិច្ចរបស់ចិនមានសារៈសំខាន់ ក្នុងការដឹកនាំកំណើនសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ នាឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងឱកាសកិច្ចប្រជុំកំពូលធុរកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ លើកទី៣ ក្រោមប្រធានបទ...