ការិយាល័យព័ត៌មាន របស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានបើកធ្វើសន្និសីទ សារព័ត៌មាន នៅថ្ងៃទី៨ ខែតុលានេះ លោក Zheng Shanjie ប្រធានគណៈកម្មាធិការជាតិ កំណែទម្រង់ និង អភិវឌ្ឍន៍ចិនបានថ្លែងថា ទាក់ទិននឹងស្ថានភាព និងបញ្ហាថ្មីៗ នៃប្រតិបត្តិការសេដ្ឋកិច្ចបច្ចុប្បន្ន ប្រទេសចិន បានខិតខំប្រឹងប្រែង ដើម្បីដាក់ចេញកញ្ចប់ គោលនយោបាយជំរុញកំណើនសេដ្ឋកិច្ច ដើម្បីស្តារសេដ្ឋកិច្ច ឱ្យបន្តងើបឡើងវិញ...
បរទេស ៖ ប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន និងកូរ៉េខាងត្បូង បានប្តេជ្ញាចិត្តកាលពីថ្ងៃចន្ទក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្រឲ្យស៊ីជម្រៅចំពោះមុខការអះអាង របស់ចិន ចំពោះការទាមទាររបស់ខ្លួនជុំវិញ សមុទ្រចិនខាងត្បូង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតី កូរ៉េខាងត្បូងលោក Yoon Suk Yeol និងសមភាគីហ្វីលីពីនលោកប្រធានាធិបតី Ferdinand Marcos...
បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ជនជាតិចិន២នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិត និងយ៉ាងហោចណាស់មនុស្ស១០នាក់ទៀត បានទទួលរងរបួសនៅក្នុងការវាយប្រហារ អត្តឃាតដែលគេសង្ស័យថា ធ្វើឡើងនៅជិតអាកាសយានដ្ឋាន Karachi ក្នុងប្រទេសប៉ាគីស្ថាន ។ ទោះបីជាយ៉ាងណាក្តីទូរទស្សន៍BBC ក៏បានបញ្ជាក់ដែរថានៅឡើយតែ សាកសពទី៣បីដែលមិនទាន់ស្គាល់អត្តសញ្ញាណជាផ្លូវការហើយតែត្រូវបានគេគិតថាជាអ្នកដែលបានបើកការវាយប្រហារលើកនេះ។ ស្ថានទូតចិនក្នុងប្រទេសប៉ាគីស្ថានបាននិយាយថា ការផ្ទុះកាលពីយប់ ថ្ងៃអាទិត្យគឺជា ការវាយប្រហារដោយភេរវកម្ម...
ប៉េកាំង៖ បេសកជនចិន បានអំពាវនាវ ឱ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ រក្សាការយកចិត្តទុកដាក់ របស់ខ្លួនលើការស៊ើប អង្កេតការផ្ទុះបំពង់ Nord Stream ជៀសវាងការអនុញ្ញាតឱ្យវារសាត់ទៅឆ្ងាយ និងបញ្ចប់ស្តង់ដារទ្វេ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយនៅឯសន្និសីទ ក្រុមប្រឹក្សាសន្តិសុខ ស្តីពី Nord...
ប៉េកាំងៈ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិនបានជំរុញ ឱ្យគណៈកម្មការអឺរ៉ុបចាត់វិធានការជាក់ស្តែង ដើម្បីអនុវត្តឆន្ទៈនយោបាយរបស់ខ្លួន និងត្រលប់ទៅរកផ្លូវត្រឹមត្រូវ នៃការដោះស្រាយជម្លោះ ពាណិជ្ជកម្ម តាមរយៈការពិគ្រោះយោបល់។ ការកត់សម្គាល់នេះបានធ្វើឡើង បន្ទាប់ពីសំណើរបស់គណៈកម្មាការ ដើម្បីដាក់ពន្ធប្រឆាំងយ៉ាងច្បាស់ លាស់លើការនាំចូលរថយន្តអគ្គិសនីពីប្រទេសចិន បានទទួលការគាំទ្រចាំបាច់ពីរដ្ឋសមាជិកនៃសហភាពអឺរ៉ុប សម្រាប់ការអនុម័តពន្ធគយ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា “ប្រទេសចិនជំទាស់យ៉ាងម៉ឺងម៉ាត់ ចំពោះសេចក្តីព្រាងសេចក្តី សម្រេចចុងក្រោយរបស់ភាគីសហភាពអឺរ៉ុប ប៉ុន្តែបានកត់សម្គាល់ផងដែរ នូវឆន្ទៈនយោបាយរបស់ខ្លួន ក្នុងការបន្តដោះស្រាយបញ្ហាតាមរយៈការចរចា”...
នាពេលថ្មីៗកន្លងទៅនេះ ស្ថានការណ៍មជ្ឈបូព៌ា បានឡើងកម្តៅជាបន្តបន្ទាប់ ដែលបង្កឱ្យសហគមន៍ អន្តរជាតិមានការព្រួយ បារម្ភយ៉ាងខ្លាំង ។ កាលពីថ្ងៃទី ២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ តំណាងចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានលើកឡើងនូវ” ការចាំបាច់ចំនួន ៤ ចំណុច ដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងថ្មី បំផុតសម្រាប់ការឈប់បាញ់គ្នា និងបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ។ ប្រការនេះក៏បានឆ្លុះបញ្ចាំង...
“ក្នុងរយៈពេល៧៥ឆ្នាំកន្លងទៅនេះ បក្សកុម្មុយនីស្តចិន បានសាមគ្គីនិងដឹកនាំប្រជាជន គ្រប់ជនជាតិនៅទូទាំងប្រទេសចិន ធ្វើការតស៊ូព្យាយាមឥតឈប់ឈរ បានបង្កើតអច្ឆរិយពីរ ពោលគឺសេដ្ឋកិច្ចទទួល បានការអភិវឌ្ឍន៍ យ៉ាងឆាប់ រហ័សនិងសង្គមមានស្ថិរភាព រយៈពេលយូរ ។ល។” ក្នុងពិធីបដិសណ្ឋារកិច្ច អបអរសាទរខួបទី៧៥នៃការបង្កើត សាធារណរដ្ឋប្រជាមានិតចិន ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានពិពណ៌នា ដំណើរដ៏អស្ចារ្យ របស់សាធារណរដ្ឋប្រជាមានិតចិន...
ប៉ុន្មានថ្ងៃចុងក្រោយនេះ ឃុំអវកាស ដែលឋិតនៅស្រុក ភីងឋាង ខេត្ត គុយចូវនៃប្រទេសចិន បានមានភាពអ៊ូអរក្រៃលែង ។ ដោយមកពីចំ ពេលវិស្សមកាលបុណ្យជាតិ បានជាមានអ្នកទេសចរចិន និងអន្តរជាតិ ជាច្រើនទៅទស្សនា “ភ្នែកមេឃារបស់ចិន” តេឡេស្កូបយក្ស “FAST”ដែលមានទំហំធំបំផុត នៅលើពិភពលោក ។ ចាប់តាំងពីបានបង្កើតឡើង កាលពីខែកញ្ញាឆ្នាំ២០១៦មក តេឡេស្កូបយក្ស “FAST”...
ក្នុងឱកាសខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ឥស្សរជនអន្តរជាតិ បាននាំគ្នាបញ្ចេញឧទានថា “ប្រទេសចិន បានដើរលើផ្លូវ នៃការធ្វើទំនើបកម្ម តាមបែបផែនចិន ដែលមិនធ្លាប់មានកាលពីមុន ។ “នាពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងជំរុញ ដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេស ខ្លាំងក្លា និងការស្តារឡើងវិញដ៏មហិមា នៃប្រជាជាតិ ចិន តាមរយៈ ការធ្វើទំនើបកម្ម តាមបែបផែនចិន ។...
ប៉េកាំង៖ អ្នកនាំពាក្យចិនបានឧ្យដឹងថា ជំនួយយោធារបស់សហរដ្ឋអាមេរិក ដល់តំបន់តៃវ៉ាន់ ដោយមិនគិតពីចំនួននេះ នឹងមិនយោគយល់ទាល់តែសោះ ចំពោះការតាំងចិត្តរបស់ប្រទេសចិន ក្នុងការប្រឆាំងនឹង “ឯករាជ្យភាពតៃវ៉ាន់” និងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័រសេតវិមានបានប្រកាសការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់ជំនួយយោធាដល់តំបន់តៃវ៉ាន់ដែលមានតម្លៃប្រហែល ៥៦៧លានដុល្លារ។ ឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានឧ្យដឹងថា តាមរយៈការផ្តល់អាវុធដល់តំបន់តៃវ៉ាន់ សហរដ្ឋអាមេរិកបានបំពានយ៉ាងធ្ងន់ធ្ងរម្តងទៀតនូវគោលការណ៍ចិនតែមួយ...