តូក្យូ៖ កប៉ាល់របស់ចិនត្រូវបានគេប្រទះឃើញនៅជិតប្រជុំកោះសេនកាគូ ដែលគ្រប់គ្រងដោយជប៉ុនក្នុងសមុទ្រចិនខាងកើតនៅថ្ងៃច័ន្ទ ក្នុងរយៈពេល ១៥៨ ថ្ងៃជាប់គ្នា ដោយបានបំបែកកំណត់ត្រាថ្មីចាប់តាំងពីរដ្ឋាភិបាលជប៉ុនបានដាក់កោះតូចៗឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋក្នុងឆ្នាំ២០១២។ នាវាឆ្មាំសមុទ្រចិនសរុបចំនួន ៤គ្រឿង ត្រូវបានគេរកឃើញថាកំពុងធ្វើដំណើរនៅខាងក្រៅដែនទឹករបស់ប្រទេសជប៉ុន ដោយកប៉ាល់ឆ្មាំឆ្នេរសមុទ្រជប៉ុន។ យោងតាមឆ្មាំឆ្នេរសមុទ្រជប៉ុន បានឱ្យដឹងថា នាវាមួយក្នុងចំណោមនាវាទាំង ៤ ត្រូវបានបំពាក់ដោយអ្វីដែលគេជឿថា ជាកាណុងបាញ់។ វត្តមានបន្តនៃនាវាចិននៅជុំវិញកូនកោះដែលគ្មានមនុស្សរស់នៅ ដែលទីក្រុងប៉េកាំងទាមទារ និងហៅថាកោះដាយយូ បង្ហាញពីភាពតានតឹង ដែលកំពុងបន្តរវាងប្រទេសជិតខាងអាស៊ីទាំងពីរលើពួកគេ។...
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា លោកបានបង្ហាញពី “ការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ” របស់ប្រទេសជប៉ុន ទៅកាន់នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង នៅក្នុងកិច្ចពិភាក្សារបស់ពួកគេកាលពីថ្ងៃអាទិត្យ អំពីសកម្មភាពយោធា ដែលកំពុងកើនឡើងរបស់ប្រទេសចិន ប៉ុន្មានថ្ងៃបន្ទាប់ពីខ្លួនបានធ្វើ សមយុទ្ធរយៈពេលពីរថ្ងៃជុំវិញកោះតៃវ៉ាន់។ លោក គីស៊ីដា ក៏បានស្នើសុំឱ្យលោក លី...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានសន្យាថា នឹងខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍទំនាក់ទំនងជាមួយកូរ៉េខាងត្បូង បន្ថែមទៀតនៅមុនខួបលើកទី៦០ នៃការធ្វើឱ្យមានទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំក្រោយក្នុងអំឡុងពេលកិច្ចពិភាក្សា ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលលើកទី១០ របស់ពួកគេ មេដឹកនាំទាំងពីរក៏បានយល់ព្រម ធ្វើការជាមួយគ្នាក្នុងការដោះស្រាយ ការគំរាមកំហែងនុយក្លេអ៊ែរ...
សេអ៊ូល៖ រដ្ឋាភិបាលជប៉ុន បានប្រកាសនៅថ្ងៃចន្ទនេះថា កូរ៉េខាងជើងបានជូនដំណឹងដល់ជប៉ុនអំពីផែនការបាញ់បង្ហោះគ្រាប់រ៉ុក្កែតផ្ទុកផ្កាយរណបមុនថ្ងៃទី០៤ ខែមិថុនា ដោយដាក់តំបន់ឱ្យប្រុងប្រយ័ត្នខ្ពស់ជុំវិញការប្រើប្រាស់បច្ចេកវិទ្យាកាំជ្រួចផ្លោង។ សេចក្តីជូនដំណឹង ដែល បានធ្វើឡើងនៅមុន កិច្ចប្រជុំកំពូលត្រី ភាគីរវាងប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូងក្នុង ទីក្រុងសេអ៊ូល នៅថ្ងៃចន្ទនេះ បានកំណត់តំបន់គ្រោះថ្នាក់ដែនសមុទ្រចំនួនបីដែលគេជឿថាជាតំបន់ ដែលកម្ទេចកម្ទីគ្រាប់មីស៊ីលអាចធ្លាក់ ពោលគឺភាគខាងលិចនៃឧបទ្វីបកូរ៉េ និងមួយទៀតទៅកាន់តំបន់គ្រោះថ្នាក់ ភាគខាងកើតនៃកោះ Luzon របស់ប្រទេសហ្វីលីពីន។...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា ប្រទេសជប៉ុន មានគោលបំណងធ្វើការជាមួយអាស៊ាន ដើម្បីបណ្តុះបណ្តាលអ្នកជំនាញឌីជីថល ដែលមានជំនាញខ្ពស់ចំនួន ១០ម៉ឺននាក់ នៅក្នុងវិស័យបញ្ញាសិប្បនិមិត្ត និងគ្រឿងអេឡិចត្រូនិកក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ លោក គីស៊ីដា ក៏បានឲ្យដឹងនៅក្នុងសុន្ទរកថានៅទីក្រុងតូក្យូថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទីពីរ នៃក្របខ័ណ្ឌសហគមន៍ការបំភាយសូន្យ ដែលដឹកនាំដោយប្រទេសជប៉ុន ដែលពាក់ព័ន្ធនឹងប្រទេសអូស្ត្រាលី និងសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍...
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ខ្លួនបានសម្រេចចិត្តដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន ៩ និងបុគ្គលម្នាក់ ដែលមានទំនាក់ទំនងជាមួយរុស្ស៊ី ក៏ដូចជាក្រុមហ៊ុន Cypriot ចំនួនពីរ ជុំវិញការទិញអាវុធរបស់ទីក្រុងមូស្គូ ពីប្រទេសកូរ៉េខាងជើង ចំពេលមានការលុកលុយជាបន្តបន្ទាប់របស់អ៊ុយក្រែន។ ប្រធានខុទ្ទកាល័យលោក Yoshimasa Hayashi បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសជប៉ុន “ថ្កោលទោសយ៉ាងដាច់អហង្ការ” ការផ្ទេរអាវុធទៅឱ្យរុស្ស៊ីពីកូរ៉េខាងជើង ដែលបំពានលើដំណោះស្រាយ ដែលពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕ប្រែសម្រួល ឈូក...
តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បានឲ្យដឹងថា មាន “លទ្ធភាពខ្ពស់” សម្រាប់ប្រទេសរបស់លោក និងប្រទេសជប៉ុន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុញ្ញាតឱ្យកងកម្លាំងការពាររបស់ពួកគេ ហ្វឹកហាត់នៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមកក្នុងអំឡុងពេលកិច្ចប្រជុំមួយ ដែលមានការចូលរួមពីរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ប្រទេសទាំងពីរកាលពីខែកក្កដា។ នៅក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មានក្យូដូ លោក Teodoro បានឲ្យដឹងថា ការចរចា លើកិច្ចព្រមព្រៀង...
សេអ៊ូល៖ ប្រភពការទូតបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol មានភាពប្រាកដប្រជា ក្នុងកិច្ចពិភាក្សានៅចុងខែនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ ដើម្បីដោះស្រាយការគំរាមកំហែង ផ្នែកសន្តិសុខពីប្រទេសកូរ៉េខាងជើង។ ប្រភពបានឲ្យដឹងថា គីស៊ីដា និងលោក Yoon ដែលត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅទីក្រុងសេអ៊ូលនៅថ្ងៃអាទិត្យ នៅខាងក្រៅកិច្ចប្រជុំកំពូលត្រីភាគី ដែលពាក់ព័ន្ធ...
ភ្នំពេញ ៖ លោក Saito TETSUO រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំ នឹងជំរុញភាគីពាក់ព័ន្ធ ពន្លឿនការអនុវត្តគម្រោង លើកកម្ពស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ឱ្យបានកាន់តែឆាប់រហ័ស។ ការលើកឡើងរបស់ លោក Saito TETSUO ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ស៊ុន...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTប្រទេសជប៉ុនបានចេញពាក្យបណ្តឹងប្រឆាំងនឹង ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងតូក្យូ បន្ទាប់ពីបេសកជន បានព្រមានថា ប្រជាជនជប៉ុន នឹងត្រូវបានដុតបំផ្លាញ ប្រសិនបើរដ្ឋាភិបាល របស់ពួកគេគ្រោងគាំទ្រ ចលនាឯករាជ្យកោះតៃវ៉ាន់។ លោក Yoshimasa Hayashi ប្រធានលេខាធិការ ខុទ្ទកាល័យជប៉ុន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា យើងចាត់ទុកថា វាមិនសមរម្យបំផុត សម្រាប់ឯកអគ្គរដ្ឋទូតដែលឈរជើងនៅទីក្រុងតូក្យូដើម្បីធ្វើអត្ថាធិប្បាយបែបនេះ...