តូក្យូ ៖ ជប៉ុន និងឥណ្ឌា បានព្រមព្រៀងគ្នា ក្នុងអំឡុងកិច្ចពិភាក្សាផ្នែកសន្តិសុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យអវកាស និងអ៊ីនធឺណិត ខណៈដែលបង្ហាញពីចេតនា របស់ពួកគេក្នុងការពន្លឿន ការពិភាក្សាឆ្ពោះទៅរកការសម្រេច ផែនការ សម្រាប់ទីក្រុងតូក្យូ ក្នុងការនាំចេញអង់តែន ទំនាក់ទំនងកងទ័ពជើងទឹក សម្រាប់នាវាចម្បាំងឥណ្ឌា ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញ ផ្សាយបន្ទាប់ពីកិច្ចពិភាក្សា “ពីរបូកពីរ”...
តូក្យូ៖ គណបក្សកាន់អំណាច របស់ប្រទេសជប៉ុន បានសម្រេចចិត្ត ជាផ្លូវការនៅថ្ងៃអង្គារនេះ ដើម្បីរៀបចំការបោះឆ្នោត ប្រធានថ្មី របស់ខ្លួននៅថ្ងៃទី២៧ ខែកញ្ញា ដើម្បីជ្រើសរើសអ្នកស្នងតំណែង របស់នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ដោយកំណត់ដំណាក់កាល សម្រាប់ការប្រណាំង ប្រជែង ដែលទំនងជាមានរដ្ឋមន្ត្រីបច្ចុប្បន្ន និងអតីតរដ្ឋមន្ត្រីជាច្រើន ដែលកំពុងស្វែងរកការកែប្រែ គណបក្សប្រជាធិបតេយ្យសេរី ដែលមានរឿង អាស្រូវមួយនេះ។ ...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយឲ្យដឹងថា នាយកដ្ឋានពន្លត់អគ្គីភ័យនៅទីក្រុងតូក្យូបានឲ្យដឹងថា មនុស្សចំនួន៥៣នាក់នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលសង្ស័យថា ទទួលរងនូវជំងឺគ្រុនក្តៅខ្លាំងពេក រហូតដល់បាត់បង់ស្មារតី ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ គិតត្រឹមម៉ោង៣រសៀល ម៉ោងក្នុងស្រុកកាលពីថ្ងៃចន្ទ ។ នាយកដ្ឋានពន្លត់អគ្គិភ័យបានបញ្ជាក់ថា វ័យរបស់មនុស្សរងគ្រោះមានចាប់ពី ១៣ដល់៩៣ឆ្នាំ ដោយស្ត្រីម្នាក់អាយុ៨០ឆ្នាំ ស្ថិតក្នុងសភាពធ្ងន់ធ្ងរបំផុត ។ នាយកដ្ឋានពន្លត់អគ្គីភ័យបានជំរុញឱ្យ ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានហ្មត់ចត់...
តូក្យូ៖ ក្រសួងការពារជាតិជប៉ុនគ្រោងនឹងស្នើសុំថវិកា កំណត់ត្រាចំនួនជាង ៨ពាន់ពាន់លានយ៉េន (៥៤ពាន់លានដុល្លារ) សម្រាប់សារពើពន្ធឆ្នាំ២០២៥ ដោយបង្ហាញពីការដាក់ ពង្រាយយន្តហោះដ្រូន ដើម្បីការពារកោះដាច់ស្រយាល ឱ្យកាន់តែប្រសើរឡើង ចំពេលមានការអះអាង ផ្នែកយោធាដែលកំពុងកើន ឡើងរបស់ប្រទេសចិន ។ វានឹងជាលើកទីមួយហើយដែលក្រសួងបានស្វែងរកប្រាក់ជាង ៨ពាន់ពាន់លានយ៉េន លើសកំណត់ត្រាថវិកាដំបូងចំនួន ៧,៩ពាន់ពាន់លានយ៉េនសម្រាប់សារពើពន្ធឆ្នាំ២០២៤ ដែលដំណើរការរហូតដល់ខែមីនាខាងមុខ។ ប្រភពបានឲ្យដឹងថា សំណើសម្រាប់ ឆ្នាំសារពើពន្ធ...
តូក្យូ៖ នៅថ្ងៃសុក្រនេះ ព្យុះទីហ្វុងដ៏មានឥទ្ធិពលដែលមានឈ្មោះថា Ampil កំពុងធ្វើដំណើរខិតជិតមកដល់តំបន់ Kanto ដែលស្ថិតនៅភាគខាងកើតនៃប្រទេសជប៉ុន ជាមួយនឹងការប្រកាសអាសន្ន ដែលនឹងមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងខ្យល់កន្ត្រាក់នៅក្រុងតូក្យូ និងតំបន់ផ្សេងទៀត ។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA) បានឲ្យដឹងថា គិតត្រឹមម៉ោង៤និង៤៥នាទីរសៀល ព្យុះទីហ្វុងទី៧នៅក្នុងឆ្នាំនេះ បានធ្វើដំណើរទៅភាគឦសាន ក្នុងល្បឿនយឺត ១៥គីឡូម៉ែត្រក្នុង១ម៉ោង ។...
កាប៊ុល៖ រដ្ឋមន្ត្រីការបរទេសស្តីទី លោក Amir Khan Muttaqi បានឲ្យដឹងនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ នៅមុនថ្ងៃគម្រប់ខួបលើកទី៣ នៃការវិលត្រឡប់មកកាន់អំណាចរបស់ក្រុមតាលីបង់ថា ក្រុមតាលីបង់ត្រូវបានគេចាត់ទុកនៅក្នុងតំបន់ដូចនឹង “រដ្ឋាភិបាលដែលទទួលស្គាល់” របស់អាហ្វហ្គានីស្ថាន។ ការកត់សម្គាល់នេះបានធ្វើឡើង ទោះបីជាគ្មានប្រទេសណាមួយបានទទួលស្គាល់ជាផ្លូវការថា ក្រុមតាលីបង់ ជារដ្ឋាភិបាលស្របច្បាប់របស់ប្រទេសអាហ្វហ្គានីស្ថាន ភាគច្រើនដោយសារតែគោលនយោបាយ គាបសង្កត់លើស្ត្រី។ ទោះជាយ៉ាងណាក៏ដោយ របបតាលីបង់ បានបង្កើនការចូលរួមរបស់ខ្លួនជាមួយសហគមន៍អន្តរជាតិ ដូចជាតាមរយៈការចូលរួមសន្និសីទដែលដឹកនាំដោយអង្គការសហប្រជាជាតិ...
តូក្យូ៖ ប្រទេសជប៉ុន បានប្រារព្ធខួបលើកទី៧៩ នៃការចុះចាញ់របស់ខ្លួន ក្នុងសង្គ្រាមលោកលើកទី២ ជាមួយនឹងការចងចាំ ដើម្បីកាន់ទុក្ខអ្នកស្លាប់ក្នុងសង្រ្គាម ដែលបានធ្វើឡើងដោយគ្មាន ការរឹតបន្តឹងទាក់ទងនឹងកូវីដ-១៩ ជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ។ ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះចៅអធិរាជ Masako រួមជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងមនុស្សចំនួន ៤,០២៣នាក់ ដែលទាក់ទងនឹងអ្នកដែលត្រូវបាន សម្លាប់បានចូលរួមក្នុងពិធី...
តូក្យូ៖ កាលពីថ្ងៃពុធ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសថា លោកនឹងមិនឈរឈ្មោះ នៅក្នុងការបោះឆ្នោត ធ្វើជាប្រធានគណបក្សប្រជាធិបតេយ្យ សេរី ហៅកាត់ថា (LDP) ដែលកំពុងកាន់អំណាច នៅខែក្រោយតទៅទៀតនោះទេ ដោយធ្វើការរាប់ថយក្រោយ ដល់អាណត្តិ៣ឆ្នាំរបស់គាត់។ ប្រទេសជាតិមួយនេះត្រូវបានគេរំពឹងថា នឹងមើលឃើញនាយករដ្ឋមន្រ្តីថ្មី នារដូវស្លឹកឈើជ្រុះនេះបន្ទាប់ពីការប្រកាសដោយលោក Kishida ដោយមានការងឿងឆ្ងល់...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបាននៅថ្ងៃពុធនេះថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានសម្រេចចិត្តមិនឈរឈ្មោះនៅក្នុងការបោះឆ្នោតប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចនៅខែក្រោយនោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា
តូក្យូ៖ ក្រុមមន្ត្រីបានឲ្យដឹងថា ក្រសួងការពារជាតិរបស់ប្រទេសជប៉ុន គ្រោងនឹងបើកវិទ្យាស្ថានស្រាវជ្រាវមួយនៅទីក្រុងតូក្យូ ក្នុងខែតុលានេះ ដើម្បីបង្កើតបច្ចេកវិទ្យាការពារជាតិប្រកបដោយភាពច្នៃប្រឌិត ដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គ្រាមនាពេលអនាគត ដោយទាញយកអ្នកជំនាញពីវិស័យឯកជន។ វិទ្យាស្ថានដែលគ្រោងនឹងដាក់ឱ្យដំណើរការជាមួយបុគ្គលិកប្រហែល ១០០នាក់នៅអគារពាណិជ្ជកម្ម Ebisu Garden Place ត្រូវបានយកគំរូតាមទីភ្នាក់ងារគម្រោងស្រាវជ្រាវកម្រិតខ្ពស់របស់សហរដ្ឋអាមេរិក ឬ DARPA ដែលល្បីល្បាញ សម្រាប់តួនាទីឈានមុខគេក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា ដូចជាអ៊ីនធឺណិត និង GPS ជាដើម។...