បរទេស ៖ រដ្ឋាភិបាលថៃ កាលពីថ្ងៃអង្គារបានអនុម័ត ផែនការបន្តការលើកលែង ទិដ្ឋាការ សម្រាប់ប្រជាជនឥណ្ឌា និងកោះតៃវ៉ាន់រហូតដល់ខែវិច្ឆិកា ខណៈដែលថៃកំពុងស្វែង រកការធ្វើពិពិធកម្មប្រភពទេសចរណ៍របស់ខ្លួន។ ការលើកលែងមុននេះ ចាប់តាំងពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំមុននឹងបញ្ចប់នៅ ថ្ងៃសុក្រនេះ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា...
បរទេស៖ ប្រទេសថៃ មានមនុស្សប្រហែល ២៥០.០០០ នាក់ ដែលកំពុងធ្វើការ ក្នុងឧស្សាហកម្មផ្លូវភេទ ដែលបានធ្វើឱ្យ ប្រទេសថៃ ជាប់ចំណាត់ថ្នាក់ទី៨ នៅលើពិភពលោក ក្នុងឧស្សាហកម្មនេះ។ នេះបើយោង តាមស្ថិតិដែលចេញផ្សាយ ដោយសហភាពអន្តរជាតិ នៃអ្នកធ្វើការផ្លូវភេទ (IUSW) ។ ប្រទេសចិនបានឈរ នៅលំដាប់ទីមួយ ដោយមានស្ត្រីរកស៊ីផ្លូវភេទ ប្រមាណ៥លាននាក់។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសថៃ លោក Sutin Klungsang កាលពីថ្ងៃពុធបានបង្ហាញ ពីទំនុកចិត្តលើសំណើដែលអនុញ្ញាត ឲ្យនាយករដ្ឋមន្ត្រីព្យួរតំណែង មន្ត្រីកំពូលៗណា ដែលត្រូវបានគេសង្ស័យថា បានរៀបចំរដ្ឋប្រហារយោធា ដោយលោកនិយាយថា វាអាចជាការរារាំងដ៏មានសក្តានុពល ប្រឆាំងនឹងអន្តរាគមន៍យោធា។ យោងតាមសារព័ត៌មាន Bangkok Post របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤...
បាងកក៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះថា ព្រះបាទ Maha Vajiralongkorn ព្រះមហាក្សត្រថៃ បានឯកភាពឲ្យអ្នកការ ទូតចូលនិវត្តន៍ លោក Maris Sangiampongsa ធ្វើជារដ្ឋមន្ត្រីការបរទេសថ្មី របស់ប្រទេសថៃឡង់ដ៏ ។ គួរបញ្ជាក់ថា ការតែងតាំងនេះបានធ្វើឡើង ខណៈដែលស្នងតំណែងមុន របស់គាត់...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងការបរទេស របស់ថៃ លោក Parnpree Bahiddha-Nukara កាលពីថ្ងៃអាទិត្យត្រៀម នឹងលាលែង ពីមុខតំណែងគណៈរដ្ឋមន្ត្រី ទៅកាន់នាយករដ្ឋមន្ត្រីលោក សេដ្ឋា ថាវីស៊ីន បន្ទាប់ពីបញ្ជីរុះរើគណៈរដ្ឋមន្ត្រី បានមើលឃើញថា លោកបាត់បង់កៅអី ជាឧបនាយករដ្ឋមន្ត្រី។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២៨...
បរទេស ៖ ឧត្តមសេនីយ៍ Kittirat Panpetch អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការ នគរបាលស្តីទីរបស់ថៃ កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខា លើបទបញ្ជាបង្គាប់ ឱ្យលោកឧត្តមសេនីយ Surachate “Big Joke” Hakparn ដែលជាស្នងការរង នគរបាលផងដែរនោះ ត្រូវចុះចេញពីតំណែងជាបណ្ដោះអាសន្ន ពីកម្លាំងនគរបាល រួមនឹងមន្ត្រីនគរបាលបួននាក់ផ្សេងទៀត...
បរទេស ៖ សមាជិកគណៈរដ្ឋមន្រ្តី ជាច្រើននាក់បាននិយាយថា ពួកគេនឹងមិនអីនោះទេ ប្រសិនបើពួកគេបាត់បង់អាសនៈ ខណៈដែលអ្នកដែលរំពឹងថា នឹងជំនួសតំណែងរដ្ឋមន្ត្រីទាំងនេះ នៅតែមិនមានការប្តេជ្ញាចិត្ត ចំពោះការតែងតាំង ដែលជិតមកដល់របស់ពួកគេ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកសារព័ត៌មានបាន ចោទសួររដ្ឋមន្ត្រីជាច្រើន ចាប់តាំងពីមានពាក្យ...
បរទេស៖ ស្ត្រីម្នាក់បានប្តឹងប៉ូលិសថាមានបុរសម្នាក់បានស្ទាបច្របាច់ដើមទ្រូងរបស់នាង ក្នុងពេលប្រារព្ធពិធីសង្ក្រាន្តក្នុងស្រុក Muang ខេត្ត កាន់ឆាណាបុរី កាលពីយប់ថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ស្ត្រីរូបនេះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស Muang Samut Prakan នៅព្រឹកថ្ងៃអង្គារ។ នាងបានសុំឱ្យប៉ូលីសស្វែងរកបុរសដែលច្របាច់សុដន់របស់នាងនៅលើផ្លូវ Praekasa ចន្លោះម៉ោង...
បរទេស៖ រដ្ឋាភិបាលថៃ កំពុងតាមដានការបំពុល ដោយសារតែអាស៊ីតស៊ុលហ្វួរីក ហូរចូល ទៅក្នុងទន្លេមេគង្គពីខាងព្រំដែន ប្រទេសឡាវ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រជាជនក្នុងតំបន់ក្នុងខេត្តចំនួន៧ជាប់មាត់ទន្លេ ក៏ត្រូវបានព្រមានឱ្យរក្សាការប្រុងប្រយ័ត្នចំពោះការលេចធ្លាយសារធាតុគីមី ដែលរំពឹងថា នឹងទៅដល់ប្រទេសថៃនៅសប្តាហ៍ក្រោយ។ ការបំពុលនេះបានកើតឡើងនៅទីក្រុងហ្លួងប្រាបាង ប្រទេសឡាវ...
ភ្នំពេញ៖ លោក សាន គីមហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាប្រធានក្រុមការងារ នៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត-បាងក្លងលឹក បានឱ្យដឹងថា នៅថ្ងៃអាទិត្យទី៧ ខែមេសានេះ មន្ត្រីកម្ពុជាដែលរួមមាន អគ្គកុងស៊ុល មន្ត្រីក្រសួងការងារ អនុព័ន្ធការងារ អមស្ថានទូតកម្ពុជានៅថៃ និងអាជ្ញាធរពាក់ព័ន្ធបានចុះជួយ សម្របសម្រួលផ្នែកឯកសារ ដល់ពលរដ្ឋខ្មែរនៅច្រកព្រំដែន ខាងប្រទេសថៃ...