បរទេស៖កាសែត Hindustan Times របស់ប្រទេសឥណ្ឌា បានរាយការណ៍ កាលពីថ្ងៃចន្ទម្សិលមិញថា ឆ្មាំព្រំដែននៅក្នុងប្រទេសឥណ្ឌា បានបាញ់ទម្លាក់យន្តហោះគ្មាន មនុស្សបើកយ៉ាង ហោចណាស់១៣ គ្រឿងដែលដឹក គ្រឿងញៀនឆ្លង កាត់ព្រំដែនរបស់ប្រទេស ជាមួយប៉ាគីស្ថាន ក្នុងសប្តាហ៍កន្លងមកនេះ។ ប្រភពដដែលបានសរសេរទៀតថា ភូមិចំនួនពីរក្នុងរដ្ឋ Punjab ដែលជាកន្លែងដែលឧប្បត្តិហេតុ ត្រូវបានគេរាយការណ៍ត្រូវ បានគេដាក់ឱ្យមានការប្រុង ប្រយ័ត្នខ្ពស់...
ឥស្លាម៉ាបាដ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ថា ទីភ្នាក់ងារជួយសង្គ្រោះ និងប៉ូលិសបានរាយការណ៍មកថា មនុស្សចំនួន៦នាក់បានបាត់ខ្លួន នៅគ្រាដែលទូក១គ្រឿងបានក្រឡាប់លិចកាលពីថ្ងៃចន្ទ នៅក្នុងព្រែកជីកមួយនៅក្នុងស្រុក Khairpur នៃខេត្ត Sindh ស្ថិតនៅភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន ។នៅព្រឹកនេះ អាជ្ញាធរបានឲ្យដឹងថា មនុស្សសរុបចំនួន១២នាក់នៅលើទូកដែលបានក្រឡាប់នៅក្នុងព្រឺកជីក Nara ។ ក្រោយកើតហេតុភ្លាមៗ អ្នកស្រុកបានជួយសង្គ្រោះមនុស្សចំនួន៦នាក់ឱ្យនៅរស់រានមានជីវិត...
ឥស្លាម៉ាបាដ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ កងកម្លាំងសន្តិសុខប៉ាគីស្ថាន បានបើកតិបត្តិការ ស៊ើបការណ៍ សម្ងាត់មួយនៅក្នុងស្រុក Tank ខេត្ត Khyber Pakhtunkhwa ដែលស្ថិតនៅភាគពាយ័ព្យ ដោយបានសម្លាប់ ក្រុមភេរវករចំនួន១០នាក់ ។ ក្រុមទំនាក់ទំនងសាធារណៈអន្តរ សេវាកម្ម...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ថា លោក Antonio Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ (UN) បានថ្កោលទោសការវាយប្រហារភេរវកម្ម ចំនួន២ដាច់ដោយឡែក ពីគ្នាកាលពីថ្ងៃសុក្រ នៅក្នុងប្រទេសប៉ាគីស្ថាន ។ លោក Guterres មានប្រតិកម្ម ទៅលើការវាយប្រហារនេះថាយ៉ាងដូច្នេះ...
ឥស្លាម៉ាបាដ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ថា ប៉ូលិសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ូលិសនៅក្នុងខេត្ត Balochistan នៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន បានសម្លាប់ក្រុមភេរវករចំនួន៨នាក់ នៅក្នុងប្រតិបត្តិការ ២ផ្សេងគ្នាកាលពីថ្ងៃសៅរ៍ ។ នាយកដ្ឋានប្រឆាំងភេរវកម្ម ហៅកាត់ថា (CTD) ចំណុះឲ្យអង្គភាពប៉ូលិសបានឲ្យដឹងថា ពួកគេបានធ្វើប្រតិបត្តិការមួយនៅក្នុងស្រុក Washuk នៃខេត្ត ដោយធ្វើសកម្មភាពលើព័ត៌មានសម្ងាត់...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមប្រេសិតពិសេសមួយក្រុមរបស់ប្រទេសចិន ដែលកំពុងធ្វើការនៅក្នុងគម្រោងផែនៅភាគនរតី នៃប្រទេសប៉ាគីស្ថាន ត្រូវបានរងការវាយប្រហារដោយគ្រាប់បែកបង្កប់ នៅតាមផ្លូវព្រមទាំងក្រុមខ្មាន់កាំភ្លើងផង តាមផ្លូវធ្វើដំណើរពីអាកាសយានដ្ឋានទៅកាន់ផែវិញ។ ប្រភពដដែលបានបន្តទៀតថា ជនជាតិចិនទាំងអស់មិនមានអ្នករងរបួសឬបាត់បង់ជីវិតឡើយ ហើយក្រោយមកអគ្គកុងស៊ុលបានចេញមកធ្វើការថ្កោលទៅសយ៉ាងខ្លាំង ចំពោះហេតុការណ៍នេះនិងបានចាត់ទុកថា វាគឺជាសកម្មភាពវាយប្រហារដោយភេវរកម្ម ព្រមទាំងបានស្នើឲ្យអជ្ញាធរប៉ាគីស្ថាន ជួយស្វែងរកក្រុមរៀបចំផែនការឲ្យបានដើម្បីយកមកកាត់ទោសថែមទៀតផង។ អគ្គកុងស៊ុលបានធ្វើសកម្មភាពភ្លាមៗ នូវផែនការគ្រាអាសន្ន ដោយក្រើនរំលឹកប្រជាពលរដ្ឋ សហគ្រាស និងគម្រោងក្នុងស្រុកចិនឱ្យមានការប្រុងប្រយ័ត្ន ធ្វើឱ្យប្រសើរឡើងនូវវិធានការសន្តិសុខ ការពារហានិភ័យសន្តិសុខ...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ថា នាយកដ្ឋានប្រឆាំងភេរវកម្ម ហៅកាត់ថា (CTD) នៅក្នុងខេត្ត Punjab ដែលស្ថិតនៅភាគខាងកើត នៃប្រទេសប៉ាគីស្ថាន បានចាប់ខ្លួនភេរវករបានចំនួន ១៧នាក់ នៅក្នុងអំឡុងពេលប្រតិបត្តិការ ផ្អែកលើការស៊ើបការណ៍សម្ងាត់ ដែលបានរាយការណ៍ ។ នាយកដ្ឋាន CTD ប្រចាំនៅខេត្ត Punjab...
បរទេស៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសប៉ាគីស្ថាន បានចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី គឺលោក Imran Khan ដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទមើលងាយចំពោះការប្រើប្រាស់ “ភាសាមិនសមរម្យ” ប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនរបស់ប៉ាគីស្ថាន បានរាយការណ៍ថា អាជ្ញាធររៀបចំការបោះឆ្នោតបានចេញដីកាចាប់ខ្លួនប្រភេទដែលមិនអាចនៅក្រៅឃុំបានកាលពីថ្ងៃចន្ទ ដោយណែនាំដល់អគ្គអធិការក្រុង អ៊ីស្លាមប៉ាដ ឱ្យនាំលោក Khan...
ឥស្លាម៉ាបាដ៖ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន Bilawal Bhutto Zardari បានសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណោះស្រាយ ដោយសន្តិវិធី នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន តាមរយៈការសន្ទនា និងការចូលរួម។ លោក Zardari បានឲ្យដឹងនៅទីនេះកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នារបស់លោក ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ថាជម្លោះដ៏អូសបន្លាយនាំមកនូវការលំបាក និងការឈឺចាប់យ៉ាងខ្លាំងដល់ប្រជាជនស៊ីវិល។ លោក Zardari បានលើកឡើងថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ និងប្រទេសប៉ាគីស្ថាន បានឈានទៅដល់ការព្រមព្រៀងគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីធានាឲ្យបានទៅដល់ការថែរក្សាសន្តិសុខតាមតំបន់ព្រំដែនរវាងគ្នា។ មេបញ្ជាការអ៊ីរ៉ង់ លោក Hossein Salami និងមេបញ្ជាការយោធាប៉ាគីស្ថាន Asim Munir បានជួបពិភាក្សាគ្នានៅរដ្ឋធានីក្រុងតេហរ៉ង់ ដើម្បីពិភាក្សាផងដែរទៅលើការប្រយុទ្ធប្រឆាំង នឹងក្រុមភេវរកម្មនៅតាមតំបន់ព្រំដែនរួមគ្នា។ Salami បានសង្កត់ធ្ងន់ផងដែរទៅលើសារៈសំខាន់ នៃការអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការទប់ទល់នឹងក្រុមភេរវករ និងការគំរាមកំហែងសន្តិសុខនៅតាមព្រំដែនរួម ដោយកត់សម្គាល់ថា...