បរទេស៖យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថាប្រទេសប៉ូឡូញ កំពុងធ្វើការទាមទារនូវលុយជំនួយ ដែលសហភាពអឺរ៉ុប ធ្លាប់បានសន្យាកន្លងមកសម្រាប់ជូនភៀសខ្លួន ប្រមាណជា៣លាននាក់។ ប្រភពដដែលបានឲ្យដឹងទៀតថា មកដល់ពេលនេះ លុយជំនួយដែលសហភាពអឺរ៉ុបឬ EU ធ្លាប់បានសន្យាថា នឹងផ្តល់ប្រមាណជា១៤៤,៦ពាន់លានអឺរ៉ូ សម្រាប់ជនភៀសខ្លួនអ៊ុយក្រែន ប្រមាណជា៣លាននាក់ ដែលបានគេចចេញពីជម្លោះ រវាងអ៊ុយក្រែននិងរុស្សីនោះរដ្ឋាភិបាលទីក្រុង Warsaw នៅមិនទាន់បានទទួលនៅឡើយ។ គួរឲ្យដឹងដែរថា...
បរទេស៖ អតីតប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovych កាលពីថ្ងៃសុក្រម្សិលមីញនេះ បានធ្វើការព្រមានមួយថាប្រទេសអ៊ុយក្រែន អាចប្រឈមមុខទៅនឹងកាត់បាត់ ដែនអធិបតេយ្យភាពរបស់ខ្លួន ឬអាចបាត់ខ្លួនចូលរួមជាមួយ នឹងប្រទេសប៉ូឡញក៏ថាបាន។ អតីតប្រធានាធិបតីដែលត្រូវបាន បណ្តេញចេញកាលពីឆ្នាំ២០១៤ នៅក្នុងរដ្ឋប្រហារមួយបានធ្វើការ អះអាងជាច្រើនអំពីគំនិត របស់គាត់ជាពិសេសទៅលើផលលំបាក និងឬសគល់នៃបញ្ហាដែលកំពុង កើតឡើងនៅក្នុងប្រទេស ព្រមទាំងការវិភាគទៅលើផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះអ៊ុយក្រែនទៀតផង។ លោក Yanukovych បានបញ្ជាក់ទៀតថា៖...
បរទេស៖ យោងតាមការឯកសារដែលបានបែកធ្លាយ និងត្រូវបានយកមកចុះផ្សាយដោយ rt.com បានឲ្យដឹងថា អគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសប៉ូឡូញ បានធ្វើការបង្ហាញជាផ្លូវការតួលេខនៃចំនួនទ័ពអាមេរិក នៅប្រទេសប៉ូឡូញ សរុបនាពេលបច្ចុប្បន្ននេះ ប្រមាណជា១២៦០០នាក់ គឺជាចំនួនដែលមិនធ្លាប់មាន ឡើយក្នុងប្រវត្តិសាស្ត្រ។ ការបង្ហើបប្រាប់នេះត្រូវបានធ្វើឡើងបន្ទាប់ពីអង្គការណាតូ កំពុងដំណើរការរៀបចំសមយុទ្ធយោធា ដ៏ធំមួយក្បែរ ទៅនឹងប្រទេសប៉ូឡញនិងតំបន់ប៉ាល់ តិកហើយប្រទេសទាំងនោះក៏កំពុងស្នើសុំអាមេរិក ក្នុងការបង្កើនចំនួន យោធា ទៀតពីអាមេរិកផងដែរ។ យោងតាមការចេញផ្សាយសារព័ត៌មានប៉ូឡូញ ក៏បានសរសេរដែរថា៖លោកអគ្គរដ្ឋទូតអាមេរិក...
បរទេស៖ យោងតាមការបញ្ជាក់ ដោយលោកនាយករដ្ឋមន្ត្រីប៉ូឡូញ Mateusz Morawieki កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថារដ្ឋាភិបាលទីក្រុង Warsaw គឺបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការអនុញ្ញាតិឲ្យមានការសាងសង់ នូវមូលដ្ឋានទ័ពអចិន្ត្រៃយ៍មួយពីសំណាក់ អង្គការណាតូនៅក្នុងទឹកដីរបស់ខ្លួន ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះផងដែរ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវ ឲ្យអង្គការយោធាដែលដឹកនាំដោយ អាមេរិកមួយនេះក្នុងការបន្ត ធ្វើការពង្រីកប្រព័ន្ធអាវុធទៅ កាន់តំបន់ភាគខាងកើតអឺរ៉ុបផង ស្របពេលដែលរុស្សីកំពុងធ្វើការ លុកលុយអ៊ុយក្រែនបែបនេះ ។...
បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសប៉ូឡូញ លោក Sergey Andreyev ត្រូវបានរងគ្រោះដោយទឹកពណ៌ក្រហមពេញក្បាល នៅក្នុងពិធីដាក់កម្រងផ្កានៅក្រុង Warsaw ប្រទេសប៉ូឡូញកាលពីថ្ងៃចន្ទ។ អ្នកការទូតរុស្ស៊ីរូបនេះ ត្រូវបានវាយប្រហារខណៈពេល ដែលផ្តល់កិត្តិយសដល់ទាហានកងទ័ពក្រហម ដែលបានស្លាប់ក្នុងសង្គ្រាមលោកលើកទីពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា វីដេអូមួយពីព្រឹត្តិការណ៍បង្ហាញ លោក Andreyev...
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ លោក Piotr Müller បាននិយាយកាលពីថ្ងៃសុក្រថា ប៉ូឡូញ បានអនុវត្តុកាតព្វកិច្ច ទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Novatek ផ្ទេរហេដ្ឋារចនាសម្ព័ន្ធឧស្ម័នរបស់ខ្លួន ទៅឱ្យក្រុមហ៊ុនរដ្ឋរបស់ប្រទេសនេះ ។ ក្រុមហ៊ុន Novatek ដែលស្ថិតនៅក្នុងបញ្ជីទណ្ឌកម្ម របស់ប្រទេសប៉ូឡូញ កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័ន ទៅកាន់តំបន់មួយចំនួនរបស់ប្រទេស។ យោងតាមសារព័ត៌មាន...
បរទេស៖ ប្រទេសប៉ូឡូញ បានប្រកាសសមយុទ្ធយោធាដ៏ធំមួយ នាពេលខាងមុខ ដោយប្រាប់ប្រជាជនអំពី ការកើនឡើងនៃចរាចរណ៍ និង “ការចល័តរបស់រថយន្តយោធា” ដែលផ្លាស់ទីនៅទូទាំងប្រទេស។ យោធាប៉ូឡូញបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា សមយុទ្ធនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែឧសភា ហើយបន្តរហូតដល់ចុងខែ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែក តាមយោធាប៉ូឡូញថា...
បរទេស៖ ក្រុមហ៊ុនថាមពលធំបំផុតរបស់រុស្សី Gazprom កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានអះអាងថា ប្រទេសប៉ូឡូញនៅតែបានធ្វើការ បញ្ជាទិញហ្គាសរបស់រុស្សី តាមរយៈច្រកបង្ហូរជាមួយនឹងអាល្លឺម៉ង់ បន្ទាប់ពីវាត្រូវបានកាត់ផ្តាច់ការ បង្ហូរដោយផ្ទាល់ពីប្រទេសរុស្សី តាំងតែពីថ្ងៃពុធដោយសារមិនព្រម ធ្វើការទូទាត់ជាលុយរូបល។ មន្ត្រីរបស់ Gazprom បានថ្លែងថា៖ សប្តាហ៍នេះប៉ូឡូញបានបដិសេធ មិនព្រមធ្វើការទូទាត់លុយថ្លៃហ្គាស របស់រុស្សីជាមួយនឹងលក្ខខណ្ឌថ្មីឡើយ ដែលជាលទ្ធផលការផ្គត់ផ្គង់ទាំងអស់ ត្រូវបានកាត់ផ្តាច់។ ទោះបីជាយ៉ាងណាក្តីជាក់ស្តែង ប៉ូឡូញនៅតែបន្តទិញហ្កាស...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញលោក Mateusz Morawiecki បានប្រកាស កាលពីថ្ងៃចន្ទម្សិលមិញនេះហើយថា ប្រទេសរបស់លោកបានធ្វើការ បញ្ជូនរថក្រោះមួយចំនួន ទៅកាន់ប្រទេសអ៊ុយក្រែនរួចរាល់ហើយ ប៉ុន្តែដោយមិនបានបញ្ជាក់លំអិត អំពីប្រភេទនិងចំនួនរបស់វានោះឡើយ។ នេះមានន័យថា ប្រទេសប៉ូឡូញបានក្លាយទៅជា សមាជិកទី៣របស់ណាតូហើយ ដែលបានសម្រេចចិត្តក្នុងការ ផ្តល់ឲ្យនូវរថក្រោះទៅឲ្យប្រទេសអ៊ុយក្រែន តាមពីក្រោយប្រទេសឆេក និងប្រទេសស្លូវ៉ាគីនាពេលកន្លងមក ហើយកាលពីដើមខែនេះ អង់គ្លេសក៏បានបញ្ជូនរថក្រោះ ដើម្បីបំពេញចន្លោះនេះឲ្យ ទៅប៉ូឡូញរូចរាល់ហើយដែរ។...
បរទេស៖ អនុរដ្ឋមន្ត្រីមួយរូបនៃប្រទេសប៉ូឡូញ ធ្លាប់បានបញ្ជាក់ហើយថា ប្រទេសរបស់លោកគួរតែ ទទួលបានប្រាក់ជំនួយមួយចំនួនធំ នាពេលខាងមុខប៉ុន្តែលោកពិត ជាមានក្តីរីករាយនៅក្រោយ ទទួលដំណឹងថាជំនួយទាំងនោះ នឹងមកដល់ប្រទេសប៉ូឡូញ ក្នុងពេលឆាប់ៗនេះហើយ។ យោងតាមការចេញផ្សាយរបស់ rt បានឲ្យដឹងថា ប៉ូឡូញកន្លងមកបានធ្វើការ ដាក់ពាក្យស្នើសុំជំនួយជា ថវិកាប្រមាណជា ២,២ពាន់លានអឺរ៉ូ ពីសហភាពអឺរ៉ុបដើម្បីទប់ទល់ ទៅនឹងចំណាយក្នុងការថែរក្សា និងគ្រប់គ្រងជនភៀសខ្លួន ជនជាតិអ៊ុយក្រែន។ លោកអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...