ព័ត៌មានអន្តរជាតិ
ប៊ុលហ្គារី បណ្ដេញមន្ត្រីការទូតរុស្ស៊ី ជុំវិញរឿងចារកម្ម
បរទេស៖ប្រទេសប៊ុលហ្គារី នាពេលថ្មីៗនេះ បានទុកពេល៧២ម៉ោងឲ្យមន្ត្រីការទូតរុស្ស៊ី ចាកចេញពីប្រទេស ក្រោយរដ្ឋអាជ្ញាបានធ្វើការចោទប្រកាន់ថា លោកមានជាប់ពាក់ព័ន្ធក្នុងអំពើចារកម្ម តាំងពីឆ្នាំ២០១៧មកម្ល៉េះ នេះបើតាមការនិយាយឲ្យដឹងពីក្រសួងការបរទេសប៊ុលហ្គារី។ ចំណែកស្ថានទូតរបស់រុស្ស៊ីប្រចាំនៅក្នុងទីក្រុង Sofia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបណ្ដេញបុគ្គលិកការទូតនេះ គឺជារឿងគ្មានមូលដ្ឋានច្បាស់លាស់ និងបាននិយាយបន្តថា ទីក្រុងមូស្គូបានរក្សាសិទ្ធិរបស់ខ្លួនក្នុងការឆ្លើយតបវិញចំពោះបញ្ហានេះ។ គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៩ ខែធ្នូ...