យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា លោកចង់បានការចូលរួមចំណែក ដែលបានកំណត់ដោយជាតិ (NDC) ពីទីក្រុងវ៉ាស៊ីនតោន និងការចូលរួមយ៉ាងរឹងមាំ របស់សហរដ្ឋអាមេរិក ក្នុងការចរចាអន្តរជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។ ប្រមុខអង្គការសហប្រជាជាតិ នឹងជួបជាមួយលោក John Kerry ប្រេសិតអាកាសធាតុ របស់ប្រធានាធិបតីអាមេរិក លោក...
យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា កិច្ចសហប្រតិបត្តិការ រវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក គឺមានសារៈសំខាន់ណាស់ សម្រាប់សហគមន៍អន្តរជាតិ។ ប្រធានអង្គការ សហប្រជាជាតិ បានប្រាប់សារព័ត៌មានចិនស៊ីនហួថា “យើងស្វាគមន៍ រាល់ការទំនាក់ទំនង ដោយផ្ទាល់រវាងប្រទេស ដែលមានសេដ្ឋកិច្ច ធំជាងគេទាំងពីរ។ កិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិក គឺមានសារៈសំខាន់ណាស់ សម្រាប់សហគមន៍អន្តរជាតិ នៅពេលដែលយើងប្រឈមមុខ នឹងបញ្ហាប្រឈមជាច្រើន ជាពិសេសការ ផ្លាស់ប្តូរអាកាសធាតុ និងការរីករាលដាលនៃជំងឺកូវីដ-១៩” នេះបើតាមការឲ្យដឹង ពីអ្នកនាំពាក្យរបស់លោក គឺលោក Stephane Dujarric ។ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅព្រឹកថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានជួបជជែកគ្នា តាមទូរស័ព្ទជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅមុនថ្ងៃបុណ្យចូលឆ្នាំចិន។ ប្រធានាធិបតីទាំងពីរ បានជូនពរគ្នាទៅវិញទៅមក ក្នុងបុណ្យចូលឆ្នាំចិន និងមានការផ្លាស់ប្តូរ យោបល់ស៊ីជម្រៅ លើប្រទេសចិន – សហរដ្ឋអាមេរិក នៃទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិ និងក្នុងតំបន់សំខាន់ៗផ្សេងទៀត៕ ដោយ ឈូក បូរ៉ា