បរទេស៖ យោងតាមសេចក្តីប្រកាស របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin Yassin នៅព្រឹកថ្ងៃអង្គារនេះបានឲ្យដឹងថាប្រទេស របស់លោកនឹងចាប់ផ្តើមធ្វើការ ចាក់វ៉ាក់សាំងជាលើកដំបូងចាប់ពីថ្ងៃទី២៦ ខែកុម្ភៈនេះហើយដោយក្នុងនោះ ក្រុមអ្នកធ្វើការជួរមុខឲ្យក្រសួងសុខាភិបាល នឹងក្លាយជាមនុស្សដំបូង ដែលអាចទទួលបានវ៉ាក់សាំង។ តាមផែនការផែនការនៃកម្មវិធី ចែកចាយវ៉ាក់សាំងរបស់ម៉ាឡេស៊ី បានឲ្យដឹងដែរថា វ៉ាក់សាំងកញ្ចប់ដំបូងនៃក្រុមហ៊ុនអាមេរិក Pfizer-BioNTech នឹងធ្វើដំណើរមកដល់ ប្រទេសម៉ាឡេស៊ីនាថ្ងៃទី 21 ខែកុម្ភៈហើយលោកនាយករដ្ឋមន្ត្រី Muhyiddin...
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បន្តជួយអន្តរាគមន៍ឱ្យពលករ ពលការិនីខុសច្បាប់ចំនួន ១៨នាក់ បានវិលត្រឡប់ទៅកម្ពុជាវិញ ហើយដែលនឹងទៅដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះលេខSQ5008 នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៥:៣៥នាទីល្ងាច ។ យោងតាមហ្វេសប៊ុកស្ថានទូតកម្ពុជា ប្រចាំម៉ាឡេស៊ី នៅថ្ងៃទី៦ កុម្ភៈនេះ បានឲ្យដឹងថា ការវិលត្រឡប់របស់ពលករ ពលការិនីខាងលើ...
ភ្នំពេញ ៖ តាមរយៈការជួយអន្តរាគមន៍ របស់ស្ថានទូតកម្ពុជា ប្រចាំម៉ាឡេស៊ី ពលករ-ពលការិនីខ្មែរ ចំនួន១៥នាក់ និងកុមារ២នាក់ នឹងទៅដល់អាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះលេខ SQ5008 នៅល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ នេះបើយោងតាមគហេទំព័រហ្វេសប៊ុក របស់ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី ៕
ភ្នំពេញ ៖ ក្មេងស្រីខ្មែរបម្រើការងារជាជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ី ដែលរងគ្រោះដោយម្ចាស់ផ្ទះធ្វើទារុណកម្មកាត់ត្រចៀក ត្រូវបានអាជ្ញាធរខ្មែរអន្តាគមន៍សង្គ្រោះ និងបានត្រឡប់មកដល់កម្ពុជាវិញហើយ ។ ក្មេងស្រីរងគ្រោះបានមកដល់កម្ពុជា នាវេលាម៉ោង ១៧ និង៤៥នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ តាមជើងយន្តហោះអាកាសចរណ៍សិង្ហបុរីលេខ SQ5008 ក្រោមការសហការជាមួយអាជ្ញាធរម៉ាឡេស៊ី សម្របសម្រួលពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ។ នេះបើយោងតាមលិខិតទូតខ្មែរប្រចាំក្រុងគូឡាឡាំពួ។...