មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានព្រមានថា រុស្ស៊ីនឹងចាត់វិធានការសងសឹកយ៉ាងឆាប់រហ័សប្រឆាំងនឹងការបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ីដោយខុសច្បាប់របស់សហភាពអឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្រសួង លោកស្រី Zakharova បានថ្កោលទោសសកម្មភាពរបស់សហភាពអឺរ៉ុបថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ដោយថា ការបង្កក ឬការរឹបអូសទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ីណាមួយ គឺជាការដាក់ចោលដោយខុសច្បាប់ដោយគ្មានការយល់ព្រមពីទីក្រុងមូស្គូ។ លោកស្រីបានលើកឡើងថា “ការឆ្លើយតបរបស់យើងនឹងមិនត្រូវបានពន្យារពេលទេ” ដោយកត់សម្គាល់ថា ធនាគាររុស្ស៊ី បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង Euroclear...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានដាក់មូលដ្ឋានគ្រឹះសម្រាប់ ការជំរុញភាពជាដៃគូសេដ្ឋកិច្ចរវាងសម្ព័ន្ធមិត្តប្រពៃណី ដោយប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាជាបន្តបន្ទាប់ដោយរំពឹងថា នឹងអាចបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ បន្ទាប់ពីកិច្ចពិភាក្សាកម្រិតកំពូលកាលពីថ្ងៃសុក្រ រុស្ស៊ី និងឥណ្ឌាបានចុះហត្ថលេខាលើ អនុស្សរណៈជាច្រើនដែលរួមមានផ្នែកហេដ្ឋារចនាសម្ព័ន្ធ...
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឧ្យដឹងថា យោធាអ៊ុយក្រែន បានវាយប្រហារទីតាំងស៊ីវិលនៅក្នុងទីក្រុង Voronezh ភាគខាងលិចនៃប្រទេសរុស្ស៊ី ដោយមីស៊ីលផលិតដោយសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ដែលត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងរុស្ស៊ី។ នៅម៉ោង ១៤ និង៣១ ម៉ោងនៅទីក្រុងមូស្គូ នៅថ្ងៃអង្គារ ទីក្រុងគៀវបានបើកការវាយប្រហារលើគោលដៅស៊ីវិលនៅទីក្រុង Voronezh ដែលជាទីក្រុងមួយនៅក្នុងជម្រៅទឹកដីរបស់រុស្ស៊ី ដោយប្រើមីស៊ីលយុទ្ធសាស្ត្រចំនួន ៤គ្រាប់របស់កងទ័ពផលិតដោយសហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង។ ក្រសួងបានបន្ថែមថា អង្គភាពការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់គ្រាប់ផ្លោងអ៊ុយក្រែនទាំងអស់ដោយប្រើប្រព័ន្ធការពារដែនអាកាស...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសហ្វាំងឡង់ បានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំចម្ងាយត្រឹមតែ១០០គីឡូម៉ែត្រប៉ុណ្ណោះពីបន្ទាត់ព្រំដែនរុស្ស៊ី។ការប្រកាសដែលត្រូវបានធ្វើឡើងដោយកងកម្លាំងការពារជាតិហ្វាំងឡង់ (FDF) បានឲ្យដឹងទៀតថាសមយុទ្ធយោធាដែលមានឈ្មោះថាNorthern Strike 225 របស់សមាជិកណាតូថ្មីមួយនេះ បានចាប់ផ្តើមកាលពីថ្ងៃចន្ទ នឹងបន្តរយៈពេលមួយសប្តាហ៍នៅឯទីលានបាញ់គ្រាប់ពិត Rovajarvi នៅតំបន់ភាគខាងជើងឆៀងខាងកើតនៃប្រទេស។ សមយុទ្ធយោធាគ្រាប់ពិតនេះបានប្រមូលផ្តុំកងពលតូចហ្វាំងឡង់ចំនួនបី ឆ្មាំព្រំដែនរបស់ប្រទេស និងថ្មបាញ់រ៉ុក្កែតជាច្រើនរបស់ប៉ូឡូញ នេះបើយោងតាមសេចក្តីថ្លែងការណ៍។ កងកម្លាំងយោធាសរុបចំនួន២២០០នាក់ និងរថយន្ត៥០០គ្រឿងកំពុងចូលរួមក្នុងសមយុទ្ធនេះ ដែល FDF បាននិយាយថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ស្ទើរតែអស់បញ្ជីឈ្មោះគោលដៅដែលអាចសម្រេចបានសម្រាប់ដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ បន្ទាប់ពីការផ្លាស់ប្តូរចុងក្រោយរបស់ខ្លួនក្នុងបញ្ជីខ្មៅលើក្រុមហ៊ុនប្រេងធំជាងគេចំនួនពីររបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅចុងខែតុលា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឱ្យដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនថាមពលរបស់រុស្ស៊ីឈ្មោះ Lukoil...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានណែនាំរដ្ឋាភិបាលឱ្យបង្កើតយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ការជីកយករ៉ែ និងផលិតសារធាតុរ៉ែកម្រ, នេះបើយោងតាមការណែនាំដែលបានចេញផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំងកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្រោមបទបញ្ជានេះ គណៈរដ្ឋមន្ត្រីត្រូវតែអនុម័តនៅខែធ្នូ នូវ “ផែនទីបង្ហាញផ្លូវ” លម្អិតសម្រាប់វិស័យនេះ ដែលមានសារៈសំខាន់សម្រាប់បច្ចេកវិទ្យាទំនើបបំផុត រាប់ចាប់ពីសារធាតុសម្រាប់ផលិតទូរស័ព្ទដៃ រហូតដល់ប្រព័ន្ធសព្វាវុធ។...
មូស្គូ៖ កងកម្លាំងយោធារុស្ស៊ី បានបើកការវាយប្រហារសម្របសម្រួលប្រឆាំងនឹងសហគ្រាសឧស្សាហកម្មយោធា និងទីតាំងឧស្ម័ន និងថាមពលរបស់អ៊ុយក្រែន នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។ ការវាយប្រហារបានចាប់ផ្តើមនៅយប់ថ្ងៃអាទិត្យ ហើយបន្តរហូតដល់ថ្ងៃចន្ទ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្ថែមថា ខ្លួនបានប្រើប្រាស់ “អាវុធរយៈចម្ងាយឆ្ងាយ ដែលមានភាពជាក់លាក់ខ្ពស់ រួមទាំងប្រព័ន្ធបាញ់ចេញពីដី និងអាកាសដូចជាមីស៊ីលបាលីស្ទិកល្បឿនលឿនជាងសំឡេង ‘Kinzhal’ និងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធ”។ ក្រសួងបានឧ្យដឹងថា “ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានយោធា និងមូលដ្ឋានជួសជុលសម្រាប់អាវុធ និងឧបករណ៍យោធារបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន” ក៏ត្រូវបានកំណត់គោលដៅនៅក្នុងការវាយប្រហារនេះផងដែរ។...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសាទរចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធិពិសេសរបស់ប្រទេសលោកជាមួយរុស្ស៊ី ដោយហៅមិត្តភាពរវាងកូរ៉េខាងជើង និងរុស្ស៊ីថា ជាមិត្តភាព “អមតៈ”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសារមួយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ (KCNA) កាលពីថ្ងៃអង្គារ លោក គីម បានជូនពរលោកប្រធានាធិបតីរុស្ស៊ី...
បរទេស៖ ប្រធានគណៈកម្មាការអឺរ៉ុប គឺលោកស្រី Ursula von der Leyen បាននិយាយថា ជម្រើសនៃការបាញ់ទម្លាក់យន្តហោះរុស្ស៊ីដែលឈ្លានពានចូលទៅ ក្នុងដែនអាកាសរបស់អង្គការណាតូ មិនអាចបដិសេធបានទេ បន្ទាប់ពីមានការរំលោភជាបន្តបន្ទាប់នៅក្នុងខែនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ...
មូស្គូ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានឧ្យដឹងថា ឱនភាពថវិការបស់ប្រទេសរុស្ស៊ី ត្រូវបានគេព្យាករណ៍ថានឹងឈានដល់ ១.៦ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៦ ខណៈដែលរដ្ឋាភិបាលបានអនុម័តសេចក្តីព្រាងថវិការបស់ប្រទេស សម្រាប់ឆ្នាំ២០២៦-២០២៨។ នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយកាលពីថ្ងៃពុធ លោក Siluanov បានឧ្យដឹងថា ប្រាក់ចំណូលថវិការបស់រុស្ស៊ីត្រូវបានគេព្យាករណ៍ថា មានចំនួន ៤០.២៨៣ ពាន់ពាន់លានរូប្លែ (ប្រហែល ៤៨១ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៦...