បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំនៅអ៊ីស្រាអែល លោក Anatoly Viktorov បានជំរុញឱ្យពលរដ្ឋរុស្ស៊ី ចាកចេញពីប្រទេស អ៊ីស្រាអែលភ្លាម ដោយសារភាពតានតឹងកំពុង តែបន្តកើនឡើងនៅក្នុងតំបន់។ការអំពាវនាវនេះបានធ្វើឡើង បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីល ដល់ទៅជិត ២០០ ចូលទៅក្នុងទឺកដីអ៊ីស្រាអែល ជាការឆ្លើយតបទៅ នឹងការកើនឡើង នៃការវាយប្រហារតាមអាកាស...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា បេក្ខភាពដែលបានដាក់ពាក្យ ចូលរួមក្រុមប្រទេស BRICS មិនអាចចូលរួមក្នុង ការដាក់ទណ្ឌកម្ម ប្រឆាំងនឹងរដ្ឋសមាជិកណាមួយ នៃប្លុកសេដ្ឋកិច្ចជាដាច់ខាត គឺជាលក្ខខណ្ឌដ៏ចាំបាច់បំផុត មួយក្នុងចំណោមលក្ខខណ្ឌ ជាច្រើននានា ។...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរុះរើក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ដោយបានណែនាំសមាជិកថ្មីសំខាន់ៗមួយចំនួន នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមក្រឹត្យរបស់ប្រធានាធិបតី មន្ត្រីថ្មីចំនួន ៤នាក់ត្រូវបានតែងតាំងនៅក្នុងក្រុមប្រឹក្សានេះ៖ ជំនួយការប្រធានាធិបតីលោក Alexey Dyumin ឧបនាយករដ្ឋមន្ត្រីទីមួយ Denis Manturov ប្រធានទីភ្នាក់ងារវេជ្ជសាស្ត្រ-ជីវសាស្ត្រសហព័ន្ធលោក Veronika Skvortsova និងប្រធានកម្មវិធីពិសេសរបស់ប្រធានាធិបតីលោក Alexander...
ម៉ូស្គូ៖ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា កងកម្លាំងការពារដែនអាកាសរបស់រុស្ស៊ីបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់ប្រទេសអ៊ុយក្រែនអស់ចំនួន១២៥គ្រឿងក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះ នៅក្នុងតំបន់ចំនួន៧ និងនៅលើដែនសមុទ្រ Azov ។ យោងតាមក្រសួងខាងលើបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកចំនួន៦៧គ្រឿងត្រូវបានបាញ់ទម្លាក់នៅតំបន់ Volgograd ហើយចំនួន១៧គ្រឿងនៅលើតំបន់ Belgorod និងចំនួន១៧គ្រឿង នៅVoronezh និងចំនួន១៨គ្រឿងនៅតំបន់ Rostov ។ លើសពីនេះទៅទៀត យន្តហោះគ្មានមនុស្សបើកចំនួន០១គ្រឿងត្រូវបានស្ទាក់ចាប់នៅលើតំបន់ Bryansk,...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT សកម្មភាពរបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ គ្រាន់តែបង្កើត វត្តទៅនៃអំពើហឹង្សា និងប្រថុយប្រថាន ធ្វើឱ្យមជ្ឈិមបូព៌ាទាំងមូលចូលទៅ ក្នុងជម្លោះបង្ហូរឈាមថ្មីមួយប៉ុណ្ណោះ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងដោយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខអង្គការ សហប្រជាជាតិ កាលពីថ្ងៃសុក្រ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់សំដីរបស់Politico បានរាយការណ៍ថារដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden នៅតែពិភាក្សាអំពីការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិចសម្រាប់ការវាយប្រហាររយៈចម្ងាយឆ្ងាយចូលទៅក្នុងប្រទេសរុស្ស៊ី។ ការអនុញ្ញាតឱ្យវាយលុកចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីត្រូវបានគេរាយការណ៍ថាជាចំណុចមួយក្នុងចំណោមចំណុចនៅក្នុងអ្វីដែលហៅថា ផែនការជ័យជំនះ របស់មេដឹកនាំអ៊ុយក្រែនលោកVladimir Zelensky ដែលបច្ចុប្បន្នគាត់កំពុងដើរផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ លោក Biden មិនបាននិយាយអ្វីអំពីការវាយប្រហារចំងាយឆ្ងាយនោះទេ បន្ទាប់ពីកិច្ចប្រជុំរបស់គាត់ជាមួយ Zelensky នៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងអត្ថបទរបស់ខ្លួនកាលពីថ្ងៃសុក្រ បណ្តាញផ្សព្វផ្សាយបានអះអាងថា ប្រភពព័ត៌មានពីរបានប្រាប់វាថាគំនិតនៃការអនុញ្ញាតឱ្យមានការវាយប្រហារបែបនេះ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា បណ្តាប្រទេសជាសមាជិកសេដ្ឋកិច្ច ឈានមុខគេលោកខាងលិចបានឈាន ចូលយុគសម័យ នៃការធ្លាក់ចុះដែលមិនអាចត្រឡប់វិញ បាន ដោយសារប្រទេស BRICS និងប្រទេសដែលសហការជាមួយក្រុមនេះ ក្លាយជាកត្តាជំរុញដ៏សំខាន់នៃកំណើន ពិភពលោកជំនួសវិញ។ ថ្លែងនៅក្នុងវេទិកា សប្តាហ៍ថា...
បរទេស៖ យោងតាមឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុង បេរ៉ូត ប្រទេសលីបង់ លោក Alexander Rudakov ដែលបានព្រមានអំពីសេណារីយ៉ូដ៏ក្រៀមក្រំមួយ ដែលកងទ័ពអ៊ីស្រាអែលអាចវាយលុកប្រទេសលីបង់ ហានិភ័យនៃសង្រ្គាមពេញលក្ខណៈរវាងអ៊ីស្រាអែល និងលីបង់គឺខ្ពស់ខ្លាំងណាស់។ លោក Alexander Rudakov បានព្រមានអំពីសេណារីយ៉ូដ៏ក្រៀមក្រំ ដែលកងទ័ពអ៊ីស្រាអែលអាចវាយលុកប្រទេសលីបង់ ដែលនាំឱ្យមានមនុស្សស្លាប់ និងបំផ្លិចបំផ្លាញយ៉ាងច្រើន បើធៀបនឹងតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦...
បរទេស៖ លោកប្រធានាធិបតីអាមេរិក Joe Biden បានជួបជាមួយប្រធានាធិបតីវៀតណាម លោក To Lam សម្រាប់កិច្ចពិភាក្សាកាលពីថ្ងៃពុធ ក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសអាស៊ីអាគ្នេយ៍ និងមជ្ឈមណ្ឌលផលិតកម្ម និងប្រឆាំងនឹងទំនាក់ទំនងរបស់វៀតណាម ជាមួយប្រទេសចិន និងរុស្ស៊ី។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Biden...
ម៉ូស្គូ ៖ កាលពីថ្ងៃពុធ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី បានថ្លែងថា ប្រទេសរុស្ស៊ីរក្សាសិទ្ធិក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងករណីមានការឈ្លានពាន ណាមួយមែននោះ ។លោក ពូទីន បានថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីការទប់ស្កាត់នុយក្លេអ៊ែរ ដោយបញ្ជាក់ថា លក្ខខណ្ឌបែបនេះរួមមាន “ប្រសិនបើសត្រូវ ប្រើប្រាស់អាវុធធម្មតា បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ” ចំពោះអធិបតេយ្យភាពរបស់រុស្ស៊ីនោះ ។ នៅក្នុងកិច្ចប្រជុំនេះដែរ...