មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា ដំណោះស្រាយការទូត ចំពោះវិបត្តិអ៊ុយក្រែននៅតែជាអនាគតដ៏ឆ្ងាយ ខណៈដែលស្ថានភាពសមរភូមិបន្តកើនឡើង។ លោក Lavrov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែតផ្លូវការរបស់រដ្ឋាភិបាលរុស្ស៊ីថា “វិនិច្ឆ័យដោយអ្វីដែលកំពុងកើតឡើងនៅលើសមរភូមិ យើងនៅឆ្ងាយពីដំណោះស្រាយនយោបាយ និងការទូតនៃវិបត្តិ។ លោកបានពណ៌នាអំពីការវាយប្រហារដោយមីស៊ីលនាពេលថ្មីៗនេះលើទឹកដីរុស្ស៊ីថាជា “សកម្មភាពកើនឡើង” ដោយបន្ថែមថា ការព្រមានរបស់ទីក្រុងម៉ូស្គូ អំពីការឆ្លើយតបសមាមាត្រទៅនឹងសកម្មភាពបែបនេះមិនត្រូវបានអើពើឡើយ។ លោកបានលើកឡើងថា “មិនមានការកើនឡើងនៃផ្នែកនៃសត្រូវនឹងបង្ខំឱ្យយើងដកថយពីការសម្រេចបាននូវគោលដៅនោះទេ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ក្រុមទាំងប្រាំពីរ ឬហៅកាត់ថាG7កំពុងធ្វើការយ៉ាងសកម្មលើការបញ្ចប់ កញ្ចប់ប្រាក់កម្ចីរាប់ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ពីទ្រព្យសម្បត្តិ របស់រុស្ស៊ី ដែលបង្កកដោយលោកខាងលិច។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំ G7 នៅប្រទេសអ៊ីតាលី លោក Blinken បានសម្តែងការប្តេជ្ញាចិត្តរបស់ក្រុមក្នុងការធានាថាទីក្រុងគៀវ មានមូលនិធិ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីផ្នែកទីភ្នាក់ងារសន្តិសុខ FSB បានប្រកាសកាលពីថ្ងៃអង្គារថា បុគ្គលិកនៃស្ថានទូតអង់គ្លេស នៅទីក្រុងមូស្គូម្នាក់ ត្រូវបានចាត់ទុកថា ជាការគំរាមកំហែងផ្នែកសន្តិសុខ បន្ទាប់ពីអ្នកស៊ើបអង្កេតរុស្ស៊ីបានរកឃើញភាពមិនស៊ីសង្វាក់គ្នា នៅក្នុងឯកសាររបស់គាត់ ។ សេចក្តីថ្លែងការណ៍បាននិយាយថា បុគ្គលដែលត្រូវបានគេសង្ស័យថា ជាចារកម្ម ត្រូវបានបញ្ជាឱ្យចាកចេញពីប្រទេសរុស្សីរួចទៅហើយ។ មន្ត្រីអង់គ្លេសត្រូវបានគេកំណត់អត្តសញ្ញាណថាមានឈ្មោះ Wilks Edward Prior...
ម៉ូស្គូ៖ តុលាការ ទីក្រុងមូស្គូ បានពិន័យក្រុមហ៊ុនផ្ញើសារ Telegram ចំនួន ៧លានរូែប្ល (ប្រហែល ៦៧,៣០០ដុល្លារ អាមេរិក) សម្រាប់ការបដិសេធមិន លុបព័ត៌មានដែ លហាមឃាត់ក្នុងប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ តុលាការបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Telegram ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទប្រព្រឹត្តិ បទល្មើសរដ្ឋបាល...
មូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានរាយការណ៍ថា ប្រទេសរុស្ស៊ី កំពុងពិចារណាអំពីលទ្ធភាព នៃការដាក់ពង្រាយមីស៊ីល រយៈចម្ងាយមធ្យម និង រយៈចម្ងាយខ្លីនៅក្នុងតំបន់អាស៊ី ប្រសិនបើមីស៊ីល របស់សហរដ្ឋអាមេរិកលេ ចឡើងនៅក្នុងតំបន់ ដូចគ្នានោះ ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានប្រាប់អ្នកយកព័ត៌មាននៅពេលសួរថា តើរុស្ស៊ី កំពុងពិចារណាពីលទ្ធភាពនៃការដាក់ពង្រាយរយៈចម្ងាយមធ្យមថា “ការលេចចេញនូវប្រព័ន្ធរបស់សហរដ្ឋអាមេរិកបែបនេះ នៅក្នុងតំបន់ណាមួយនៃពិភពលោក...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន TASS របស់ប្រទេសរុស្ស៊ី បានរាយការណ៍ ឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេស រុស្ស៊ី ត្រូវបានគេរំពឹងថា នឹងនាំចេញគ្រាប់ធញ្ញជាតិ ពី៥៥ទៅ៦០លានតោន ក្នុងរដូវកាលកសិកម្មនេះ ពោលគឺថយចុះពី៧២លានតោនកាលពីរដូវកាលមុន ។ ឧបនាយករដ្ឋមន្ត្រី Dmitry Patrushev បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយថា “ការប្រមូលផលគ្រាប់ធញ្ញជាតិ សរុបនឹងកើនឡើងដល់១៣០លានតោន រួមទាំងស្រូវសាលីចំនួន ៨៣លានតោន...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បានសន្យាថានឹងបង្កើន លំហូរពាណិជ្ជកម្មរវាងប្រទេសតួគី និងរុស្ស៊ីបន្ទាប់ពីការសន្ទនា តាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃអាទិត្យ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ បន្ទាប់ពីការហៅទូរស័ព្ទ ការិយាល័យរបស់លោក Erdogan បាននិយាយថា លោក និងលោក...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ជម្លោះរវាងទីក្រុងមូស្គូ និងក្រុងគៀវ អាចនឹងត្រូវបញ្ចប់យ៉ាងឆាប់រហ័ស ដោយមិនមានការបាត់បង់អាយុជីវិតបន្ថែមឡើយ ប្រសិនបើមានតែអង្គ ការណាតូ យល់ឃើញ និងបោះបង់ចោលនូវគោលនយោបាយ ឃោរឃៅរបស់ខ្លួនចំពោះរុស្ស៊ី ។ ខាងលើកនេះគឺជាការលើកឡើងដោយ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានប្រាប់ Al...
បរទេស ៖ ប្រទេសចិនបានអំពាវនាវឱ្យភាគីទាំងអស់នៃជម្លោះអ៊ុយក្រែន អនុវត្តការអត់ធ្មត់ និងធ្វើការឆ្ពោះទៅរកបទឈប់បាញ់ និងរកដំណោះស្រាយនយោបាយចំពោះវិបត្តិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា យោធាបានប្រើប្រាស់ប្រព័ន្ធមីស៊ីល គ្មាននុយក្លេអ៊ែរថ្មី Oreshnik ប្រឆាំងនឹងរោងចក្រយោធា ក្នុងប្រទេសអ៊ុយក្រែន...
បរទេស៖ ទីប្រឹក្សាសន្តិសុខកំពូល របស់ទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីបានផ្តល់ឲ្យកូរ៉េខាងជើង នូវមីស៊ីលប្រឆាំងដែនអាកាសជាថ្នូរ នឹងការពង្រាយកងទ័ព ដើម្បីគាំទ្រដល់សង្គ្រាមរបស់ទីក្រុងម៉ូស្គូនៅក្នុងប្រទេស អ៊ុយក្រែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចោទកូរ៉េខាងជើងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរថា បានបញ្ជូនទាហានជាង ១០.០០០ នាក់ ដើម្បីជួយរុស្ស៊ីក្នុងការប្រយុទ្ធជាមួយអ៊ុយក្រែន ដោយអ្នកជំនាញនិយាយថា...